បែកធ្លាយព្រះសង្ឃមានក្ដីវិវាទព្រោះតំណែងជាចៅអធិការវត្ដ


កាលថ្មី ៗ នេះ ហ្វេសប៊ុកឈ្មោះ​Lovely Khmerបានបញ្ចេញគ្លីបសំលេងព្រះសង្ឃក្នុងវត្ដព្រះឥន្ទកោសីយ៍ មានក្ដីវិវាទនឹងគ្នារឿងដណ្ដើមតំណែងជាចៅអធិការវត្ដ។វគ្គទី១ គឺភិក្ខុអ៊ុន សម្ផស្សនិងបក្សពួក​មាន​គម្រោង​ដេញភិក្ខុ ក្រូច សុមាន និងភិក្ខុចាន់ សុវណ្ណ។ វគ្គទី២ គូករណីទាំងពីរបញ្ចេញសម្ដីតមាត់គ្នាដោយមិនចុះ​សម្រុង​ឬសម្រុះសម្រួល​រកផ្លូវដំណោះស្រាយដោយសន្ដិវិធី។

 

សូមជម្រាបថាកាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ សម្ដេចអគ្គមហាសង្ឃរាជទេព វង្សបានតែងតាំងភិក្ខុចាន់ សុវណ្ណជាចៅអធិការស្ដីទី និងជាទីប្រឹក្សាផ្ទាល់របស់សម្ដេចផងដែរ ។សម្ដេចក៏បានហាមប្រាមភិក្ខុអ៊ុន សម្ផស្សបន្ដកសាងវិមានសង្ឃ និងពុទ្ធបដិមាករធ្វើពីស្បាន់ក្នុងចំណោមភិក្ខុសាមណេរច្រើនអង្គ និងពុទ្ធបរិស័ទច្រើនរូបក្នុងនោះក៏មានលោកអភិបាលរងខេត្ដសៀមរាបផងដែរ។ ការហាមប្រាមនេះ ធ្វើឲ្យភិក្ខុអ៊ុនសម្ផស្ស និងពុទ្ធបរិស័ទគាំទ្រខ្លួនមិនសប្បាយចិត្ដជាហេតុនាំមកនូវកោលាហល ។ ក្នុងទី៧ ខែឆ្នាំ ដដែល ភិក្ខុអ៊ុនសម្ផស្ស បានដឹកនាំពុទ្ធបរិស័ទចំនួនប្រហែល៦៥ នាក់ (នេះបើតាមសម្ដីរបស់​ប៉ូលីស​សង្កេតការណ៍​ តាមសម្ដីភិក្ខុអ៊ុន សម្ផស្សថាជាង ២០០ នាក់) ធ្វើបាតកម្មនៅសាលាខេត្ដសៀមរាប។

ក្នុងថ្ងៃខែឆ្នាំដណែលនោះ ប្រហែលជាម៉ោង ១០ ទៅ ១១ ០០ នាទី លោកអភិបាលរងខេត្ដសៀមរាប និងមន្ដ្រីសង្ឃខេត្ដក្រុងបាននិមន្ដនិងអញ្ជើញក្រុមបាតករទាំងនោះមកចូលរួមប្រជុំដើម្បីរកដំណោះ

ស្រាយយ៉ាងសម្រម។ទាំងនេះដើម្បីកាត់បន្ថយផលប៉ះទង្គិចដល់ព្រះពុទ្ធសាសនា។

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មីនា 8, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ពត៌មានទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: