សំណេរ……កំលាំងចិត្ដ


ដោយ យន់ សុធា

https://www.facebook.com/sothea.yon

បងស្រីខ្ញុំឈ្មោះសារភី ខាវឌី: (facebook.com/sarapee.khowdee) ជាជនជាតិថៃ ដើមកំណើតជាខ្មែរសុរិន្ទ្រ។ យើងបានរាប់អានគ្នាជាបងប្អូនរួមសាលោហិតក្រោយពីចូលរួមក្នុងកម្មវិធីពិពណ៌បុណ្យទេសកាលឥណ្ឌូចិន   ប្រារព្ធនៅសារមន្ទីជាតិខេត្ដអុប៊ុនរាជធានីនៃប្រទេសថៃ។យើងបានសន្យាថានឹងជួយសង្គ្រោះគ្នាទៅវិញទៅមក មិនថាកិច្ចការអ្វីនោះទេ។  គាត់មានមាឌតូចមិនតូចធំក៏មិនធំសម្បុរមិនជាសប៉ុណ្ណាទេមាន​អាជីពជាគ្រូបង្រៀន​នៅ​សកលវិទ្យាអុប៊ុនរាជធានីប្រទេសថៃផ្នែក​អក្សរ​សាស្ដ្រនិងវណ្ណកម្មមិនត្រឹមតែប៉ុណ្ណោះគាត់​ជាពិធីការិនីក្នុង​វេទិកា​សិក្ខា​សាលានានាទាំងថ្នាក់ជាតិនិងអន្ដរជាតិ។

1170884_10200593387225065_664934102_n

គាត់ជាមនុស្សមានអធ្យាស្រ័យមានសន្ដានចិត្ដល្អរាក់ទាក់រួសរាយមានមិត្ដភាព​ល្អចំពោះ​មនុស្ស​ទូទៅទាំងសិស្សនិស្សិតផងដែរ។​និស្សិតតែងតែហៅ​គាត់ថា«អ្នកគ្រូម៉ែ» ព្រោះតែសេចក្ដីគោរពរាប់​អាននិងទឹកចិត្ដស្មោះសរបស់គាត់។និស្ស័យរបស់បងស្រីខ្ញុំចូល​ចិត្ដ​សរសេរនិពន្ធនិងស្រាវជ្រាវ​ណាស់ជាពិសេស​អក្សរសិល្ប៍និង​វណ្ណកម្ម​ផ្សេងៗ។  ពីរឆ្នាំមក​នេះគាត់បានទទួល​អាហារូបករណ៍​ទៅសិក្សា​ថ្នាក់​បណ្ឌិតផ្នែកវណ្ណកម្ម​។​ក្នុងសំណេរ គាត់ប្រើភាសាងាយស្រួលក្នុងការអានយល់និងវាយតំលៃ បើបានអានហើយនឹងធ្វើ​អោយ​មាន​កំលាំងចិត្ដនិងជក់ចិត្ដ​ ចង់អាន​ហើយអានទៀត។

544386_10200305295422950_843995545_n

អកុសលបងស្រីខ្ញុំមានរោគប្រចាំខ្លួនព្យាបាលមិនជាដាច់ស្រឡាស់សោះចេញចូល​មន្ទីរ​ពេទ្យប្រៀបដូចជាចេញចូលផ្ទះខ្លួនឯងចឹង។ទោះបីជាទុក្ខវេទនាចូលមកទន្ទ្រានរំខាន​យ៉ាង​ណា​ក៏​ដោយក៏គាត់មិនភ្លេចនិយាយពាក្យផ្អែម ពិរោះនិងលើកកំលាំងចិត្ដដល់ខ្លួនឯងព្រម​មួយ​អន្លើ​ដោយ​ស្នាម​ញញឹមដ៏សែនស្រស់និងបំពេញតួនាទីជាគ្រូដ៏ល្អកម្ររកបាន។គាត់​រក្សាបាននូវជំហរភាព​​​រឹងមាំម៉ឺងមាត់ណាស់ ខ្ញុំពុំដែលឮគាត់និយាយត្អូញត្អែ​ថាឈឺ​ត្រង់នេះឈឺត្រង់នោះសោះ។​នៅក្នុងមន្ទីរពេទ្យគាត់បាន​ជញ្ជូន​សៀវភៅទៅអានអ្វីដែល​គាត់តាំង​ចិត្ដ​ក្នុងរដូវ​​វស្សា​នេះគឺអានរឿងជាតកទសជាតកបញ្ញាជាតក ​នានាជាតកធម្មបទជាតក​ក្នុង​ព្រះត្រៃ​បិដក​ព្រម​ទាំង​សរសេរវិភាគ។គាត់​តែង​និយាយប្រាប់យើងថា «ការអានសៀវភាពនិងសរសេរធ្វើអោយ​យើង​បាត់បង់​ការឈឺចាប់​មួយរយះគឺការអានដើម្បីបំបាត់ការឈឺចុកចាប់​»។មានពេលខ្លះ​គាត់​ធ្វើ​សមាធិបំបាត់ការឈឺចាប់។​សិស្សនិស្សិត​តែងតែទៅ​សួរសុខ​ទុក្ខព្រម​ទាំង​​និយាយសំណេះសំណាលសើច​លេងធម្មតាជាមួយគាត់ ថ្ងៃនោះគាត់ប្រាប់យើងថា៖

«ពេលណាអ្នកគ្រូចេញពីមន្ទីរពេទ្យ ពេលនោះអ្នកគ្រូ​នឹងយក​សញ្ញា​ប័ត្រ​បណ្ឌិត​ឲ្យពួកឯងមើល៍ ពួកឯងចាំទុកណ៎ា»។

ការពិតទៅ យើងបានទាយទុកក្នុងចិត្ដជាមុនស្រេចហើយថា «មិនអាចទៅបាន»​ បើយោងតាមស្ថានភាពជាក់ស្ដែងដែលយើងឃើញនឹងភ្នែក។ក្នុងបន្ទប់តួចមួយហៅថា អាយ ស៊ី យូ (ICU)ក្នុងមន្ទីរពេទ្យ ស្ដ្រីដែលតែងតែរួសរាយអមដោយស្នាមញញឹមរាក់ទាក់ដល់អស់បណ្ដាញាតិដោយផ្កាភាសា បែរជាត្រូវដេកនៅនឹងមួយកន្លែង ដកដង្ហើមបានដោយសារខ្យល់អុកស៊ីហ្សែន នៅនឹងដៃ ជើងនិងផ្ទៃពោះត្រូវបានរុករានដោយខ្សែស៊ីរូមនិងស្នាមថ្នេរវះកាត់ខ្វាត់ខ្វែង ឃើញហើយគួរឲ្យវេទនា ខ្លោចចិត្ដ អមដោយក្ដីអាណិតហួសនឹងនិយាយស្ដី។ ផ្ទុយទៅវិញ គាត់នៅមានសា្មរតី និងការចងចាំបានល្អណាស់ គាត់បានឲ្យយើងអានសៀវភៅជាតកឲ្យគាត់ស្ដាប់ ដោយដៃម្ខាងលើផ្លាកសញ្ញាថា «អានជាតក»ដែលគាត់ត្រៀមទុកជាមុននៅលើតុក្បែរខ្លួនគាត់។

ដោយសារមិនអាចនឹងឈរអោបដៃមើលគាត់ឈឺនិងភាព​អាណិត​​អាសូរស្វាមីរបស់​គាត់បានខ្សិបដាក់ត្រចៀកគាត់ថា «បងនឹងបួស ដើម្បីសូមពរពីព្រះជាម្ចាស់ ពន្យាជីវិតអូនឲ្យបានយូរជាងនេះ  ព្រមទាំងផ្សព្វផ្សាយមេត្ដាចិត្ដដល់ម្ចាស់បំណុលកម្មទាំងឡាយដែលអូនបានសាងពី          បព្វជាតិ»​។​ ដោយក្ដីរំភើបចិត្ដ គាត់បានញញឹមទាំងខណៈពេលដែលទឹកនេត្រាបានហូរលើផ្ទៃភត្រាដ៏សែនស្រស់សោភារបស់គាត់។​យើងសង្ឃឹមថា ព្រះជាម្ចាស់នឹងប្រទានពរដល់គាត់ជាមិនខាន។រំពេចនោះ វាយោស្ងៀមស្ងាត់ បន្ទប់តូចដ៏អភ័ព្វត្រជាក់ស្រឹបហាក់ដូចជាមានអ្វីម្យ៉ាងកើតឡើង​ ពុទ្ធោ ! បងស្រី !!!  ។

ប្រដាប់ជំនួយដង្ហើមលែងដំណើរការ ការពិត យើងដឹងជាក់ច្បាស់ថា គាត់កំពុងធ្វើដំណើរឃ្លាតឆ្ងាយពីយើងគ្មានថ្ងៃត្រលប់មកវិញ។ យើងបានត្រឹមតែភាវនាសូមឲ្យការធ្វើដំណើររបស់គាត់ ប្រកបដោយសុវត្ថិភាព។ វ៉ូ ៗ ជាសំលេងខ្យល់បក់ចូលតាមបង្អូចក្នុងខណៈពេលដែលយើងភាវនា វាជា ហេតុការណ៍ចំឡែកដែលបានកើតឡើងក្នុងខណៈពេលនោះ។

«ម្ដេចបានជាពួកឯងមិនអានឲ្យយើងស្ដាប់ ! ចុះប្ដីខ្ញុំបួសហើយនៅ ? » ។

ពួកយើងស្រឡាំងកាំងនឹងសំដីដ៏ទន់ ឆ្មារ ៗ នេះ ។ភ្នែករបស់យើងងាក់មើលគ្រប់សព្វទីកន្លែងតែពុំប្រទះឃើញម្ចាស់សំលេង ឧទ្ទរជាលើកទីពីរថា«ម្ដេចបានជាពួកឯងមិនអានឲ្យយើងស្ដាប់ ! ចុះប្ដីខ្ញុំបួសហើយនៅ ? » ។

«ពុទ្ធោ ! បងស្រីខ្ញុំដឹងខ្លួនវិញហើយ» ពួកយើងងាក់មើលទៅលើគ្រែ។

ពួកយើងហាក់ដូចជាមិនជឿចំពោះហេតុការណ៍ចំឡែកនេះណាស់ តែយើងសប្បាយចិត្ដ ពេលឃើញបងស្រីត្រលប់មកក្នុងសភាពដើម ថ្វីត្បិតពុំសូវជារឹងមាំក៏ដោយ។សូមអរគុណ ព្រះជាម្ចាស់ សម្រាប់ការប្រទានជីវិតបងស្រី។

1235498_10200593387865081_940076204_n

 

មុននឹងអាការៈរបស់បងស្រីធ្លាក់ចុះក្នុងសភាពទ្រុឌទ្រម គាត់បានសរសេរនូវបទសំណេរជាច្រើនបទ។ អាការៈកាន់តែធ្លាក់ចុះ សំណេរនៃអត្ថបទកាន់តែមានរសជាតិជាទ្វេរ។រាល់សំណេរគាត់មិនដែលសរសេរអំពីភាពឈឺចាប់តែភាគច្រើនគឺភាពស្រស់ស្រាយលើកកំលាំងចិត្ដជាសំណេរប្រើភាសាផ្កាពេញទៅដោយគន្ធពិដោរ អត្ថន័យ ពិរោះមានខ្លឹមសារគ្រប់គ្រាន់ក្នុងការអប់រំ​និង​​លើកទឹកចិត្ដ។ជាហេតុធ្វើអោយអ្នកអានអានហើយកើតកំលាំងចិត្ដភាពរឹងប៉ឹងតស៊ូរាល់បញ្ហាឧបសគ្គ។

«អ្នកគ្រូកុំសូវអាននិងសរសេរពេក គួរសម្រាក់ឲ្យបានច្រើន»។លោកវិជ្ជបណ្ឌិត និងអ្នកថែរក្សាជំងឺតែងដាស់តឿនគាត់ តែពេលនេះ ពួកគាត់បែរយកពេលវេលាទំនេរមកអាននូវបទសំណេរផ្សេង ៗ រៀងរាល់ថ្ងៃ។«អស្ចារ្យណាស់ មិនគួរឲ្យជឿសោះ !» ពួកគាត់បានបន្ទរដោយសំលេងក្រោយពីបានអាន។

បន្ទប់របស់គាត់ពេញទៅដោយសិស្សនិស្សិតបុគ្គលិកពេទ្យវេជ្ជបណ្ឌិត អ្នកថែរក្សាអ្នកជំងឺ និងអ្នកជំងឺចេញចូលក្នុងគោលបំណងដើម្បីអានសំណេរ ហើយនិយាយតពីមាត់​មួយទៅមាត់​មួយ​ថា«មន្ទីរពេទ្យ​ក្លាយជា​កន្លែងអានវណ្ណកម្ម(អក្សរសិល្ប៍) ដើម្បីបំបាត់ជំងឺ»។

វាជាគំហើញថ្មីមួយដែលមិនធ្លាប់មានពីមុខ។យើងធ្លាប់​តែលឺ​ថា«សមាធិ​បំបាត់» ឬធ្វើសមាធិដើម្បីបំបាត់និងថែរក្សាជំងឺតែពេលនេះបានរកឃើញថ្មីថា «វណ្ណកម្មបំបាត់»។

មួយសបា្ដយ៍បន្ទាប់មក អាការៈនៃជំងឺរបស់គាត់បានល្អប្រសើរជាងមុន គាត់អាចដើរនិងហូបអាហារ នំចំណីផ្សេង ៗ បានជាប្រក្រតី គាត់បានយកពេលវេលាដ៏មានតំលៃរបស់គាត់ទៅសួរសុខទុក្ខអ្នកជំងឺដែលនៅបន្ទប់ក្បែរគាត់ ដើម្បីនិយាយលើកកំលាំងចិត្ដ រូមដាក់បាត្រព្រះសង្ឃនាពេលព្រឹកនិងហាត់​ប្រាណ​ជាមួយគ្នា។ជាទិដ្ឋភាពមួយផ្ដល់នូវស្នាមញញឹម មិត្ដភាព និងក្ដីសង្ឃឹមថ្មី។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 27, 2013, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌, អក្សរសិល្ប៍ខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: