ប្រទេសរីកចំរើនដោយសារធនធានមនុស្សល្អ


ដោយភិក្ខុសុវណ្ណថេរោ យន់ សុធា

DSC00754

ការសិក្សាជាកត្ដព្វកិច្ចមួយសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ទទឹមនឹងនោះសីលធម៌ក៏ជា​កត្ដា​ចំបង​ដែលមិនអាច​នឹងដកចិត្ដពីសន្ដានរបស់មនុស្សគ្រប់រូបបានឡើយ។ក្នុងទស្សនៈព្រះពុទ្ធសាសនាគឺ «វិជ្ជាចរណសម្បានោ» បានដល់វិជ្ជានិងការប្រព្រឹត្ដត្រឹមត្រូវ។វិជ្ជាបានដល់វិជ្ជាត្រឹមត្រូវដែលធ្វើអោយរីកចំរើន ទាំងផ្លូវកាយនិងផ្លូវចិត្ដ ចំណែកការប្រព្រឹត្ដវិញគឺប្រព្រឹត្ដតាមគន្លងធម៌ មិនល្មើស ឬប្រព្រឹត្ដអ្វីមួយដែល ធ្វើអោយប៉ះពាល់ដល់សីលធម៌ក្នុងការរស់នៅ។គួរអោយសោកស្ដាយ ដែលប្រទេសកម្ពុជាយើងបែរជាវិញត្រលប់ ទៅរកផ្លូវមិនរីកចំរើន ទាំងការសិក្សានិងព្រឹត្ដិកម្មសង្គម ដូចជាករណីតំបន់ដាច់ស្រយាលមួយចំនួន មានតែសាលារៀន តែពុំមានគ្រូបង្រៀនគ្រប់គ្រាន់ ឬ ពុំមានសាលារៀន តែអ្នកស្រុក​មានបំណងចង់​អោយកូន​របស់ខ្លួនមានការសិក្សា តែមួយចំនួនព្រោះមិនឃើញតំលៃការសិក្សាបែរជាអោយកូនទៅធ្វើការដើម្បី​ជួយសម្រាលជីវភាពក្នុងបន្ទុបគ្រួសារ។

ដូច្នេះ ដើម្បីសេចក្ដីរីកចំរើននិងការលូតលាស់ក្នុងសង្គមមួយទៅបាន លុះត្រាតែមនុស្សក្នុងសង្គមមានការសិក្សា និងប្រព្រឹត្ដត្រឹមត្រូវតាមគន្លងធម៌ ហើយទាមទារមានការចូលរួមមនុស្សគ្រប់ជំពូកក្នុងការអភិវឌ្ឍន៍សង្គម ដូចសកម្មភាពរូបខាងក្រោម  ខ្ញុំបានព្យាយាមធ្វើដំណើរគ្រប់ទីកន្លែងដើម្បីចូលរួមកសាងធនធានមនុស្សព្រម ទាំងផ្ដល់នូវសម្ភារៈមួយចំនួនដល់យុវសិស្សក្នុងតំបន់ដាច់ស្រយាល។

សង្ឃឹមថាបងប្អូនខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកនឹងជួយគាំទ្រឧបត្ថម្ភខ្ញុំទាំងផ្លូវកាយនិងផ្លូវចិត្ដដើម្បីចូលរួម​កសាងសង្គមមួយដ៏សន្ដិសុខ។

DSC00755 DSC00885 DSC00888 DSC00889 DSC00891 DSC00899 DSC00904 DSC00918

លោកអ្នកអាចទាក់ទង់តាមរយះ

Tel: +855886786061

Email: svakhumtocam@gmail.com

skype: sothea.yon

facebook: https://www.facebook.com/sothea.yon

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2013, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌, ទស្សនវិជ្ជា. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: