សុភាសិតទី១១៨


សូវឲ្យសាច់ កុំបង្ហាញព្រៃ

អត្ថាធិប្បាយ

            នេះជាដំបូន្មាន នៅក្នុងរឿងអាជីវកម្ម គ្រប់បែបយ៉ាង ។ មនុស្សម្នាក់ (ព្រានព្រៃ) បានរកឃើញ តំបន់ មួយដែលជាជម្រកនៃ”សត្វឈ្លូស”។រៀតរាល់អាទិត្យ គាត់តែង បាញ់បានឈ្លួសមួយយកមកផ្ទះឲ្យប្រពន្ធ ចាត់ ចែងធ្វើអាហារ និងលក់យកប្រាក់ មកផ្គត់ផ្គង់គ្រួសារ រៀងដរាបមក ។

            ឃើញដូច្នេះមិត្រសម្លាញ់ និងអ្នកជិតខាង តែងមកទទូចសួរគាត់ថាតើបាញ់បាន នៅកន្លែងណា? ។ តើព្រានព្រៃ គួរប្រាប់ឲ្យគេឯង ដឹងពីជម្រករបស់ឈ្លូសទាំងនោះឬទេ?

            បើហ៊ានប្រាប់ គេនឹងនាំគ្នាទៅដល់ទីនោះ ហើយបាញ់សត្វនោះអស់រលីង មិនខាន ។ តើព្រានព្រៃ គួរធ្វើយ៉ាងណា?

            ចម្លើយៈ  ” ត្រូវចែកសាច់ឲ្យអ្នកទាំងនោះខ្លះទៅ តែមិនត្រូវប្រាប់កន្លែង (ព្រៃ)ជា ដាច់ខាត! ។

            ជារឿងធម្មតា សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ ជាពិសេសនៅក្នុងរបរ ពាណិជ្ជកម្ម ។ គេខំរាវ រករបៀបធ្វើឲ្យបានល្អជាងអ្នកឯទៀត ដើម្បីទាក់ទាញចិត្តមនុស្ស ឲ្យមកវិញ ។​ កាលណាគេរកឃើញ អាថ៌ កំបាំងអ្វីមួយ គេមិនងាយប្រាប់ អ្នកឯទៀតទេ ព្រោះគេអាចម្លងយកទៅប្រើ នាំឲ្យសាបរលាប ដល់ម្ចាស់ដើម ដែលរកឃើញមុនគេនោះ ដូចជាវិធីផ្សំគ្រឿងឲ្យសម្លឆ្ងាញ់ នៅភាជនីយដ្ឋាន ជាដើម គេមិនងាយប្រាប់ យើងឲ្យ ចេះផងទេ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 3, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: