រចនាសម្ព័ន្ធគ្រប់គ្រងព្រះសង្ឃក្នុងក្រុងសៀមរាប


 

កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ឯការិយាល័យសាលាអនុគណក្រុងសៀមរាប មន្ដ្រីសង្ឃក្រុងសៀមរាបក្រោមការដឹកនាំព្រះសាសនធរោ ឡាច លាង អនុគណក្រុងសៀមរាបសហការជាមួយនឹងមន្ដ្រីការិយាល័យធម្មកាយនិងសាសនាក្រុងសៀមរាប បានប្រជុំពិភាក្សាដោយផ្ដោតលើការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងព្រះសង្ឃនិងវត្ដក្នុងក្រុងសៀមរាប។

ជាការពិតណាស់ ក្នុងក្រុងសៀមរាប ក៏ដូចក្នុងខេត្ដសៀមរាបទាំងមូលនូវមានបញ្ហាជាច្រើនទាក់ទងនឹងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងព្រះសង្ឃនិងវត្ដ ដូចជា តំណែងមន្ដ្រីសង្ឃថ្នាក់ខេត្ដ ក្រុង និងស្រុក សុទ្ធតែមិនទាន់មានគ្រប់គ្រាន់ អ្វីជាចំណោទក្នុងការប្រជុំក្នុងថ្ងៃនេះគឺរៀបចំរចនាសម្ព័ន្ធវត្ដ ដោយឲ្យមានព្រះចៅអធិការ គ្រូសូត្រស្ដាំ ឆ្វេង និងអាចារ្យគណៈកម្មការវត្ដ។ការមិនមាននេះ អាចនឹងនាំមកនូវបញ្ហាជាច្រើន រិតតែជះឥទ្ធិពលមិនល្អដល់សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ ព្រះភិក្ខុអង្គខ្លះ ដើម្បីបានមកនូវតំណែងជាព្រះចៅអធិការក្ដី ឬតំណែងណាមួយក្នុងសង្ឃាភិបាលត្រូវរត់លើរត់ក្រោម ប្រើប្រាក់កាសទិញដោយមិនបានគិតអំពីសីល សមត្ថភាព ចំណេះចេះដឹងដែលខ្លួនមានដើម្បីដឹកនាំគេនោះទេ។ការធ្វើបែបនេះ មិនត្រូវតាមអ្វីដែលព្រះពុទ្ធទ្រង់បញ្ញត្ដិទុកមក ហើយក៏មិនត្រូវតាមច្បាប់របស់រដ្ឋដែរ ។

ដើម្បីយល់ច្បាស់រឿងនេះ យើងសិក្សាអំពីការបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងវត្ដតាមសេចក្ដីណែនាំស្ដីពីការរៀបចំរចនាសម្ព័ន្ធពុទ្ធសាសនាលេខ០៧/០៩ កជរស ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ១៩៩០ ដោយក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីកសាងការពារមាតុភូមិកម្ពុជា ថា ចៅអធិការ គ្រូសូត្រស្ដាំ ឆ្វេង ក្នុងវត្ដនិមួយ ៗ ត្រូវជ្រើសរើសដោយភិក្ខុសាមណេរក្នុងវត្ដនោះតាមវិធីបោះឆ្នោត ហើយត្រូវអនុវត្ដដូចតទៅ៖

ក. ព្រះថេរៈជាតំណាងភិក្ខុ សាមណេរត្រូវធ្វើលិខិតស្នើសុំទៅអនុគណស្រុកតាមរយៈរណសិរ្សនិងរដ្ឋអំណាចមូលដ្ឋានភ្ជាប់មកជាមួយនឹងបញ្ជីរាយនាមភិក្ខុ សាមណេរ ក្នុងវត្ដ និងប្រវត្ដិរូបបេក្ខសមណៈចៅអធិការ គ្រូសូត្រស្ដាំ ឆ្វេង។

ខ. អនុគណក្រោយបានពិភាក្សាឯកភាពជាមួយរណសិរ្ស គណបក្ស និងរដ្ឋអំណាច ស្រុក ត្រូវធ្វើលិខិតទៅរណសិរ្សឃុំ សង្កាត់ឲ្យធ្វើសេចក្ដីប្រកាសមួយ ដោយបញ្ជាក់នាមភិក្ខុ ៣ រូប ដែលត្រូវឈរឈ្មោះបោះឆ្នោត។សេចក្ដីប្រកាសនេះ កំណត់រយៈពេល ៣០ ថ្ងៃ បើគ្មានការតវ៉ាទេ ត្រូវធ្វើសេចក្ដីប្រកាសបិទផ្សាយកំណត់កាលបោះឆ្នោតច្បាស់លាស់ យ៉ាងយូរបំផុត មួយសប្ដាយ៍។

គណៈកម្មការបោះឆ្នោតគឺអនុគណជាប្រធាន ដោយមានតំណែងរណសិរ្សស្រុក ១ រូប រដ្ឋអំណាចស្រុក ១ រូប អាចារ្យ ១ រូប ជាសមាជិក និងលេខាកត់ត្រា ១ រូប។

ភិក្ខុជាបេក្ខសមណៈនោះត្រូវមានអាយុយ៉ាងតិច ២៥ ឆ្នាំ បួសបាន ៥ វស្សាឡើងទៅ មានគុណសម្បត្ដិ និងសមត្ថភាពគ្រប់គ្រាន់ មានជីវប្រវត្ដិល្អ និងមានជំនឿទុកចិត្ដពីភិក្ខុ សាមណេរ និងពុទ្ធបរិស័ទជើងវត្ដ។ភិក្ខុ សាមណេរដែលត្រូវបោះឆ្នោតនោះ ត្រូវមានអាយុ ១៩ ឆ្នាំ ឡើងទៅ បួសក្នុងវត្ដនោះបាន ១ វស្សា ឬមកពីវត្ដផ្សេងតែគង់នៅក្នុងវត្ដនោះបានពីរវស្សា។ បេក្ខសមណៈដែលបានទទួលសន្លឹកឆ្នោតច្រើនជាងគេ ត្រូវបានជ្រើសរើសជាចៅអធិការ បន្ទាប់ទៀតត្រូវជាគ្រូសូត្រស្ដាំ ឆ្វេង។ក្នុងករណីមានសន្លឹកឆ្នោតស្មើគ្នា ត្រូវជ្រើសរើសតាមវស្សា។លុះបោះឆ្នោតទទួលបានលទ្ធផលហើយ គណៈកម្មការត្រូវស្នើរឿងត្រូវថ្នាក់លើដើម្បីចេញសេចក្ដីសម្រេចទទួលស្គាល់ជាផ្លូវការ។

ក្នុងព្រះសង្ឃប្រកាស លេខ ៣៣ កសរ វ ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ១៩៩៣ បានទទួលស្គាល់ករណីកិច្ចនៃចៅអធិការ អនុគណ មេគណដែលអនុំវច្ឆរមហាសន្និបាតទី ១៨ នៃមន្ដ្រីសង្ឃឆ្នាំ ១៩៦២ ។សេចក្ដីប្រកាសនេះ បានកំណត់តួនាទីចៅអធិការវត្ដ ដូចតទៅ៖

១.ថែទាំវត្ដអារាម

២.ថែទាំរក្សាវត្ថុជាគរុភណ្ឌ

៣.បំពេញនាយកធម៌ឲ្យមាននៅក្នុងខ្លួនព្រមទាំងឲ្យចេះបាតិមោក្ខផងដែរ

៤.ត្រូតត្រាភិក្ខុ សាមណេរនិងកុមារដែលស្នាក់នៅក្នុងវត្ដ

៥.ទាក់ទងនឹងពុទ្ធបរិស័ទជើងវត្ដ

៦.ទាក់ទងនឹងគណៈសង្ឃ

សួរថា តើកន្លងមក ការតែងតាំងឬជ្រើសតាំងចៅអធិការបានអនុវត្ដតាមសេចក្ដីប្រកាសដែលជាច្បាប់ខាងលើនោះទេ?

ចុចទីនេះ ដើម្បីអាចបន្ថែមលើរចនាសម្ព័ន្ធគ្រប់គ្រងព្រះសង្ឃក្នុងសម័យពុទ្ធកាល

រៀបរៀងដោយភិក្ខុយន់ សុធា ចុះផ្សាយថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៦។ សូមសាសនាពុទ្ធរីកចំរើន សូមសុខសន្ដិភាពកើតមានដល់កម្ពុជរដ្ឋនិងសកលលោក។សូមបុណ្យកុសលកើតមានដល់ញាតិការទាំង ៧ សន្ដាន និងសព្វសត្វទូទាំងចក្រវាឡ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 26, 2016, in ជីវិតតាមទស្សនៈព្រះធម៌, ពត៌មានទូទៅ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: