ការសិក្សាបួនយ៉ាងតាមទស្សនៈព្រះពុទ្ធសាសនាៈ ករណីបុគ្គលបួនប្រភេទ
ថ្ងៃទី១៩ មិថុនា ២៥៥៦
ការសិក្សាជាបច្ច័យមួយសំខាន់បំផុតរបស់មនុស្សជាតិ ដោយមិនចំកាត់បុគ្គលជាតិ សាសន៍ ណាមួយឡើយ ជាពិសេសទៅទៀតនោះ តាមទស្សនអ្នក ចិត្តវិទ្យា ថា មនុស្សមានការសិក្សាតាំងតែស្ថិតនៅក្នុងគត៌មាតាមកម្លេះ គឺសិក្សា ត្រាប់ តាម ព្រឹត្តិ កម្មរបស់មាតា។ក្រោយពីកើតរហូតចំរើនលូតលាស់ជាមនុស្ស មានសតិបញ្ញាបរិបូណ៌ មនុស្សយើងឆ្លងកាត់ ការសិក្សាច្រើនអន្លើ ជាពិសេសគឺសិក្សាលើព្រឹត្តិកម្មសង្គមតែម្ដង។ ដូច្នេះ ការសិក្សានៅក្នុង អត្ថបទនេះ ផ្ដោតអារម្មណ៍ទៅលើ ព្រឹត្ដិកម្មបួន យ៉ាងរបស់ បុគ្គលបួនប្រភេទ តាមទស្សនៈព្រះពុទ្ធសាសនា ដោយជៀសវាងលើក យកត្រៃ សិក្ខា មកពន្យល់។
បុគ្គលទី១ ហៅថាឧគ្ឌតិតញ្ញូ គឺបុគ្គលដែលមានសតិបញ្ញាវៀងវៃ គ្រាន់តែនិយាយ មិនទាន់នឹងចប់ប្រយោគផង ក៏យល់សេចក្ដីអត្ថាធិប្បាយមុនយ៉ាងច្បាស់លាស់។ បុគ្គល ប្រភេទនេះ រកបានដោយកម្រណាស់ គឺស្ទើរតែពុំបានជួប ប្រទះឃើញតែម្ដង ក្នុង សង្គម បច្ចុប្បន្ន។
បុគ្គលទី២ ហៅថាវិបចិតញ្ញូ គឺបុគ្គលប្រភេទនេះ ត្រូវការធ្វើការពន្យល់អោយដឹងសេចក្ដី រឿងរាវដើមទងទើបយល់។បុគ្គលប្រភេទនេះងាយស្រួលក្នុងការអប់រំ ណែនាំ ព្រោះគេ នៅមានសន្ដានចិត្តជាអ្នកសិក្សាដោយយកចិត្តទុកដាក់។ការងារទាំងឡាយណា ដែល លោកគ្រូ អ្នកគ្រូផ្ដល់អោយ គេធ្វើដោយសិក្សាពេញចិត្ត។និយាយរួមទៅ គឺគេពេញចិត្ត ក្នុងការសិក្សាស្រាវជ្រាវនូវចំណេះចេះដឹង គេរមែងមានសំនួនចោទសួរខ្លួនឯង បើពុំមា នអ្នកដទៃជួយពន្យល់ណែនាំទេ គេអាចស្វែងរកចំលើយដោយខ្លួនឯង។តាមទស្សនៈ ព្រះពុទ្ធសាសនាគឺសំដៅទៅលើបុគ្គលដែលបានស ម្រេចហើយ នូវអរហន្ដផល
មួយចំនួនតែប៉ុណ្ណោះ។
បុគ្គលទី៣ ហៅថានេយ្យៈ គឺបុគ្គលល្មមនឹងណែនាំ អប់រំបាន តែត្រូវពឹងសេចក្ដីព្យាយាម សេចក្ដីមេត្តារបស់បុគ្គលជាគ្រួ។បុគ្គលប្រភេទនេះ ទាំងមានចិត្តមានៈ រឹងរួស ច្រលើសប៉ើស មិនសូវយកចិត្តទុកដាក់លើការសិក្សាប៉ុណ្ណាទេ។ ដូច្នេះ ដើម្បីដុសខាត់បុគ្គលនេះ លោក អ្នកដែលមានតួនាទីសំខាន់ក្នុងការដឹកនាំ ប្រៀនប្រដៅត្រូវយកចិត្តទុកដាក់ គឺព្ យាយាម សិក្សាព្រឹត្តិកម្មរបស់បុគ្គលនេះ ទាំងកាយភាពនិងចិត្តភាពរួចហើយ វាយតំលៃ និងរក យុទ្ធសាស្ដ្រដើម្បីណែនាំគេអោយគេស្គាល់តំលៃនេះការសិក្សា ដោយខ្លឺ គឺត្រូវយល់ដឹង ព្រឹត្តិកម្មចិត្តវិទ្យារបស់គេអោយបានច្បាស់លាស់ ទើបការណែនាំងាយស្រួល។ទទឹមនឹងនេះ ក៏បញ្ជាក់អោយឃើញថាលោកអ្នកដែលមានតួនាទីប្រៀនប្រដៅ មានទាំងចំណេះចេះដឹង និងសេចក្ដីមេត្តាជាគូនឹងគ្នា។លះបង់គ្រប់យ៉ាងដើម្បីអុជពន្លឺអោយគេបានភ្លឺ។ដូច្នោះហើយ បានជាសង្គមខ្មែររមែងហៅបុគ្គលអ្នកលះបង់នេះថាជា«គ្រូ» គឺអ្នកទទួលបន្ទុកជា ធំក្នុងការ អប់រំ ណែនាំដល់បុត្រធិតាទាំងផ្នែកការសិក្សានិងសីលធម៌។
បុគ្គលទី៤ហៅថាបទបរមៈ បុគ្គលប្រភេទទីបួននេះ ពិបាកនឹងធ្វើការណែនាំណាស់ ។ជាពិសេស បុគ្គលអ្នកជាគ្រួណែនាំ អប់រំយ៉ាងណា គេបញ្ចា្រស់ពាក្យសំដីមកលើអ្នកអប់រំ គឺសំដីទៅ សំដៅមក។ទាំងមិនយកចិត្តទុកដាក់ការសិក្សាសូត្ររៀន ច្រលើសប៉ើស រឹងរួស ក្អេងក្អាង ចូលចិត្តសំដែងឫកពារជាបុគ្គលពាល។បុគ្គលប្រភេទនេះ គ្មានគ្រូអាចារ្យណា ប្រដៅបានឡើយ ទោះបីខំលះបង់យ៉ាងណាក៏មិនអាចជួយ គេបាន«មិនអាច នឹងដុស រំលីង ថ្មឥដ្ឋអោយក្លាយជាកញ្ចក់បានទេ» ដូច្នេះមានតែបណ្ដោយ អោយទៅតាមយ ថាកម្ម របស់ គេទៅចុះ។
Posted on ខែមិថុនា 19, 2012, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌ and tagged http//sotheadarma.wordpress.com, www.watrajoboradio.com. Bookmark the permalink. បញ្ចេញមតិ.
បញ្ចេញមតិ
Comments 0