ព្រះសង្ឃនឹងការងារសង្គមក្នុងករណីព្រះព្រហ្មវជិរញ្ញាណ


Njana

មានមហាមិត្ដបានសួរខ្ញុំទាក់ទងនឹងព្រះសង្ឃថៃមួយព្រះអង្គដែលជាទីគោរព ស្រលាញ់រាប់អានពីសំណាក់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ហើយភាគច្រើនក្នុងប្រទេសកម្ពុជាសំគាល់ថាព្រះអង្គជាសម្ដេចព្រះសង្ឃរាជស្ដីទី។

សូមប្រគេននិងជម្រាបថា ពុំមែន ដូចអ្វីដែលបានសំគាល់នោះទេ។ព្រះអង្គព្រះនាមថាព្រះព្រហ្មវជិរញ្ញាណ ។ឈ្មោះនេះជាតំណែងដែលត្រូវបានស្ថាបនាក្នុងឆ្នាំ២០០១។ ជាព្រះរាជគណៈថ្នាក់អនុរាជដែលមានទាំងអស់ចំនួន២៣អង្គ ព្រះអង្គរូបនេះស្ថិតនៅលេខទីមួយ។នាមដើមរបស់លោកឈ្មោះថាប្រសិទ្ធ មានជាតិកំណើតនៅស្រុកខឿនណៃ ខេត្ដឧប៊ុលរាជធានី។

កម្រិតវប្បធម៌ផ្នែកសាសនា ជាមហាប្រយោគ៣ និងទទួលសញ្ញាបត្របណ្ឌិតកិត្ដិយសយ៉ាងតិច ៧ ពីស្ថាប័នឧត្ដមសិក្សាក្នុងប្រទេសថៃ។

ព្រះអង្គរូបនេះ ត្រូវបានប្រគល់តួនាទីជាអ្នកគ្រប់គ្រងទាំងប៉ែកឦសាន្ដ និងប៉ែកខាងជើងប្រទេសថៃ។ លោកមានតំណាងជាច្រើន ដូចជាព្រះឧប្បជ្ឈាយ៍,ជាគណៈកម្មការថេរសភា,ជាចៅអធិការ ,និងជារាជគណៈច្រើនថ្នាក់ តំណែងបច្ចុប្បន្នជាព្រះព្រហ្មវជិរញ្ញាណ ជារាជាគណៈថ្នាក់អនុរាជ។

ព្រះអង្គរូបនេះមានសមត្ថភាពខ្ពស់ផ្នែកតែងកំណាព្យទាំងភាសាថៃនិងបាលី។ ចេះនូវវិជ្ជាក្នុងជាន់ខ្ពស់ ទាំងវិជ្ជាទស្សន៍ទាយ។ជាទីប្រោសប្រាណរបស់រាជវង្ស។ រហូតព្រះរាជវង្សានុវង្សស្ដេចចេញទៅណាមកណីត្រូវបានប្រគេនឲ្យព្រះអង្គរូបនេះមើលយាមឲ្យ ក្រៅពីនេះគឺការដាក់ឈ្មោះព្រះរាជវង្សានុវង្ស។

ព្រះអង្គប្រើជីវិតសាមញ្ញ តែទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីពុទ្ធបរិស័ទ។ ព្រះអង្គមិនភ្លេចពីជាតិកំណើតរបស់ខ្លួន។ ព្រោះហេតុនោះបានជាព្រះអង្គចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍គ្រប់វិស័យនៅក្នុងខេត្ដឧប៊ុនរាជធានីនិងខេត្ដផ្សេង ៗទៀតផង។

សូមបន្ថែមថាព្រះព្រហ្មវជិរញ្ញាណ អង្គនេះជារាជបណ្ឌិត មើលការខុសត្រូវរាជពិធីក្នុងវាំង។ លោកទេសនាបានពិរោះណាស់ ជ្រៅទៅដោយអត្ថន័យនិងការបដិបត្ដិ។ លោកលះបង់ទាំងកំលាំងកាយនិងចិត្ដដើម្បីបព្វហេតុសាសនានិងសង្គម។លោកកសាងសាលាររៀន មន្ទីរពេទ្យជាដើម ច្រើនកន្លែង។ផ្ដល់អាហារូបករណ៍ដល់និស្សិតច្រើនអត្រាក្នុងមួយ ៗ ឆ្នាំ។និយាយពីសាសនស្ថានវិញគឺច្រើនរាប់មិនអស់ទេ។ រាល់សកម្មភាពសង្គមទាំងប៉ែកឦសាន្ដនិងខាងជើងនៃប្រទេសថៃ។ លោកកសាងវត្ដនិងមណ្ឌលវិបស្សនាច្រើននៅសហរដ្ឋ និងប្រទេសឥណ្ឌាផងដែរ។ច្រើនណាស់ទាក់ទងនឹងសកម្មភា
ពទាំងសង្គមនិង សាសនាដែលរៀបរាប់មិនអស់ក្នុងទីនេះ ។

ខ្ញុំមានភព្ទសំណាងបានជួបនិងថ្វាយបង្គំលោកច្រើនដង ព្រមទាំងបានទូលពិតទាក់ទងនឹងការសិក្សា ស្រាវជ្រាវរបស់សកលវិទ្យាល័យមហាចុឡាលងកន កាលដែលខ្ញុំទទួលតួនាទីជាអ្នកមើលការខុសត្រូវទូទៅ នៅGraduate School ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 15, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: