សុភាសិតទី១១៧


មនុស្សកុំមើលងាយមនុស្ស

អត្ថាធិប្បាយ            ធម្មជាតិបានបង្កប់ទុកនៅក្នុងបេះដូងនៃមនុស្សភាគច្រើននូវអារម្មណ៏មួយដែលច្រើននាំមកនូវ សំអប់  គំនុំ ព្យាបាទនិងសងសឹក ។

            ក្នុងលោកនេះ ទោះបីនៅទីណាក៏ដោយ មនុស្សតែងពុះចែកវណ្ណៈ និងឋានៈ ឲ្យ មានសភាពខុសគ្នា មួយគូៗ ដូចជា៖

–       មាន-ក្រ

–       ល្អ-អាក្រក់

–       ខ្ពស់-ទាប

–       ស-ខ្មៅ

–       ស្តេច-រាស្ត្រ

–       អ្នកធំ-អ្នកតូច

–       ចៅហ្វាយ-ទាសី , ទាសា

–       អ្នកក្រុង-អ្នកស្រែ

–       ថៅកែ-គូលី

។ល។

            អ្នកមានឋានៈខ្ពស់ជាងតែងមានគំនិតមើលងាយអ្នកដែលមានឋានៈទាបជាង  ឧទាហរណ៏ៈ អ្នកមាន មើលងាយអ្នកក្រ។រឿងបែបនេះកើតមានឡើង ដំណាលគ្នា នឹងវត្តមាននៃមនុស្ស ក្នុងពិភពលោកយើងនេះ ។ អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធ ជាដើម បានធ្វើការប្រឹងប្រែង អប់រំ និងពន្យល់មនុស្សឲ្យលះបង់គំនិត មើលងាយ ព្រោះការមើលងាយ និងការប្រកាន់ឋានៈនេះ មិនបានផ្តល់លទ្ធផលអ្វី ក្រៅពីសំអប់ គំនុំគុំគួន នោះទេ ។

            ព្រះពុទ្ធ បានសម្តែងនៅក្នុង ” បរាភវសូត្រ ” ថាៈ

 ” ជាតិថទ្ធោ ធនថទ្ធោ

គោត្តថទ្ធោ ច យោ នរោ “

 ” ជនណាដែលប្រកាន់ជាតិ-ប្រកាន់ទ្រព្យ ប្រកាន់ពូជពង្ស ជននោះ

នឹងបានទទួល នូវមហន្តរាយ “

            ពាក្យថា ” ប្រកាន់ ” បានសេចក្តី លើកដំកើងខ្លួន ថាគ្រាន់បើជាង ខ្ពស់ជាង ល្អជាង ឆ្លាតជាង អ្នក ដទៃ ។ រួចហើយ មិនធ្វើសហគមន៏ ជាមួយព្រោះគេយល់ថានាំឲ្យថោក ទាបដល់ខ្លួនគេ ។

             មនុស្សម្នាក់ៗ ទោះបីល្ងង់ខ្លៅ ឬ ក្រខ្សត់ដល់ថ្នាក់ណាក៏ដោយ ក៏គង់មាន ចំណេះ អ្វីមួយជាពិសេស សម្រាប់ការពារខ្លួន នៅគ្រាមានអាសន្នមកដល់។ នៅក្នុងរឿងប្រឌិត មួយស្តីពីសត្វចាបដែលមានកំហឹង យ៉ាងខ្លាំង ជាមួយដំរីដើរជាន់កូនរបស់វាស្លាប់អស់ ហើយ បានធ្វើការសងសឹក រហូតដល់ដំរី បាត់បង់ជីវិត ។ រៀងនេះ ពិតមែនជារឿងប្រឌិត តែវាអាចក្លាយជារឿងពិត ដែលយើងត្រូវតែ យល់ ។

            ដោយហេតុនេះយើងមិនគួរមើកងាយអ្នកដេលមានឋានៈទាបជាងយើង នោះទេ ព្រោះអ្នកទាំង នោះ ប្រហែលជាមានសមត្ថភាពខាងធ្វើអំពើអាក្រក់ ប្រហារតបមកលើ យើងវិញ នៅពេលណា ដែលកំហឹង របស់ គេ ឡើងដល់កំរិតខ្ពស់បំផុត ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែសីហា 3, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: