រៀបការនិងសព…….ស្នេហ៍ពិត?


នេះជារឿងពិត             ​​  រឿងស្នេហ៍កាមនិត      ហេតុកើតជាក់ស្ដែង

ស្រីស្នេហ៍បុប្ផា                សង្ខារតាក់តែង              អាសូរចំបែង

ស្រីទៅឆ្ងាយហើយ។

ប្អូនទៅសែនឆ្ងាយ        បងសែនសោកស្ដាយ  ទុក្ខមិនរហើយ

នឹកឃើញតែពៅ           ធ្លាប់បានកៀកកើយ     បំពេរត្រាណត្រើយ

ភ្លៅខ្នើយវាសនា។

កាលពៅរស់នៅ           ពៅប្រាប់បងទៅ           ស្ដីដណ្ដឹងការ

រៀបចំជាក្បួន                មានខន្ធម្លូរស្លា              ប្រពៃណីដូនតា

រៀបការគូគ្រង។

ឱអនិចារ!                      ព្រហ្មមិនព្រមចារ         ស្នេហ៍ប្អូននឹងបង

ព្រហ្មញែកគូស្នេហ៍      ប្អូនចេញពីបង              ទុក្ខសែនចម្បង

ប្អូនមិនវិលវិញ។

ប្អូនទៅឆ្ងាយហើយ      ស្រស់ស្រីត្រាណត្រើយ   បងសែនទោម្នេញ

ឃើញតែសពថ្លៃ           ចិត្តរិតទោម្នេញ                បងនឹកទន្ទេញ

តែឈ្មោះបុប្ផា។

ប្អូនអើយប្អូនថ្លៃ           បងសូមចងដៃ              ភ្ជាប់ពាក្យរៀបការ

ភ្ជាប់ពាក្យនឹងសព      ស្នេហ៍ស្មោះជីវ៉ា           សូមកើតជាតិណា

ជូបពៅរហូត។

(និពន្ធថ្ងៃទី១០ មករា ២៥៥៥)

***ហេតុការណ៍កើតនៅខេត្តសុរិន្ទ្រ ប្រទេសថៃ(បុរសម្នាក់នេះភ្ជាប់ពាក្យរៀបការជាមួយនឹងសពសង្សាររបស់ខ្លួន មុននឹងធ្វើឈាបនកិច្ច ហើយបុរសម្នាក់នេះក៏បានបួសមុខភ្លើងដើម្បីបញ្ជូនកុសលដល់សង្សារ។)

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែមករា 10, 2012, in ការអប់រំ, សួនកំណាព្យ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: