សុភាសិតទី១១៩


អាវែកគេស៊ីក្រោមភ្នែក អាវែកមិនដឹង

អត្ថាធិប្បាយ

            មនុស្សល្ងង់ខ្លៅ  មិនវាងវៃ ប្រាជ្ញាតិច ភ្លើ ស្ទក់ រឿងដែលគេដឹងគ្រប់ គ្នាហើយបែរ ជាមិនដឹង មនុស្សប្រភេទនេះ គេហៅថា” អាវែក ” ។

            សុភាសិតខាងលើនេះ ច្រើនពោលសំដៅទៅលើរឿងមនុស្សប្រុស ដែលត្រូវ ប្រពន្ធរបស់ខ្លួន ” ផិតក្បត់ ” ហើយដែលគេឯងបានដឹង បានឃើញ អស់មួយភូមិ ប៉ុន្តែ ប្តីនោះ នៅតែគ្មានដឹងអ្វីសោះ ។ បែបនេះ គេហៅថាអាវែក ព្រោះវែកដែលគេប្រើដួស សម្លរាល់ថ្ងៃនោះ មិនដែលដឹងរសជាតិសម្លម្តងណាទេ ។

            នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបានប្រៀបប្រដូចមនុស្ស ” ពាល ” ទៅ នឹងវែក ដោយបញ្ជាក់ថាៈ  ” ពាល ទោះបីរស់នៅជិតបណ្ឌិត យូរប៉ុនណា ក៏នៅតែ មិនដឹងរស ជាតិរបស់បណ្ឌិតនោះសោះ មិនខុសពីវែក ដែលមិនដឹងរស់ជាតិសម្ល ដូច្នោះឯង ។

            វែងជាងនេះទៅទៀត សុភាសិតនេះ ចង់បញ្ជាក់ថា មានមនុស្សខ្លះ មានប្រាជ្ញា តិចពេក រស់នៅជា មួយគេ ត្រូវគេបោកប្រាស់ ពីមុខពីក្រោយ គ្មានយល់អ្វីទាំងអស់ ចេះតែបង់ខាត រឿងដែលមិន ត្រូវខាត សោះ ក៏ខាតអស់រលីង រឿងដែលមិនត្រូវខុស សោះ ក៏បែរជាខុសទទេៗ មិនសមហេតុផលសោះ ។

            កើតមកជាមនុស្សមិនត្រូវបណ្តោយខ្លួនឲ្យមានឈ្មោះថា”អាវែក”ដូច្នេះទេ។ត្រូវតែប្រឹងរៀន ប្រឹង ស្តាប់ប្រឹងពិនិត្យឲ្យយល់ នូវរឿងទាំងឡាយណា ដែលគេឯងដឹងគ្រប់គ្នាទើបអាច រស់នៅ ជាមួយគេបាន ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 3, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: