ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស

សាសនានិងអក្សរសិល្ប៍ខ្មែរ

.យន់សុធា Sothea Yon

ថ្ងៃទី១៩ ខែមិថុនា ២៥៥៦

svakhumtocam@gmail.com

skype:sothea.yon

ល្ងាចថ្ងៃនេះ ខ្ញុំបានអានឯកសារមួយមានចំណងជើងថា«ឧត្តមការណ៍ធម្មាធិបតៃយ្យ» ជាភាសាថៃ។ តែអ្វីដែលធ្វើខ្ញុំចាប់អារម្មណ៍នោះ គឺអត្ថបទនេះ បានលើកយកសេចក្ដី ឃោសនារបស់សាសនាអ៊ីសា្លម ដើម្បីបញ្ចុះបញ្ចូលអោយសាសនិកជនមានជំនឿជឿជាក់ លើព្រះសាស្ដារបស់ខ្លួន។វានឹងមានបញ្ហាអ្វីទេ បើការឃោសនានោះនឹងមិន មានផល ប៉ះទង្គិចដល់សាសនាដទៃ តែក្នុងឯកសារនេះ បានបញ្ជាក់ជាក់ ស្ដែងថាកំពុង ល្មើស ព្រុំដែនសាសនាដទៃ ដែលជាកត្ដាមួយនឹងនាំមកនូវសេចក្ដីជំលោះរវាងសាសនា នា ពេលខាងមុខជាមិនខាន។

ដូច្នេះ ដើម្បីឃើញរូបភាពនៃការឃោសនា ខ្ញុំសូមធ្វើការប្រែសេចក្ដីដូចតទៅ៖

អាឡោះហ៍ជាម្ចាស់ជីវិតនៃមនុស្សគ្រប់រូប ជាអ្នកបង្កើតមនុស្ស អាឡោះហ៍ជាព្រះ ជាម្ចាស់នៃព្រះពុទ្ធអង្គ អាឡោះហ៍ជាព្រះជាម្ចាស់នៃព្រះយេហ្ស៊ូ អាឡោះហ៍ជាព្ រះជាម្ចាស់នៃម៉ូហាំម័ត ហើយអាឡោះហ៍ជាព្រះជាម្ចាស់នៃមនុស្សគ្រប់រូប។

អាឡោះហ៍ទ្រង់បង្កើតមនុស្សដំបូងពីដី និងបង្កើតមនុស្សទីពីរពីឆ្អឹង ជំនឺរបស់ មនុស្ស ដំបូង បន្ទាប់មក ព្រះអង្គបង្កើតមនុស្សទីទឹកអស្សុជិក(ទឹកកាម) ហើងនឹង អោយមានឈាម សាច់ ព្រមទាំងជីវិត វិញ្ញាណមុននឹងចេញពីគត៌មាតា។ អាឡោះហ៍ បានកំណត់ច្បាប់ទំលាប់ ផ្សេងៗ សម្រាប់មនុស្សគ្រប់រូប គឺនរណាជាអ្នក មាន ក្រ ឈឺ ចាស់ ស្លាប់ និងជាអ្វីៗនោះ ជាតួ នាទីរបស់អាឡោះហ៍ មនុស្សលើលោកនេះ ភាគច្រើនមិនសួវជឿលើអាឡោះហ៍។ ចុងបញ្ចប់នៃសេចក្ដីប្រកាសនេះ បានដាក់អាស័យដ្ឋានទាក់ទងផង។

ខ្ញុំនឹងមិនធ្វើការវិភាគលើសេចក្ដីប្រកាសនេះទេ ទុកអោយប្រជាប្រិយមិត្តរបស់យើងទៅចុះ តែធ្វើយ៉ាងណា សូមកុំបង្គុំភ្លើងអោយឆេះ ជាហេតុនាំមកនូវចលនាចលក្នុងសង្គម ព្រោះសាសនាភាគច្រើនសុទ្ធតែមានបំណងដើម្បីសេចក្ដីស្ងប់ សេចក្ដីសុខ សេចក្ដីចំរើន និងសេចក្ដីសប្បាយរបស់មនុស្សជាតិ។

View original post

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមិថុនា 30, 2012, in ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. មតិ 3.

  1. ព្រះជាអ្នកបង្កើតមនុស្ស តើនរណាជាអ្នកបង្កើតព្រះ ?

  2. បើសិនធ្វើជាព្រះហើយនៅមានអ្នកបង្កើតខ្លួនមកទៀត ចាំបាច់ធ្វើព្រះអ្វី?​ ធ្វើមនុស្សសាមញ្ញទៅវាមិនសូវហត់!!!!!!!

  3. បើដូច្នោះមែន ព្រះអាឡោះពិតជាអគតិមែន មិនស្រឡាញ់គ្រប់គ្នាទេ បើស្អាប់នរណា​អោយអ្នកក្រក្រវេទនា បើស្រឡាញ់អ្នកណា អោយអ្នកនោះមានទ្រព្យសម្បត្តិស្តុក​ស្តម។ បើអគតិយ៉ាងអោយគេស្រឡាញ់ម្តេចទៅ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: