សុភាសិត ទី ១១៥


ពាក្យម្តាយ ទំនាយគ្រូ

អត្ថាធិប្បាយ

            ម្តាយជាអ្នកបីបាត់ ថែរក្សាកូន តាំងពីពេលដែលកូនមកចាប់បដិសន្ធិ រហូតដល់ កូនធំពេញវ័យ ឬ ហួសពីនេះទៅទៀត។ រយៈពេលនៃការថែរក្សា ដ៏យូរ អង្វែងនេះអាច ឲ្យម្តាយដឹងច្បាស់ នូវចរិករបស់កូន ឥតមានសេសសល់អ្វីឡើយ ។ ទោះបីជាកូននោះ កាច-ស្លូត-ងាយប្រដៅ-ពិបាកប្រដៅ-ឃោរឃៅ-ល្ងង់-ចេះ ។ល។ ម្តាយដឹងទាំងអស់ ។ មិនមានអ្នកណា ដឹងរឿងរបស់កូន ជាងម្តាយបង្កើតនោះទេ ។

            ដោយហេតុនេះ បើម្តាយនិយាយយ៉ាងណា ពីកូននោះ ពាក្យដែលនិយាយ ចេញ មកនោះ គឺជា ពាក្យដែលអាចជឿបាន មិនខុសពីដំណើរពិត របស់កូននោះ ទេ ។

            ម្តាយអាចប្រមើលមើល នូវអ្វីដែលនឹងអាចកើតមានដល់កូនទៅអនាគត ដោយ យោលទៅតាមអត្តច រិក ដែលគាត់បានឃើញរាល់ថ្ងៃ ។ ឧទាហារណ៏ៈ ម្តាយ អាចនឹង ពោលពាក្យ ដោយសារកំហឹង ឬ សប្បាយ ដូចតទៅនេះ៖

–       បើកូននៅតែធ្វើយ៉ាងនេះ កូនមុខជាជាប់គុកហើយ!

–       បើឯងខ្ជះខ្ជាយយ៉ាងនេះ មុខជាក្រអស់មួយជីវិត!

–       បើកូនព្រហើនដាក់ចាស់ទុំ របៀបនេះ កូនមុខជាអាយុខ្លីហើយ!

–       ឯងនឹងក្លាយខ្លួនទៅជា មនុស្សចំណាប់ មិនខាន

             សម្តីរបស់ម្តាយដូចបញ្ជាក់ខាងលើនេះ គេហៅថា ” ពាក្យម្តាយ ” ដែលកូន ទាំង ឡាយត្រូវតែស្តាប់ ពីព្រោះជាពាក្យដៅបញ្ជាក់នូវការពិត មិនអាចប្រកែកបាន។ បើគាត់ និយាយយ៉ាងណា វាអាចកើតមានយ៉ាង នោះ មិនសូវខុសទេ! ។

បន្ទាប់ពីម្តាយ ដែលជាអ្នកបីបាច់ថែរក្សាផ្ទាល់ យើងនៅមានមនុស្សម្នាក់ ទៀតដែលជួយ ” កែ ឬ ជ្រុង ” យើងឲ្យក្លាយជាមនុស្សមែនទែនដូចគេដូចឯង ។ មនុស្សនោះ គឺលោកគ្រូ របស់យើង ។

           លោកគ្រូ ជាមនុស្សដែលបានថែរក្សា និង​ជួបបង្រៀនអប់រំយើង ឲ្យបានចេះ ដឹង សព្វវិជ្ជាការសម្រាប់ ចិញ្ចឹមជីវិត ទៅអណាគត ។ គាត់បានជួយយើង អស់រយៈ ពេល ដ៏យូរ (រាប់ឆ្នាំ) ថែមទាំងបានពិនិត្យ មើល ចរិយារបស់យើង រាល់ថ្ងៃទៀត ផង ។

            មនុស្ស កាលណារស់នៅជាមួយគ្នា អស់រយៈពេលដ៏យូរ អាចយល់ចិត្ត ថ្លើមគ្នា ទៅវិញទៅមក ។ ទោះបីយើង ខំលាក់ចរិករបស់ខ្លួន យ៉ាងណាក៏ដោយ  ក៏លាក់បាន ក្នុងរយៈពេលដ៏ខ្លី ។ គេមិនអាចលាក់បាន ឲ្យហួសពី ៣ ខែ ឬ ៦ ខែ ទេ ។ នេះជា រឿងធម្មតាសម្រាប់មនុស្សទូទៅ ។

              ដោយហេតុនេះ លោកគ្រូអាចមើលឃើញ ហើយទាយបាននូវអ្វីៗ ដែលនឹង កើត មានដល់សិស្ស ដូចម្តាយដែរ ។ គាត់អាចទាយបាន ដោយយោលទៅតាម អត្តចរិករបស់ សិស្សដែលគាត់ សំគាល់ឃើញរាល់ ថ្ងៃ ហើយទាយថា៖

–       មុខជាជាប់គុក ទៅថ្ងៃក្រោយ

–       មុខជារៀន ដល់ថ្នាក់ខ្ពស់បំផុត

–       នឹងទៅជាអ្នកដឹកនាំគេ

–       នឹងទៅជាអ្នកនយោបាយ

–       នឹងទៅជាវិស្វករ

–       នឹងទៅជា វេជ្ជបណ្ឌិត

។ល។

            ទំនាយគ្រូ គឺវាចាដែលពោលឡើង ផ្អែកទៅលើការកត់សំគាល់រាល់ថ្ងៃទៅ​ លើ សិស្សណាម្នាក់ ដែល មានអត្តចរិកពិសេស ខុសពីអ្នកឯទៀត ។ គឺជាទំនាយដែល មិនសូវខុស ។

            រួមសេចក្តី  សុភាសិតខាងលើនេះ ចង់និយាយផ្នែកអាក្រក់ជាងផ្នែកល្អ ។ យ៉ាង ណាមិញ កាលណា កូនណាមួយ ដែលមាតាបិតា បានព្យាយាមណែនាំ អប់រំឲ្យធ្វើល្អ ជាច្រើនរយដង ហើយនៅតែមិនឡើង មាតបិតា អាចនឹងព្យាករ (ទាយទុក) ថា៖

–       មិនកើតជាមនុស្សទេ

–       មុខជាមានបញ្ហាធំ ទៅថ្ងៃក្រោយ

–       មុខជាវេទនា

–       មុខជាក្រ

–       មុខជាបញ្ហា ជាប់គុកច្រវាក់

–       មុខជាត្រូវគេវាយសំពង

។ល។

            ពាក្យទាំងនេះ ដែលពោលឡើងដោយមាតា ជាសម្តីមានន័យអាចនឹងក្លាយ ជាការ ពិត ។ ដោយ ហេតុនេះចាស់បូរាណ បានទូន្មានយើង ឲ្យប្រយ័ត្នខ្លួនៈ កុំធ្វើ អំពើអាក្រក់ នាំឲ្យម្តាយអត់ទ្រាំមិនបាន ហើយ ពោលពាក្យទាំងនេះ ឲ្យសោះ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 25, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ 2.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: