រក្សាដើម្បីសេចក្ដីចំរើន


            តើការរក្សាដូចម្ដេចទើបហៅថាជាការរក្សាដើម្បីសេចក្ដីចំរើន?​

ការរក្សាក្នុងទីនេះមានន័យពីរយ៉ាងគឺរក្សាដើម្បីសេចក្ដីធ្លាក់ចុះឬធ្វើអោយខូចនូវ​ប្រយោជន៍ និងការរក្សាដើម្បីសេចក្ដីចំរើន ឬដើម្បីប្រយោជន៍ខ្លួននិងសង្គម។

បុគ្គលភាគច្រើនមានសេចក្ដីពេញចិត្តក្នុងការប្រកបទុច្ចរិតទាំងក្នុងទីកំបាំងនិងទី​ចំហរ ហើយប្រព្រឹត្តញយៗ រហូតកើតជាទំលាប់ សូម្បីតែទង្វើតិចតួច​ក៏​ដោយ។​  ទង្វើនេះ នឹងផ្ដល់ផលដល់បុគ្គលនោះជាអវិជ្ជមាន បើបុគ្គលណាមួយមិនលះបង់នូវទង្វើនេះទេ សេចក្ដី​​ទុក្ខ​​នឹងប្រាកដជាមានដល់បុគ្គលនោះជាមិនខាន។​សេចក្ដីប្រព្រឹត្តិទាំងនេះ ឈ្មោះ​ថារក្សានូវអកុសល ឬធ្វើនូវសេចក្ដីវិនាសដល់ខ្លួន។​

ដូច្នេះដើម្បីសេចក្ដីសុខ សេចក្ដីចម្រើន និងជាប្រយោជន៍ គួរគប្បីធ្វើនូវអំពើល្អ អំពើ​ប្រពៃហើយគប្បីរក្សានូវអំពើល្អទាំងនេះ។អំពើល្អឬសុចរិតតាមផ្លូវបីយ៉ាង គឺរក្សាអំពើល្អ​តាម​ផ្លូវកាយ វាចា និងចិត្ត។ការរក្សាទាំងនេះ ឈ្មោះថាជាការរក្សាប្រពៃ ឬឈ្មោះថារក្សា​ដើម្បី​ប្រយោជន៍ទាំងបច្ចុប្បន្នផង និងអនាគតផង។មួយទៀតដើម្បីជាប្រយោជន៍ដ៏ឧត្ដម គួរគប្បី​សង្រួមនូវឥន្ទ្រីយ៍ឆ្វេងស្ដំាំមិនរំពៃចង់បានប្រយោជន៍របស់អ្នកដទៃ ឬសង្រួមគេច វេច​ពី​ឧបាយមុខទាំងឡាយណាដែលជាហេតុនាំមកនូវសេចក្ដីវិនាស ឬគេចវេច​ពី​កិលេស​តណ្ហាទាំងឡាយដែលជាហេតុនាំមកនូវសេចក្ដីទុក្ខ។ការរក្សាខាងលើនេះ ឈ្មោះថាជា​ការ​រក្សាដើម្បីសេចក្ដីចំរើន។

ព្រះពុទ្ធត្រាស់សំដែងថា៖

«សេចក្ដីសង្រួមដោយកាយជាការប្រពៃ

សេចក្ដីសង្រួមដោយវាចាជាការប្រពៃ

សេចក្ដី​សង្រួមដោយចិត្តជាការប្រពៃ

សេចក្ដីសង្រួមក្នុងទ្វារទាំងអស់ជាការប្រពៃ

បុគ្គលមាន​សេចក្ដីខ្មាស បានសង្រួមក្នុងទ្វារទាំងអស់

បណ្ឌិតហៅថារក្សាខ្លួន»។

កាយេន សំវរោ សាធុ

សាធុ វាចាយ សំវរោ

មនសា សំវរោ សាធុ

សាធុ សព្វត្ថ សំវរោ

សព្វត្ថ សំវុតោ លជ្ជី

រក្ខិតោតិ បវុច្ចតីតិ។​

(ស.សំ សគាថាវគ្គ)

(សរសេរក្នុងថ្ង៊ៃទី១១ ខែមករា ២០១២)។​

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមករា 12, 2012, in ការអប់រំ, ជីវិតតាមទស្សនៈព្រះធម៌. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: