ចៅអធិការស្ដីទីវត្ដព្រះឥន្ទកោសីយ៍និងបញ្ហានៃវិវាទ


sovan

តែងតែងភិក្ខុច័ន្ទ សុវណ្ណជាចៅអធិការស្ដីទី

                        ការពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោងប្រហែលជា ៣ : ០០នាទី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាអាណាចក្រកម្ពុជា​ អមដោយមន្ដ្រីសង្ឃខេត្ដក្រុងខេត្ដបានយាងនិងនិមន្ដមកប្រគេនលិខិតតែងតាំងភិក្ខុ ច័ន្ទ សុវណ្ណ ជាព្រះចៅអធិការស្ដីទីវត្ដព្រះឥន្ទកោសីយ៍ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ ក្រៅពីនេះ បានប្រគេនលិខិតតែងតាំងព្រះភិក្ខុតាត មហាទី ចៅអធិការវត្ដព្រះឥន្ទកោសា ជាជំនួយការផ្ទាល់ របស់សម្ដេច។ ការតែងតាំងនេះនាំមកនូវសេចក្ដីប្រមោជ រីករាយ និងអនុមោទនាត្រេតអរចំពោះញាតិញោមពុទ្ធបរិស័ទ។

តាតទី

តែងតាំងព្រះភិក្ខុតាត មហាទីជាជំនួយការផ្ទាល់របស់សម្ដេច

          សម្ដេចបានមានសេចក្ដីព្រះមេត្ដាប្រោសណែនាំឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទមានសេចក្ដីសាមគ្គីគ្នា អនុគ្រោះគ្នានិងជួយមើលការខុសត្រូវគ្នាក្នុងការចម្លងព្រះពុទ្ធសាសនានិងសង្គមឲ្យរីកចម្រើន និងនៅជាសុខ។ បន្ទាប់មក សម្ដេចបានធ្វើការហាមប្រាមមិនឲ្យភិក្ខុ អ៊ុន សម្ផស្ស (FB: Un Samphors)ធ្វើការកសាងបន្ដនូវវិមានសង្ឃនិងពុទ្ធបដិមាករធ្វើពីស្ពាន់។ ការហាមប្រាមនេះ នាំមកនូវសេចក្ដីមិនសប្បាយចិត្ដនិងបណ្ដាលឲ្យមានទោសៈកើតឡើង ជាហេតុធ្វើឲ្យកើតកោលាហល។ មានការតមាត់តវ៉ារវាងសម្ដេចនិងភិក្ខុអ៊ុន សម្ផស្ស ទោះត្រូវបានមន្ដ្រីសង្ឃណែនាំឲ្យភិក្ខុអ៊ុន សម្ផស្សរំសាយចិត្ដ ទប់សតិក៏ដោយ។

ភាស់

មេគណស្ដីទីខេត្ដសៀមរាបមកធ្វើជាអន្ដរាគមន៍ភិក្ខុអ៊ុន សម្ផស្ស

បន្ទាប់មក មិនយូរប៉ុន្មាន ភិក្ខុអ៊ុន សម្ផស្ស បានបញ្ចេញនូវគ្លីបមួយដើម្បីប្រកោសប្រកាសឲ្យពុទ្ធបរិស័ទដែលគាំទ្រខ្លួនចេញមកធ្វើបាតកម្មនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។ លុះព្រឹកម៉ោងប្រហែលជា ៥ : ០០ នាទី ថ្ងៃខែឆ្នាំដដែល ភិក្ខុអ៊ុន សម្ផស្សបានមកប្រកាសឲ្យញាតិញោមពុទ្ធបរិស័ទមកសុំសីលចេញមកធ្វើបាតកម្មតវ៉ារកយុត្ដិធម៌ ជាហេតុធ្វើឲ្យមានការប្រវាយប្រតប់គ្នារវាងភិក្ខុដែលរក្សាភាពស្ងប់ស្ងាត់នៅទីនោះ។

ព្រឹក ប្រហែលម៉ោង ៩ : ០០ នាទី ភិក្ខុអ៊ុន សម្ផស្ស បានដឹកនាំពុទ្ធបរិស័ទប្រហែលជា ៦៥ រូប ដើរដង្ហែរក្បួនធ្វើបាតកម្មនៅសាលាខេត្ដសៀមរាប។ បន្ទាប់មក ទាំងមន្ដ្រីសង្ឃខេត្ដក្រុង និងលោកអភិបាលខេត្ដរងសៀមរាប ព្រមទាំងក្រុមតវ៉ាបានធ្វើការប្រជុំគ្នានៅសាលាខេត្ដដើម្បីរកដំណោះស្រាយ តែគេមិនឃើញភាគីខាងចៅអធិការស្ដីទីទេ។

ប្រជុំរកដំណោះស្រាយនៅសាលាខេត្ដសៀមរាប

ហេតុការណ៍ខាងលើ បានធ្វើឲ្យមានផលប៉ះទង្គិចយ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ជាពិសេសគឺផលអវិជ្ជមាន។ បញ្ហាអធិករណ៍ទាំងឡាយត្រូវដោះស្រាយដោយសន្ដិវិធី ទាំងនោះដើម្បីកាត់បន្ថយនូវផលប៉ះទង្គិច ហើយក៏នាំមកនូវប្រជយោជន៍ច្រើនអន្លើភាគីទាំងសង្ខាងផងដែរ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មីនា 7, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ពត៌មានទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: