រឿងរាមណ៍កេរ្តិ៍តាមទស្សននយោបាយស្រុកខ្មែរ


ដោយកៈតៈសិលា( Kataksela Khavy)

 

ប្រស្នាថា៖<< ព្រះរាមណ៍វៃយក្ស ព្រះលក្ខណ៍ស្លពល ដណ្តើមនាងសិតា​ចេញ​ពីយក្យក្រុងមាចង្រៃយ៍>>តើមានន័យដូចម្តេច?។ តើព្រះរាមណ៍​ព្រះលក្ខណ៍​ជាអ្នកណា? នាងសិដាជាអ្នកណា?

 

សូមបកស្រាយដូចតទៅ៖

 

 

*ទី១និយាយពីតួអង្គយក្សគឺសំដៅ<<យក្យ ស៊ី និង យក្ស ខានេះឯង>> ។

និយាយពីតួក្រុងមាយក្សខ្លាំងខ្លាណាស់គឺគេប្រើ<< សិទ្ធិ>> ដើម្បីធ្វើការប្រមាថ​ញួសញង់បង្កាច់បង្ហួចជាតិខ្លួនគឺអញខ្លាំងអញធ្វើអីៗក៏បានដែរ។ ដោយភូតភរ​ថាមានបរទេសគាំទ្រជាពិសេសអាមេរិកកាំងទៅទៀត។ គឺយកសិទ្ធិមកបង្វក់​បំផុស​បំផុលប្រមាថកាប់ចាក់ជេរជាតិខ្លួនសុទ្ធតែប្រើភាសាថា៖អាខ្មែរក្បត់ជាតិជា​ភាសាសំលាប់គឺសាហាវជាងប៉ុលពតទៅទៀត។ បើពួកនេះបានកាន់អំណាច​វិញខ្មែរ​សំលាប់គ្នាជាងជំនាន់តាប៉ុលពតទៅទៀ។ ពិចារណាភាសារបស់ពួក​ស្នេហាជាតិបក្សសង្រ្គាមជាតិនេះទៅឃើញហើយគឺប្រមាថណាស់។ នេះ​ហើយ​ជាពួកយក្សក្រុងមានោះគឺ៖<<យក្សរង្ស៊ីនិងយក្សខានេះហើយ>>។

 

 

*ទី២តួអង្គនាងសិដាគឺជា៖<< កុលបុត្រកុលធិតាជាតិជំនាន់​ក្រោយនេះ​ហើយ>>។ តើហេតុអីបានក្លាយទៅជាពលយក្យទៅវិញ? ពិចារណាទៅសព្វ​ថ្ងៃនេះក្មេងៗអាយុ៥ឬ៦ឆ្នាំក៏ចេះជេរប្រមាថតាមពួកយក្សចង្រៃនេះដែរ។ តើ​វាសនាជាតិទៅជាយ៉ាងណា?បើអ្នកជំនាន់ក្រោយចេះប្រមាថកាប់ចាក់គ្នាតាំងក្នុងពោះម្តាយមកបែបនេះ។ គឺបាត់បង់ហើយវប្បធម៌ដ៏ឧត្តមរបស់ជាតិ​យើងគឺដឹង​តែពីប្រមាថតាមពួកយក្សចង្រៃនេះឯង។ នេះហើយនាង​សិតា​ដែលត្រូវ​ដណ្តើមពីយក្សក្រុងមាមកវិញរបស់<< ព្រះរាមណ៍និងព្រះលក្ខណ៍នោះ>>។

 

 

*តួអង្គទី៣គឺនិយាយពិព្រះរាមណ៍គឺសំដៅទៅលើ់<<សម្តេចតេជោ>>នេះ​ហើយ។​ គឺជាតួអង្គរៀមច្បងជាអ្នកថែរក្សារកេរ្តិ៍ដំណែលបុរាណដូចជា វប្បធម៌ ប្រពីណៃ ទំនៀមទំលាប់ និយាយរួមគឺការពារនូវ<< អច្ឆរិយៈជាតិធំៗទាំង​បីរបស់ជាតិទី១អច្ឆរិយៈភាសាទី២អច្ឆរិយៈអក្សរសាស្រ្តនិងទី៣អច្ឆរិយៈវត្ថុនិងធម្មជាតិនេះហើយ>>។ ឥឡូវគឺកំពុងវៃយក្សហើយកុំប្រមាឧ្យសោះគឺ​ជាអ្នករៀប​ចំប្រទេសជាតិនៃយើងឡើងវិញនេះហើយ។ គឺធ្វើដំណើរទៅតាមអ្វីដែលជា​បំណងប្រាថ្នារបស់ប្រជាជាតិយើងចង់បានហ្នឹងហើយ។ គឺជាតួអង្គ៖ត្រូវ​លើកនូវ<< វប្បធម៌អច្ឆរិយៈក្បួនគម្ពីរត្រៃយ៍វេទដូចព្រះលក្ខណ៍ដែរ>>។

 

 

* ទី៤ និយាយពីតួអង្គព្រះលក្ខណ៍ គឺសំដៅទៅលើ<<ព្រះមហាក្សត្រ>> ចេញស្លពលដើម្បីជួយវៃយក្យដណ្តើមស្រីសរស្អាតពីយក្យមកវិញនេះដែរ។ បើមិនជួយព្រះរាមណ៍ទេសីលយក្សឧប្បលៈណាស់។ ដូចបុរាណ​លោក​ថា៖​សីលក្រុងមាខ្លាំងខ្លាណាស់ ធ្វើអោយជាតិយើងអស់រស្មី ទាំងប្រុសទាំង​ស្រី​ភ្លេចអស់ហើយ ទំនៀមប្រពៃណាកូនអើយ រៀនតាមយក្យហើយគ្រប់ៗគ្នា។ សួរ​ថា៖ព្រះលក្ខឬព្រះមហាក្សត្រត្រូវយកអ្វីទៅស្លពលជួយព្រះរាមណ៍បាននោះ? ។

 

 

គឺមានតែក្បួនគម្ពីរត្រៃវេទដែលជាគម្ពីរអច្ឆរិយៈរបស់វប្បធម៌អក្សរសាស្រ្តជាតិយើងនេះហើយ។ ដែលអាចធ្វើឧ្យជាតិយើងត្រះដឹងទូទាំងនគរឡើងវិញ។ ទើបពល​មាយក្សក្សិណក្សៃយ៍ បើពុំនោះទេវាប្រល័យ ជាតិយើងឧ្យក្សៃយ៍ពុំខានឡើយ។

 

នេះហើយជាអត្តន័យព្រះរាមណ៍វៃយក្សព្រះលក្ខណ៍ស្លពលដណ្តើមស្រីសរស្អាត​របស់ជាតិមកពីយក្សចង្រៃយ៍មកវិញបាន។

 

អរព្រះគុណពិចារណាដោយក្តីអនុគ្រោះផងចុះនេះដើម្បីពាក្យថា៖ <<ជាតិ>> ។អរព្រះគុណ។​

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមករា 21, 2014, in អក្សរសិល្ប៍ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: