ឆ្លងផ្លូវឆ្លងផុតកម្ម


20160316_092630

កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ ២០១៦​ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណសោត្ដសំវរោ ចៅអធិការវត្ដខ្សាច់ និងជាព្រះឧបជ្ឈាយ៍ ស្រុកជីក្រែង ខេត្ដសៀមរាប បានសហការជាមួយនឹងអជ្ញាធរមូលដ្ឋានមានលោកតែម កឹមសេង មេឃុំសង្វើយនិងសហការី លោកស្រីសែម សុផល មេឃុំឫស្សីលក និងសហការី ព្រមទាំងពុទ្ធបរិស័ទមួយអន្លើដោយអង្គការដៃគួមានសមាគមសកម្មភាពអភិវឌ្ឍន៍តំបន់ និងធនាគារអភិវឌ្ឍន៍ភូមិយាងបានធ្វើការឆ្លងសមិទ្ធផលផ្លូវថ្នល់មួយខ្សែដែលមានបណ្ដោយប្រវែង ១៥០០ ម. ទទឹង ៥. កំពស់ ២ម.និងស្ពានចំនួន ៦ កន្លែង។ ផ្លូវនេះជាប់ពីភូមិតាព្រំឃុំសង្វើយមកភូមិយាងឃុំឫស្សីលក ហើយត្រូវបានចាប់ផ្ដើមកសាងឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០១៦។

20160311_122338

ភិក្ខុយន់ សុធាដើរពិនិត្យមើលគុណភាពផ្លូវថ្នល់ថ្មី

កាលដើមឡើយ ប្រជាជននៅភូមិខាងលើ និងប្រជាជននៅភូមិផ្សេងទៀត មានភាពលំបាកក្នុងការធ្វើដំណើរឆ្លងទៅឆ្លើយមក ហើយក៏ជួបប្រទះនូវឧបសគ្គជាច្រើន ទាំងខ្លាចដោយចោរភ័យ ផងដែរ។

ភត់

ព្រះគ្រូសោត្ដសំវរោលួន ភត់ ចៅអធិការវត្ដខ្សាច់ កាត់ខ្សែបួ

ដូច្នេះ នេះជាសមិទ្ធផលមួយទៀត ដ៏ថ្លៃថ្លា និងអស្ចារ្យបំផុត ដែលព្រះសង្ឃនិងពុទ្ធបរិស័ទបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ក្នុងរូបភាពផ្សេង ៗ មិនថាកសាងផ្លូវ ឬស្ពានទេ ទាំងនេះ សុទ្ធតែនាំមកនូវប្រយោជន៍ច្រើនអន្លើដល់ប្រជាជនក្នុងសហគមន៍។ក្នុងផ្លូវសាសនាលោកពោលថា បុគ្គលណាមួយបានចូលរួមធ្វើផ្លូវនិងស្ពាន បុគ្គលនោះរមែងបានបុណ្យទាំងយប់ទាំងថ្ងៃ ទីបំផុតនៃជាតិរមែងផុតចាកទុក្ខ។

យើងសូមថ្លែងអំណរគុណចំពោះពុទ្ធបរិស័ទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អជ្ញាធរមូលដ្ឋានទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការកសាងនិងផ្ដល់សេវាកម្មនានាក្នុងកម្មវិធីឆ្លងសមិទ្ធផលដ៏ថ្លៃថ្លានេះ។ សូមបុណ្យកុសលកើតមាន សូមសុខសន្ដិភាព និងសុវត្ថិភាពកើងមាន។

ពត៌មានបន្ថែម សូមមេត្ដាទៅកាន់

https://www.gofundme.com/lotushouse and http://www.buildingcommunitycambodia.org
http://rdacambodia.org/

សកម្មភាព

20160316_091723

20160311_121642

20160311_122448

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មីនា 17, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ពត៌មានទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: