សុភាសិត ទី ១១៤


​​​​​                            ធ្វើស្រែឲ្យមើលស្មៅទុកដាក់កូនចៅឲ្យមើលផៅសន្តាន

អត្ថាធិប្បាយ

            សុភាសិតនេះ ស្តីពីរឿងធ្វើស្រែ និងរឿងរើសកូនប្រសារ តើគួរធ្វើ យ៉ាងណា?

            ទីណាមួយ​ គេត្រូវពិនិត្យមើលស្មៅនៅទីនោះ ។ តាមធម្មតា បើដីនោះមានជីរ ជាតិល្អ គេនឹងឃើញ មានស្មៅពណ៌បៃតងខ្ចីដុះពាសពេញ មិនខាន។ផ្ទុយទៅវិញបើ មិនមានរុក្ខជាតិអ្វីដុះនៅទីនោះទេគេជាង សន្និដ្ឋានបានថា ជាដីគ្មាន ជីវជាតិឬមានជីវ ជាតិតិចណាស់ ធ្វើស្រែមិនបានផលច្រើនទេ ។

             ” ទុកដាក់កូនចៅ ” មានន័យថា រៀបចំកូនចៅ ឲ្យមានគូស្រករ (ប្តី-ប្រពន្ធ) ។ តាម ទំនៀមខ្មែរបូរាណ , មាតា-បិតា តែងស្វែងរកប្រពន្ធ ឲ្យកូនកម្លោះរបស់ខ្លួន ។ គាត់ក្រ ឡេកមើលពីដើមភូមិ ទៅចុងភូមិ រកមើល តើក្រមុំណាមួយ ដែលគាត់ពេញ ចិត្ត យកមក ធ្វើជាកូនប្រសារ ។ ជួនកាលកូនក្រមុំ ដែលគាត់ពេញចិត្តនោះ ប្រកែក មិនព្រម រៀបការ ជាមួយនឹងកូនរបស់គាត់ ក៏មានដែរ ។ ព្រោះហេតុអ្វី?​ ព្រោះ មាតាបិតា ខាងកូនក្រមុំ ក៏ជ្រើសរើស ពិនិត្យមើលប្រវត្តិរូបរបស់កូនកម្លោះផងដែរ មុននឹងលកើកូនក្រមុំឲ្យ ។

            ការជ្រើសរើស មិនមានឯកភាពទេ ព្រោះចំណូលចិត្តរបស់មនុស្សម្នាក់ៗ តែងខុស គ្នា ។ អ្នកខ្លះ រើស រូបជាចំបង  អ្នកខ្លះរើសធនធាន  ខ្លះរើសយកចរិយា ហើយខ្លះទៀត ជ្រើសយកបុណ្យស័ក្តិប្រាក់ខែ ជាធំ​ ។

            ទោះបីជាយ៉ាងណា បុរាណាចារ្យខ្មែរ បានចែងជាសុភាសិត ទុកជា មគ្គុទ្ទេសក៏ (Guideline) ថាៈ  ” ទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន ” ។

             ” មើលផៅសន្តាន ” តើមើលរបៀបណា?

            ភាគច្រើន  កូនដែលកើតចេញពីត្រកូល មានសន្តាប់ធ្នាប់  មានការសិក្សាអប់រំល្អ មានចរិយាល្អ ស្រឡាញ់វិន័យ និង ភាពថ្លៃថ្នូរកូននោះ ច្រើនក្លាយជា ពលរដ្ឋល្អ ស្គាល់ ខុស-ត្រូវ គួរឲ្យចង់មេត្រី និង គោរព ។ បញ្ជាក់ៈ មិនមែនគ្រប់កូន ទាំងអស់ របស់ត្រកូល ខាងលើនេះ សុទ្ធតែ ” ល្អ ” ១០០ ភាករយនោះទេ ព្រោះ មានពាក្យ គេនិយាយថា ” ឪ ធ្វើអាចារ្យ កូនធ្វើ អាចោរ ” ក៏មានដែរ! ។

            ការពិនិត្យមើលផៅសន្តាន មិនទាន់គ្រប់គ្រាន់នៅឡើយទេ  គេគួរពិនិត្យ មើលតួ ” តារា ” នោះផង ឲ្យដឹងថា តើស្លឹកឈើនោះ ជ្រុះជិតគល់ ឬ មួយត្រូវខ្យល់ បក់ប៉ើងឆ្ងាយ ពីគល់? ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 25, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: