សុខព្រោះស្គាល់ការពិត


-“សុខព្រោះស្គាល់ការពិត”—-

ម៉ៅ

១- បិទភ្នែកឲ្យជិតសំលឹងឲ្យឆ្ងាយ
កុំនៅគៀកកើយនឹងរឿងលោកីយិ៍
រឿងកាច់រឿងកុងរឿងរ៉ាវប្រុសស្រី
រឿងសុខទុក្ខក្តីកម្មអ្នកចាតចែង ។
២- ធ្វើល្អបានល្អបវរពេកពិត
ជាពុទ្ធភាសិតព្រះទ្រង់សម្តែង
អនុគ្រោះសន្តោសសត្វសព្វកន្លែង
ស្ងប់ទុក្ខសង្រែងព្រោះស្គាល់ការពិត ។
៣- រស់រៀនធម៌អាថ៌ជ្រកម្លប់ត្រៃរ័ត្ន
មានបែបមានបទប្រពៃពិសិដ្ឋិ
រៀនរស់ធ្វើកម្មដែលសុចរិត
រស់ថ្លៃថ្នូរពិតៗមានតំលៃ ។
៤- រៀនធម៌អប់រំបន្ទុំបញ្ញា
យល់ច្បាស់សង្ខារតាមហេតុបច្ច័យ
តាមពិតលោកនេះគ្មានមនុស្សប្រុស ស្រី
អ្វីៗត្រឹមតែបញ្ញត្តិអារម្មណ៍ ។
៥- យើងគេប្រុសស្រីគ្រាន់តែសន្មតិ
កំណត់ចំណាំជៀសការច្រឡំ
សិក្សាមិនត្រូវមុខជួបទុក្ខធំ
ច្រឡំសង្ខារថាខ្លួនពិតៗ ។
៦- អវិជ្ជាវង្វេងបិទបាំងសច្ចៈ
អវិជ្ជាគ្រោះថ្នាក់អន្តរាយជីវិត
អវិជ្ជានេះសាងកម្មភពខ្មៅងងឹត
អវិជ្ជានេះពិតជាអ្នកសាងលោក ។
៧- លោកនេះមិនទៀងជៀសវាំងពុំបាន
ជរារំខានប្រាណគ្រំព្រោះរោគ
សុខាតិចណាស់ច្រើនក្រាស់ដោយសោក
ជីវិតចាញ់បោកកញ្ជះតណ្ហា ។
៨- ចង់រស់ជាសុខត្រូវស្គាល់ការពិត
ទុក្ខារួបរឹតព្រោះក្តីប្រាថ្នា
រឿងជួប ព្រាត់ប្រាស់ជាច្បាប់សង្ខារ
សូម្បីទេវតាកម្រជៀសបាន ។
៩- ការពិតជីវិតកើតហើយត្រូវស្លាប់
ជួបហើយប្រាស់ព្រាត់គ្រប់ញាតិសន្តាន
សុខបែរជាទុក្ខៗធ្ងន់ប្រមាណ
ទុក្ខឥតស្រាកស្រាន្តទុក្ខលុះថ្ងៃសូន្យ ។
១០- ធ្វើបុណ្យដាក់ទានសាងស្ពានជីវិត
សាងកម្មសុចរិតពិតបានជាក្បូន
ជិះឆ្លងភពបីសិរីជាប់ខ្លួន
គ្មានទុក្ខរុកគួនព្រោះស្គាល់ការពិត ។
ភិក្ខុ ឆោម ម៉ៅ (ធម្មសុវណ្ណ)
ថ្ងៃ១៤កើត ខែមាឃ សប្តស័ក ព.ស. ២៥៥៩
ត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ គ.ស. ២០១៦

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 26, 2016, in ជីវិតតាមទស្សនៈព្រះធម៌, សួនកំណាព្យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: