ព្រះពុទ្ធសាសនានៅអាព្រិច ប្រទេសយូកានដា


Buddhism in Africa, Uganda

ព្រះពុទ្ធសាសនានៅអាព្រិច ប្រទេសយូកានដា

យូកានដាហៅតាមផ្លូវការថាសាធារណរដ្ឋយូកានដា (Republic of Uganda)នៅអាព្រិចខាងជើងមានផ្ទៃដី241,038 km2 មានប្រជាជន 36,824,000 ភាគច្រើនជាជនភាគតិច។ប្រើភាសាអង់គ្លេសនិងSwahili ជាផ្លូវការ។ ឆ្នាំ 1893 ធ្លាក់នៅក្រោមការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស នៅឆ្នាំ 1962 ទើបទទួលបានឯករាជ្យ។ បច្ចុប្បន្នលោកYoweri Museveni ជាប្រធានាធិបតេយ្យ លោកRuhakana Rugunda ជានាយកមន្ដ្រី។សាសនាគ្រិស្ដ 84% សាសនាអ៊ីស្លាម 12% និង សាសនាផ្សេង ទៀត 4% ក្នុងនោះ មានព្រះពុទ្ធសាសនាផងដែរ។ព្រោះភាគច្រើនជាជនជាតិភាគតិច ដែលលំអដោយវប្បធម៌ ទំនៀមទំលាប់ប្រពៃណី មានលក្ខណៈជាធម្មជាតិ ជីវិតជីវាស្រស់រវើក ទើបត្រូវបានគេឧទេសនាមថាជាគុជនៃអាព្រិច។

 

ជីវិតនិងការស្វែងរកមោក្ខធម៌ក្រោមម្លប់ព្រះសាសនា

 lama

រឿងនេះ បានផ្ដើមចេញពីបុរសម្នាក់ឈ្មោះSteven Kaboggoza ។ដើមគោរពសាសនាគ្រិស្ដ ។កាលពីក្មេងវ័យ ឪពុកម្ដាយបាននាំទៅព្រះវិហារសាសនាគ្រិស្ដ ពេលនោះនឹកចង់បាននូវសន្ដិភាពផ្លូវចិត្ដ។ លុះដល់ចម្រើនវ័យបានដឹងថា មហាបុរសដែលប្រកបដោយមហាករុណាចំពោះសព្វសត្វ ឈ្មោះគោតមៈ នៅប្រទេសឥណ្ឌា អាចនាំមកនូវសន្ដិភាពយ៉ាងពិតប្រាកដ។ ក្ដីស្រម៉ៃចង់បានសន្ដិភាពយ៉ាងពិតប្រាកដចេះតែដិតតាមក្នុងចិត្ដ រហូតទន្ទេញឈ្មោះ គោតមៈដោយមិនដឹងខ្លួន ហើយក៏បានទទួលពន្លឺនៃសេចក្ដីសុខដ៏អស្ចារ្យដែលមិនដែលធ្លាប់ទទួលបានមក។ ក្នុងឆ្នាំ 1990 លោកបានធ្វើដំណើរមកកាន់ប្រទេសឥណ្ឌាដើម្បីសិក្សានៅសាកលវិទ្យាល័យ Panjab ផ្នែកការធ្វើវិនិយោគទុន បន្ទាប់មកផ្លាស់មកសិក្សាព្រះពុទ្ធសាសនាដោយមានព្រះសង្ឃថៃពីរអង្គជាកល្យាណមិត្ដ។ពេលទំនេរពីការសិក្សាបានធ្វើដំណើរទៅកាន់វត្ដនៅទីក្រុងនោះហើយបានមក Dharamsala ដែលជាព្រះរាជនិវេសន៍របស់សម្ដេចសង្ឃដាលៃលាមៈ។ក្នុងពេលនោះ លោកស្ទិវបានទទួលនូវសេចក្ដីមេត្ដា ករុណាពីសម្ដេចសង្ឃដាលៃលាមៈ ក្នុងចំណោមហ្វូងមហាជនរាប់សែននាក់ព្រមទាំងបានចាប់ដៃហើយព្រះអង្គបានប្រសិទ្ធពរជ័យផងដែរ។លោកគិតថាខ្លួនហាក់បីដូចបានទទួលនូវកំលាំងដ៏វិសេសម្យ៉ាង និងឥស្សរភាពដ៏ថ្លៃថ្លាក្នុងជីវិត។រិតតែអស្ចារ្យនោះ នៅពេលព្រះអង្គបានសម្ដែងធម៌ទាក់ទងនឹងមហាមេត្ដានិងមហាករុណារបស់ព្រះពុទ្ធជាម្ចាស់។ចាប់ពីនោះមក លោកត្រូវបានកល្យាណមិត្ដដែលជាព្រះសង្ឃផ្ដល់កំលាំងចិត្ដ និងណែនាំវិធីបដិបត្ដិដើម្បីសេចក្ដីសុខពិតប្រាកដ ដូចជាអ្វីហៅថាកម្ម សីល អរិយសច្ច និងមគ្គ ជាដើម។ អាចនិយាយបានថាចាប់ពីថ្ងៃនោះមក ជីវិតបានប្រែប្រួល ធ្វើឲ្យឃើញតំលៃនៃជីវិតដ៏ផោរផង់ ក្រោយពីបានធ្វើសមាធិ បដិបត្ដិធម៌ជាមួយនឹងមហាគុរុដ៏ជំនាញ។លោកបានធ្វើដំណើរដើម្បីស្វែងរកនូវសន្ដិភាពផ្លុវចិត្ដពីប្រទេសមួយទៅប្រទេសមួយដោយស្នាមញញឹមនិងក្ដីសង្ឃឹម ដូចជាប្រទេសឥណ្ឌា នេប៉ាល ភូមា ទីបេ និងប្រទេសថៃ ។ ឆ្នាំ 1999 បានដល់ប្រទេសអាមេរិក ហើយឆ្នាំ 2000 បានបដិបត្ដិធម៌នៅInsight Meditation Society ចំនួន ៣ ខែ។ ក្នុងឆ្នាំ ២០០២ បានបួសក្នុងសំណាក់ព្រះពុទ្ធសាសនាថេរវាទនៅ Tathagata Meditation Center, San Jose, California ដោយមាន Sayadaw U Silananda ជាព្រះឧបជ្ឈាយ៍ នាមឆាយាក្នុងសាសនាថា ពុទ្ធរក្ខិតៈ ( Buddharakkhita) ។

 

ព្រះពុទ្ធសាសនានៅអាព្រិច

Uganda-Buddhist-Centre

ទាំងព្រះឧបជ្ឈាយ៍ លោកគ្រូនិងលក្យាណមិត្ដជាច្រើនបានលើកទឹកចិត្ដឲ្យភិក្ខុពុទ្ធរក្ខិតៈទៅផ្សព្វផ្សាយព្រះពុទ្ធសាសនានៅស្រុកកំណើតរបស់ខ្លួន។ ឆ្នាំ 2005 ក្នុងរវាងធ្វើដំណើរនោះ បានធ្វើធម្មយាត្រាទៅកាន់បណ្ដាប្រទេសមួយចំនួន ដូចជាស្រីលង្កា ភូមិ ឥណ្ឌា ។បានទៅសក្កា។របូជាកន្លែងដែលព្រះពុទ្ធប្រសូត្រ។ កល្យាណមិត្ដនៅស្រីលង្កាបានប្រគេនព្រះពុទ្ធពីរព្រះអង្គយកទៅកាន់ប្រទេសកំណើត។

wrappedBuddha

ការយកព្រះពុទ្ធរូបទៅកាន់ប្រទេសកំណើតមិនមែនជារឿងងាយស្រួល ត្រូវឆ្លង់កាត់ការត្រួតពិនិត្យ ពីភ្នាក់ងារ ជួនកាលត្រូវគេគំរាមឲ្យបោះបង់ចោល ខ្លះខ្លាចព្រះពុទ្ធរូប។ខ្លះថាជារបស់ខុសច្បាប់។ ការវិចខ្ចប់នោះត្រូវប្រុងប្រយ័ត្នជាទីបំផុតដើម្បីមិនឲ្យបែក។ ដោយមហាករុណាទីគុណរកទីបំផុតគ្មាន ព្រះពុទ្ធរូបនេះ ត្រូវបានអនុញ្ញាតិឲ្យដាក់តាមយន្ដហោះ។ ការធ្វើដំណើរចំណាយពេល ៥​ ថ្ងៃ ទីបំផុតក៏មកដល់ប្រទេសកំណើត។

អោះអោ ពុទ្ធោ ! អោះអោ ធម្មោ ! អោះអោ សង្ឃោ ! បានមកដល់ទឹកដីអាព្រិច ប្រទេសយូកានដា ហើយ ជយោសន្ដិ! ! ! ។

ការមកដល់ភិក្ខុអង្គដំបូង ហាក់ដូចជាសត្វចំឡែកម្យ៉ាង។ភ្នែករបស់មហាជនរាប់ម៉ឺនសំឡឹងមិនដាក់ចុះ។សំណួរកើតឡើងក្នុងចិត្ដរាប់លាន តែសំណួរទាំងនោះគង់ថាសត្វចំឡែកអីម្យ៉ាង ! ជាបិសេចឬ មេធ្មប់។ ពួកគេចាប់ស្បង់ ចីវរមើលដោយសេចក្ដីចំឡែកចិត្ដ។ ទាំងញោមស្រី និងបងប្អូន ញាតិសន្ដាននាំគ្នារត់មកមើល ផ្ទុះនូវអារម្មណ៍ចម្លែកពីគ្នា។

 

គ្រាន់ពូជនៃសេចក្ដីស្រលាញ់និងសន្ដិភាព

University Mere

មែនពិត ក្រោយពីព្រះពុទ្ធជាម្ចាស់ ត្រាស់ដឹង ទ្រង់តែងរំពឹងដល់បុគ្គលដែលនឹងត្រូវបានទទួលនូវពោធិចិត្ដដើម្បីពោធិញ្ញាណ សម្រេចជាព្រះអរហន្ដដើម្បីធ្វើទីបំផុតនៃកងទុក្ខ។ ភិក្ខុពុទ្ធរក្ខិតៈក៏បានប្រើវិធីនេះ ដំបូងគឺញោមមាតា និងញាតិការក្នុងគ្រួសារ។សប្ដាហ៍ដំបូងបានធ្វើបាឋកថានៅសាកលវិទ្យាល័យ University of Makere ក្នុងក្រុង Kampala សម្ដែងអំពីធម្មជាតិនៃព្រះពុទ្ធសាសនានិងសារសំខាន់ចំពោះអាព្រិច ។ក្នុងការសំដែងនោះ បានបង្ហាញនិស្សិតឲ្យដឹងអំពីដើមកំណើតនិងទីរំលត់ទុក្ខ។មាននិស្សិតមិនតិចបានចាប់អារម្មណ៍ដោយមានសំនួរជាច្រើន។ យុទ្ធសាស្ដ្របន្ដគឺមនុស្សក្នុងគ្រួសារ ដោយបានណែនាំញោមមាតានិងប្អូន ៗ ក្មួយ ៗ ឲ្យស្គាល់ព្រះរតនត្រៃយ៍ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ក្នុងសប្ដាហ៍ដំបូង ពួកគេទាំងនោះ បានទទួលយកនូវព្រះរតនត្រៃយ៍ហើយបានរក្សាសីល ៥ ផងដែរ។ ក្មួយប្រុសបានសម្ដែងនូវសទ្ធារបស់ខ្លួន ដើម្បីបានបួសក្នុងសាសនានេះ។ សប្ដាហ៍បន្ទាប់មក មានអ្នកស្រុកបានទទួលព្រះរតនត្រៃយ៍ សំដែងខ្លួនជាពុទ្ធមាមាកជន។ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនពុទ្ធបរិស័ទបានកើតឡើងគួរឲ្យកត់សំគាល់រហូតមានឱកាសបើកអាស្រមមូយកន្លែងបានយ៉ាងគួរឲ្យមោទនភាពជាទីបំផុត។

ជាឱកាសមហាប្រសើរ ភិក្ខុរូបនេះ បានផ្សព្វផ្សាយពុទ្ធសាសនានៅអាព្រិច ជាពិសេសនៅប្រទេសយូកានដាឲ្យពុទ្ធសាសនិកជនស្គាល់នូវព្រះសទ្ធម្មរបស់ព្រះពុទ្ធជាម្ចាស់ ស្គាល់នូវពុទ្ធកិច្ច និងទំនៀមប្រពៃណីក្នុងព្រះពុទ្ធសាសនា។

សន្ដិភាពយ៉ាងពិតប្រាកដបានផ្សាយចូលទៅរម្ងាប់សង្គ្រាមនៅក្នុងតំបន់អាព្រិច ពីមួយថ្ងៃទៅមួយថ្ងៃ។វប្បធម៌នៃការចែករំលែកនូវសេចក្ដីស្រលាញ់ មិត្ដភាព មហាករុណានិងបញ្ញាបានកើតឡើងហើយ។

រៀបរៀងដោយភិក្ខុយន់ សុធា ចុះផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៦។ សូមសាសនាពុទ្ធរីកចំរើន សូមសុខសន្ដិភាពកើតមានដល់កម្ពុជរដ្ឋ។សូមបុណ្យកុសលកើតមានដល់ញាតិការទាំង ៧ សន្ដាន និងសព្វសត្វទូទាំងចក្រវាឡ។

 

ឯកសារយោង

https://en.wikipedia.org/wiki/Uganda

http://www.e4thai.com/e4e/images/pdf2/planting-dhamma-seeds_the-emergence-of-buddhism-in-africa.pdf

http://ugandabuddhistcenter.org/home.php

 

 

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 27, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: