ព្រះឥន្ទកេសរោ ពេជ្រ សន មេគណខេត្ដសៀមរាបទទួលសញ្ញាបត្របណ្ឌិត


DSC_1378

ពេជ្រ សន ឬនាមជាផ្លូវការថាព្រះសុមង្គលសិលាចារ្យឥន្ទ កេសរោ ពេជ្រ សន ជាព្រះថេរៈមួយអង្គក្នុងខេត្ដសៀមរាបដែលបរិសុទ្ធដោយត្រៃសិក្ខាគឺសីល សមាធិ និងបញ្ញា ។ព្រះអង្គពេញផងដែរទៅដោយមហាករុណាទិគុណចំពោះសិស្សគណ និងញាតិញោមពុទ្ធបរិស័ទ។ ព្រះអង្គបានធ្វើនូវគុណូប្បការទុកជាប្រយោជន៍ច្រើនដើម្បីសាសនានិងសង្គម។ព្រោះគុណប្រយោជន៍ដ៏ធំធេងនេះ បានជាប្រមុខនៃសង្ឃនិងរាជរដ្ឋាភិបាល បានប្រគេននូវតួនាទីជាច្រើន ដូចជា ចៅអធិការវត្ដព្រះឥន្ទកោសីយ៍ ជាព្រះឧបជ្ឈាយ៍ខេត្ដ និងជាព្រះមេគណខេត្ដសៀមរាប ព្រមទាំងកិត្ដិគុណបត្រជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នឧត្ដមសិក្សានៅក្រៅប្រទេស ដូចជា សកលវិទ្យាល័យ Universal Ministries of the King ‘s College , Florida, USA ក៏បានប្រគេនផងដែរនូវសញ្ញាបត្របណ្ឌិតកិត្ដិយស សាខា ការអភិវឌ្ឍន៍សង្គម។

DSC_1475

នេះចាត់ទុកថា ជាព្រះថេរៈមួយអង្គដំបូងបំផុតក្នុងខេត្ដសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា ដែលស្ថាប័នឧត្ដមសិក្សានេះបានឃើញនូវសេចក្ដីតាំងចិត្ដក្នុងការបម្រើកិច្ចការងារដើម្បីជាប្រយោជន៍ដល់សាសនានិងសង្គមដោយប្រគេននូវកិត្ដិគុណបត្រដ៏ឧត្ដមថ្លៃថ្លានេះ ។

កិត្ដិគុណបត្រនេះ នាំមកនូវសព្វសាធុការពីព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទក្នុងខេត្ដសៀមរាប។ បានផ្ដល់ជាកំលាំងចិត្ដនិងជំរុញទឹកចិត្ដឲ្យព្រះសង្ឃនិងប្រជាជនខិតខំធ្វើនូវគុណប្រយោជន៍ដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនដល់ប្រជាជនក្នុងសង្គម។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​មីនា 5, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ប្រវត្ដិបុគ្គលសំខាន់. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: