សមាធិចុងសប្ដាហ៍លើទឹកដីអង្គរ,ប្រទេសកម្ពុជា


រៀងរាល់ចុងសប្ដាហ៍ៈ ថ្ងៃសៅរ៍ – ថ្ងៃអាទិត្យ ពីម៉ោង ៣.០០ ន. –  ៦.០០ ន.

១.ប្រោះព្រំប្រសិទ្ធិពរជ័យដោយព្រះសង្ឃ

២.អង្គុយចម្រើនសមាធិ

៣. ដើរចង្រ្កម

៤.ចែករំលែកបទពិសោធ (ផ្ដល់អារម្មណ៍កម្មដ្ឋាន)

IMG_1427ដើរចង្ក្រមក្នុងកម្មវិធីអប់រំសីលធម៌ ១០ ថ្ងៃ ស្រុកក្រឡាញ់ ខេត្ដសៀមរាប

សមាធិជាសាស្ដ្រមួយសិក្សាលើផ្លូវចិត្ដ ជាទីពេញនិយម​ហើយក៏ជាសាស្ដ្រ​ដែលមាន​​ជា​យូរយារណាស់មកហើយដែរ វានាំមកនូវសេចក្ដីស្ងប់ក្នុងផ្លូវចិត្ដ។ វាធ្វើអោយមាន ភាពបរិសុទ្ធិដោយខ្លួនឯងតាមរយះការតាមដាន​សង្កេតពិនិត្យ​និង​ដោយ​​ចម្រើនលើឯកត្ដាចិត្ដតែមួយ។​គុណសម្បត្ដិក្នុងការធ្វើសមាធិ​គឺកាត់​បន្ថយនូវ​ភាព​​តាន​តឹង ភាពក្រវល់ក្រវាយ ក្ដៅក្រហាយ ចិត្ដអណ្ដែត​អណ្ដូង អោយ​មាន​ភាព​ធូរ​ស្បើយ​ ទាំងធ្វើអោយកាយនិងចិត្ដជួបប្រសប​នូវសេចក្ដីស្ងប់សុខយ៉ាងពិត​ប្រាដក។

​ការធ្វើសមាធិអាចកំចាត់បង់នូវសេចក្ដីទុក្ខ ជាវិធិសាស្ដ្រនាំមកនូវសេចក្ដី​បរិសុទ្ធលើផ្លូវចិត្ដ ធ្វើអោយភាពតានតឹងនិងបញ្ហាជីវិត​ស្ងប់រង្ងាប់ទៅ វាក៏ជា​សិល្បៈ​ជីវិត​ធ្វើអោយមនុស្សក្នុងសង្គមមាននូវសម្មាទិដ្ឋិ(ការយល់ឃើញត្រូវ)។

សមាធិមានពីរយ៉ាងគឺសមថសមាធិ (សមាធិធ្វើអោយចិត្ដស្ងប់) និងវិបស្សនា​សមាធិ(សមាធិធ្វើអោយកើតបញ្ញា)។

សមថសមាធិគឺធ្វើអោយចិត្ដស្ងប់ ស្ងាត់ សន្ដិ ចំណែកវិបស្សនាសមាធិធ្វើ អោយកើតបញ្ញា នាំអោយយល់ដឹងនូវធម្មជាតិនៃជីវិតនិងភពលោក និងភាពមិន ទៀងនៃសង្ខារដែលកើត តាំងនៅ ហើយរលត់ទៅក្នុងទីបំផុត មិនអាចទ្រាំនៅក្នុង​លក្ខណៈដើមបាន ប្រែប្រួលតាមហេតុបច្ច័យរបស់វា។​

អានិសង្សសមាធិ

សមាធិមានអានិសង្ស ៣ យ៉ាង គឺ ១. ធ្វើអោយចិត្ដមាននូវកំលាំង​​កើត​​ចេញអំពីជម្រៅនៃចិត្ដស្ងប់​ខាងក្នុង ២.ធ្វើអោយចិត្ដស្រស់ថ្លាដូចជាទឹក នៅពេល ចិត្ដស្ងប់ធ្វើអោយឃើញនូវភាពភ្លឺថ្លា ស្រស់បោះ មិនត្រឹមតែប៉ុណ្ណោះធ្វើអោយកើត បញ្ញាផងដែរ ៣.ធ្វើអោយចិត្ដស្ងប់និងកើតបញ្ញា។ចិត្ដស្ងប់គ្មាននូវឧប្បកិលេស ឬភាពក្រវល់ក្រវាយ អន្ទះអន្ទៃងណាមួយរំខាន គ្មានភាពញាប់ញ័រ ភ័យខ្លាច តក់ស្លុត តែធ្វើអោយចិត្ដមានតម្លាភាពកាន់តែខ្លាំងឡើង និងរិតតែធ្វើអោយចិត្ដ​ស្ងប់​រម្ងាប់​ឡើង។

បច្ចុប្បន្ន លោកពេញទៅដោយការខ្វែងគំនិត ភាពក្ដៅក្រហាយ ក្រវល់​ក្រវាយ តានតឹង អារម្មណ៍ឆូលឆៅ​តាមរយះអាយតនៈ​ខាងក្នុងនិង​ខាង​ក្រៅមក​ប៉ះ​ទង្គិត ភ្លើងនៃចំណង់ សេចក្ដីត្រូវការមានល្បើននៃសេចក្ដីចម្រើនកាន់តែទ្វេរជាពីរ ពិបាកនឹងគ្រប់គ្រងអារម្មណ៍ ដូច្នេះ វាជាសេចក្ដីចាំបាច់ក្នុងការអោយមាននូវ សមាធិក្នុងខ្លួន។ សេចក្ដីសុខ សេចក្ដីសង្ងប់ និងកំលាំងនឹងកើតមានដោយការ​ចម្រើន​សមាធិ។

ដូច្នេះ ដើម្បីបាននូវសេចក្ដីសុខផ្លូវចិត្ដយ៉ាងពិតប្រាដក សូមអញ្ចើញ​ចូល​រួម​បដិបត្ដិ​​សមាធិ ជាយើងជារៀងរាល់ចុងសប្ដាហ៍ ក្នុងទឹកដីអង្គរ វត្ដព្រះឥន្ទកោសិយ៍ ខេត្ដសៀមរាប។

អស់លោកអ្នកអាចទំនាក់ទំនងបានតាមរយៈ

ព្រះភិក្ខុ យន់ សុធា

Tel: +855886786061

Email: svakhumtocam@gmail.com

Facebook. https://www.facebook.com/sothea.yon

Sites: http://mcuubu.wordpress.com/

https://svakhum.wordpress.com/

សូមថ្លែងអំណរគុណសិក្ខាកាមដំបូង

Nancy Cuevas Guzman Kay Mercieca  Dan Diemidio  Adrian Trivino

IMG_1779យុវសិស្សអង្គុយចម្រើនសមាធិក្នុងកម្មវិធីអប់រំ ១០ ថ្ងៃ ខេត្ដសៀមរាប

IMG_2005យុវកុមារអង្គុយចម្រើនសមាធិក្នុងកម្មវិធីអប់រំសីលធម៌ ១០ ថ្ងៃ ខេត្ដកំពត

IMG_2026ពុទ្ធបរិស័យអង្គុយចម្រើនសមាធិក្នុងកម្មវិធីអប់រំសីលធម៌១០ថ្ងៃ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម

1239715_10151770109723260_505869629_nសបអារម្មណ៍កម្មដ្ឋានជាសិក្ខាកាមអ្នកស្រី Nancy Cuevas Guzman

1170899_10151770109383260_1368034493_nសបអារម្មណ៍កម្មដ្ឋានសិក្ខាកាមយុវសិស្សពេទ្យឆ្នាំទី៦​ ប្រទេសអេស្បាញ Adrian Trivino

1208823_10151770108448260_1425871887_nទីព្រលានសមាធិដណ្ដប់មេឃ បែបធម្មជាតិ វត្ដព្រះឥន្ទកោសិយ៍

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 30, 2013, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. មតិ 2.

  1. Howdy! This article could not be written much
    better! Looking through this article reminds me of my previous
    roommate! He constantly kept preaching about this. I am going to forward this article to him.
    Fairly certain he’ll have a good read. Thanks for sharing!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: