សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទេព វង្សចូលកម្ម


ថ្មីនេះ ៗ បណ្ដេញហ្វេសប៊ុកបានបង្ហោះរូបភាពពីរសន្លឹករបស់សម្ដេចព្រះអង្គមហាសង្ឃរាជាធិបតីទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាអាណាចក្រកម្ពុជាក្នុងខណៈព្រះអង្គសោយព្រះក្រយា(ឆាន់ ចង្ហាន់) ថ្ងៃត្រង់នឹងបាត្រនៅក្បែរខឿនព្រះវិហារមួយ ក្នុងពេលទ្រង់ចូលបរិវាសកម្មនៅខេត្ដព្រៃវែង។

ទិដ្ឋភាពក្នុងការឆាន់ចង្ហាន់បែបនេះ ពិតជាកម្រនឹងបានឃើញដែលងារជាសម្ដេចដាក់កាយដាក់ចិត្ដដើម្បីបដិបត្ដិធម៌ដោយមិនប្រកាន់ក្នុងឋានៈ។

មានអ្នកបញ្ចេញមតិជាច្រើនបានសរសើរនូវចរិយាវត្ដដ៏ប្រពៃនេះ ព្រមទាំងប្រគេនពរ ចំណែកមួយចំនួនទៀតព្យាយាមភ្ជាប់ព្រះអង្គទៅនឹងនយោបាយ។

ការចូលបរិវាសកម្មនេះ ជាប្រពៃណីបុរាណដែលមានការបដិបត្ដិដើម្បីជំរះចិត្ដឲ្យបរិសុទ្ធ ជាពិសេសក្នុងព្រះវិន័យសម្ដែងថា ព្រះសង្ឃអង្គណាដែលត្រូវអាបត្ដិសង្ឃាទិសេស ត្រូវចូលបរិវាសកម្មទើបបរិសុទ្ធ ។យ៉ាងណាក៏ដោយ បើមានភិក្ខុអង្គណាមួយមានមន្ទិលសង្ស័យលើខ្លួនឯងថាត្រូវអាបត្ដិឬអត់ ឬចង់បដិបត្ដិដើម្បីសេចក្ដីបរិសុទ្ធ ឬដើម្បីកុសលផលបុណ្យនោះ ភិក្ខុអង្គនោះ ត្រូវចូលបរិវាសកម្ម។ ខ្មែរបុរាណនិយមប្រើពាក្យថាចូលកម្ម

ដោយភិក្ខុយន់ សុធា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៦។

 

 

 

 

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 25, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: