សុភាសិតទី១២០


អង្គុយលើចង្អេរ លើកខ្លួនឯង

អត្ថាធិប្បាយ

            ពាក្យនេះ ពោលសំដៅទៅលើ ” អំនួត ” ដែលមនុស្សខ្លះចូលចិត្តប្រើ ដើម្បីលើក ខ្លួន ឲ្យបានខ្ពស់ ជាងអ្នកឯទៀត ។

            អួត មានន័យថា និយាយសរសើរ ឬ លើកខ្លួនឯង ឲ្យហួសផុតពីសមត្ថភាព ឬ គុណភាព ដែល ខ្លួនមាន។ឧទាហរណ៏ៈខ្លួនមិនមែនជាវិស្វករសោះ​ហើយ និយាយប្រាប់ គេឯង ថាជាវិស្វករ ចេញពីសាលា នេះ ឬសាលានោះ ។ល។

            តាមធម្មតា ខ្លួនយើងមិនអាចលើកខ្លួនឯងឲ្យផុតពីផែនដីបានទេ។អ្នកឯ​ទៀត អាច លើកយើងបាន ។ ដូច្នេះហើយ ទើបសុភាសិត ចែងថា ” អង្គុយលើចង្អេរ លើកខ្លួនឯង ”  មិនអាចធ្វើទៅកើតទេ ។

            អំនួន អាចនាំឲ្យថោកខ្លួនផង នាំឲ្យគេស្អប់ផង ។ ចំណាប់ឬមិនចំណាប់ ចេះ ឬ ល្ងង់ក្រ ឬ មាន ជារឿងដែលគេអាចមើលឃើញយ៉ាងងាយ មិនបាច់ដើរអួតប្រាប់គេទេ។ ខ្មែរតែងនិយាយថាៈ  ” ផោមក្នុងទឹក គង់ស្អុយ! ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 3, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: