សង្គហវត្ថុៈ រោគនៃសេចក្ដីស្រេកឃ្លាន


ដោយភិក្ខុសុវណ្ណថេរោយន់ សុធា

ព្រះពុទ្ធទ្រង់ត្រាស់សំដែងថា«រោគអ្វីស្មើរនឹងសេចក្ដីស្រេកឃ្លានពុំមានឡើយ»។ តើសេចក្ដីឃ្លានបណ្ដាលមកអំពីអ្វី?

សំនួរនេះពិតជាពិបាកនឹងរកអត្ថន័យមកឆ្លើយអោយអស់ចំនុចសេចក្ដី តែក្នុងន័យនេះគឺស្រេកឃ្លានផ្នែករាង

កាយតាមក្រពះទាមទារ ឬថាបើមិនបំពេញតាមការស្រេកឃ្លាននោះទេ ពិតជាមិនអាចនឹងមានកំលាំងសូម្បី

តែក្រោកឈរឡើយ។

អ្នកក្រមួយចំនួនព្យាយាមរកស៊ីណាស់ដែរនៅតែខ្វះខាត មិនត្រឹមតែរកល្ងាចខ្វះព្រឹកនោះទេ តែអ្នកខ្លះសូម្បី

មួយរៀល ឬអង្ករមួយកំប៉ុងក៏គ្មានដែរ ។អ្នកខ្លះបណ្ដាលមកអំពីអសន្ដិសុខក្នុងស្រុក នាំគ្នាជំលៀសទៅ

កន្លែងផ្សេង តែបែរជួបប្រទះកង្វះខាតផ្នែកស្បៀងអាហារ ។ទាំងនេះសុទ្ធតែខ្មែរយើងបានទទួលមេរៀនដ៏ជូរ

ចត់ក្នុងសម័យសង្គ្រាម។សំនួរថានេះបណ្ដាលអំពីកម្មឬ? មុននឹងអស់់លោកឆ្លើយ គួរតែយល់ដឹងអំពី

អត្ថន័យពាក្យថាកម្មនោះសិន ទើបនឹងអាចផ្ដល់ចំលើយបានច្បាស់លាស់។តែក្នុងអត្ថបទខ្លីនេះ យើង

គ្រាន់តែស្នើរអោយប្រជាជនយើងចេះជួយសង្គ្រោះគ្នាតាមលក្ខណៈមនុស្សជាតិ ដែលភាសាបាលីថា

សង្គហៈនោះ។ សង្គហៈឬសង្គហវត្ថុនោះមានន័យថាជួយសង្រ្គោះគ្នា ឬជាធម៌សម្រាប់ចំនងចងមេត្រីរវាង

គ្នានឹងគ្នាគឺរវាងអ្នកអោយនិងអ្នកទទួល។សង្គហវត្ថុមាន៤គឺ

១.ទានៈ គីចែករំលែក ជួយសង្គ្រោះគ្នាតាមមានតាមបាន

២.បិយវាចា គឺពោលពាក្យសំដីពិរោះគួរនឹងស្ដាប់ ជាពាក្យសំដីសាងនូវស្នាមញញឹម និងសេចក្ដីសុខ

ជាពាក្យសំដីលើកទឹកចិត្ដ ឬនិយាយក្នុងផ្លូវប្រាប់ប្រយោជន៍ដល់ជនផងទាំងឡាយ។

៣.អត្ថចរិយា គឺប្រព្រឹត្ដប្រយោជន៍ដល់ជនផងទាំងឡាយ ។ធ្វើប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ។

៤.សមានន្ដតា គឺមិនវាយឭក ,ប្រកាន់ថាខ្លួនឯងគ្រាន់បើតែធ្វើខ្លួនស្មើរនឹងអ្នកដទៃ,សុភាពរាប់សារ

អោនលំទោន ចេះជួយអាសារសង្គ្រោះអ្នកដទៃ។

ដូច្នេះ បើសិនជាយើងមានធម៌ទាំងនេះ ពាក្យថាក្រីក្រ ឬសេចក្ដីស្រេកឃ្លាននឹងរិតតែធ្លាក់ចុះពីសង្គម

អាចនិយាយផងដែរថាជាធម៌សម្រាប់កាត់បន្ថយភាពក្រីក្រនិងសេចក្ដីស្រេកឃ្លាន។

ចូរសំលឹងមើលស្នាមញញឹមនៃមនុស្សឬអ្នកដែលនៅក្បែរអ្នក ហើយកំពុងត្រូវការសូមជំនួយពីអ្នក។

Advertisements

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 11, 2013, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. 2 មតិ.

  1. You made some decent points there. I checked on the web for more information
    about the issue and found most people will go along with your views
    on this website.

  2. may i sorry for this issue, i will re-post it while internet is ok.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: