សង្គ្រាមសាសនានិងនយោបាយ


79afkkfdaaaagki69bc79

នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ព្រះសង្ឃនឹងពុទ្ធបរិស័ទប្រទេសថៃចំនួនរាប់ពាន់អង្គនិងរូបបាននិមន្ដនិងអញ្ជើញពីបណ្ដាខេត្ដផ្សេង ៗ ដើម្បីចូលរួមសិក្ខាសាលារឿង ទប់ស្កាត់យុទ្ធសាសនារំលាយព្រះពុទ្ធសាសនា នៅឯពុទ្ធមណ្ឌល ខេត្ដនគរបឋម ប្រទេសថៃ។ គោលបំណងនៃសិក្ខាសាលានេះ ដោយផ្ដោតលើចំនុចសំខាន់ ៗ ដូចជា៖
១. ទប់ស្កាត់ចលនារបស់ភិក្ខុពុទ្ធឥស្សរៈនិងលោកផៃបូលយ៍ និតិតៈវ៉ាន អតីតប្រធានគណៈកម្មការបដិរូបនយោបាយនិងមាត្រការការពារ អនុរក្សកិច្ចការព្រះពុទ្ធសាសនា។ក្រុមនេះ ទាមទារស្នើឲ្យរៀបចំរចនាសម្ព័ន្ធការគ្រប់គ្រងព្រះសង្ឃថ្មី បដិសេធការស្ថាបនាសម្ដេចព្រះសុមង្គលាចារ្យ មកពីវត្ដប៉ាកណាំជាសម្ដេចព្រះសង្ឃរាជអង្គទី ២០ ដោយហេតុមិនពេញចិត្ដចំពោះព្រះសង្ឃវត្ដព្រះធម្មកាយ។

២. ស្នើឲ្យរដ្ឋាភិបាលទាហារបញ្ញត្ដិព្រះពុទ្ធសាសនាក្នុងរដ្ឋធម្មនុញថាជាសាសនារបស់រដ្ឋ។

៣. ស្នើឲ្យរដ្ឋាភិបាលទាហារនាំញតិទូលសម្ដេចព្រះចៅយូហ៊ូ ស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី ២០។
ទាហារបានទប់ស្កាត់រថយន្ដដឹកចង្ហាន់ប្រគេនព្រះសង្ឃ ជាហេតុធ្វើឲ្យមានហេតុការណ៍កើតឡើង ដូចជាព្រះសង្ឃសូត្រជយន្ដោបណ្ដេញទាហារចេញពីផ្លូវចូល។ទាហារបានយកឡានមកបិទផ្លូវមិនឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមសិក្ខាសាលា ព្រមទាំងយកលួសបន្លាព័ទ្ធជុំវិញពុទ្ធមណ្ឌល។ទាហារបានកំណត់ឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទរំសាយក្នុងពេលល្ងាចនេះ។ ក្រៅពីនេះ ទាហារបានព័ទ្ធជុំវិញវត្ដព្រះធម្មកាយ ដោយហេតុថា នឹងមានព្រះសង្ឃមកពីវត្ដព្រះធម្មកាយចូលរួម ហេតុការណ៍នឹងកាន់តែធំឡើង ៗ ។
ฺពត៌មានបន្ថែម
http://news.voicetv.co.th/thailand/326685.html
http://social.tnews.co.th/content/179557/
http://www.komchadluek.net/detail/20160215/222499.html
http://www.posttoday.com/social/general/416167

 

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែ​កុម្ភៈ 15, 2016, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: