សុភាសិត ទី​១១២


យីអ៊ុនដាក់ អារក្សធើ

អត្ថាធិប្បាយ

តើអ្វីទៅ ដែលគេតែហៅថា ” យីអ៊ុន ” ?

មនុស្សម្នាក់ៗ តែងមានដំណើរ ” ចុះ ” និង” ឡើង ” នៅពេលមួយនោះ ដែលគេមិន អាចដឹង​ជាមុន​បាន​​ទេ។ ពេលចុះ បានសេចក្តីថាៈ  ” ចុះអន់ មានជម្ងឺ  បាត់បង់  បែកបាក់ ខាត  មានរឿងរ៉ាវ ខាត ខាត ខាត ” ស្ទើរតែគ្រប់ពេល។

” ពេលឡើង”គឺនៅពេលមួយនោះ ដែលចេះតែជួបប្រទះការលូតលាស់  រកស៊ីបាន ចំណេញ មិនបង់​ខាត  សប្បាយ  ដំណាំគ្រប់យ៉ាង ផ្តល់ផល ជាទីពេញចិត្ត ។ល។

ដំណើរការរបស់ជីវិត ទាំង ២ បែបនេះ គេហៅថា “យីអ៊ុន” ដែលជួនកាល គេហៅថា ” រាសី ” ត្រូវនឹង​ពាក្យអង់គ្លេសថា ” fate ” ។

យីអ៊ុន ឬ រាសី កឺជាឥទ្ធិពលមួយ ដែលសម្រេចវាសនាឲ្យទៅមនុស្សម្នាក់ៗ ដោយ មានកំរិតពេល​វេលា មិនអាចទាយទុកមុនបានឡើយ។ ដោយសារ​ ឥទ្ធិពល សម្ងាត់នេះ ក៏ កើតបានជាហោរាសាស្ត្រ មាន​នៅ​គ្រប់ប្រទេសទាំងអស់ក្នុងលោក។គ្មានអ្នកណា អាច ពន្យល់បានថា ហេតុអ្វីបានជាយីអ៊ុនចុះ? ហេតុអ្វីបាន​ជា​យីអ៊ុន ឡើង? ។ មិនអាចពន្យល់បានទេ ។

គេបានកត់សំគាល់ឃើញជារឿយៗថា នៅពេលណា ដែលមនុស្សណាម្នាក់ ត្រូវយី អ៊ុនដាក់ ពពួក “អារក្ស” តែងចូលមកជួយជាន់កន្ថែម ។

តើ អារក្ស (អានថា អារាក់) ជាអ្វីទៅ?

” អារក្សឬអារក្ខ”ជាឈ្មោះបិសាចឬខ្មោច​ដែលមានមុខនាទី ជួយថែ រក្សាមនុស្ស ឲ្យបានសុខចម្រើន (ជំនឿខ្មែរ)។គេជួយផងបំផ្លាញផង នៅពេលណាដែលគេ មិន សប្បាយចិត្ត ចំពោះមនុស្សដែល​គេតាម​ថែនោះ ព្រោះមិនបានដាក់ សំណែនបន្តបន្ទាប់ ឲ្យគេ ។ នេះជារឿងដែលចាស់ទុំ តែងដំណាលប្រាប់យើងតៗ មក មិនមានអ្វីជាសំអាង ច្បាស់លាស់ទេ ។

យោលទៅតាមដំណើរការណ៏ ដែលធ្លាប់កើតមាន ជាហូរហែមក  គេកត់ សំគាល់ ឃើញថា នៅពេល​ណាដែលយីអ៊ុនដាក់  រឿងរ៉ាវជាច្រើន តែងកើតមាន មួយហើយមួយ ទៀត ត្រួតៗគ្នា ដូចជាមិនចេះចប់សោះ ។​ឧទាហរណ៏ៈនៅឆ្នាំមួយ នោះភ្លើងឆេះផ្ទះអស់ រលីង។បន្ទាប់មក ប្រពន្ធក៏ស្លាប់បាត់បង់ជីវិត ដោយ​សារ​ខ្យល់គ។បន្ទាប់មក ចោរលួចគោ ទាំងពីរ ហើយកូនប្រុសម្នាក់មាន គ្រោះថ្នាក់បាក់ដៃ ដោយធ្លាក់​ពី​លើផ្ទះ ។

រឿងអាក្រក់ មួយហើយមួយទៀត កើតមានបន្តបន្ទាប់គ្នា ដូចរៀបរាប់ខាងលើ លោកឲ្យឈ្មោះថា ” យីអ៊ុនដាក់ អារក្សធើ ” ព្រោះជារឿងដែលគេមិនអាចពន្យល់ បានថា ហេតុអ្វីបានជាកើតយ៉ាងនេះ ។

ក្នុងមួយជីវិត , មនុស្សម្នាក់ៗ រមែងជួបប្រទះរឿងបែបនេះ ដោយហោច ណាស់ម្តង ឬក៏ ពីរដងដែរ ។ គេបានណែនាំថា កាលណាមានរឿងធំ បែបណាម៉្យាង កើតមាន ដល់ គ្រួសារ , គេគួរតែ  ” ចាប់ធ្វើការប្រយ័ត្ន ” ជាបន្ទាន់ ព្រោះវាអាចមាន បញ្ហាធំៗ ជុះចេញមក បន្តបន្ទាប់គ្នា ជាឈុតក្នុងពេលដ៏ខ្លី​ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 25, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. ជាការពិតណាស់ហើយដែលមនុស្សគ្រប់រូបតែងតែជួបប្រទះឧបសគ្គ សេចក្តី អន្ត – រាយណាមួយ អាចតិច ឬ ច្រើននៅក្នុងដំណើរជីវិត និង មួយផ្នែកទៀត​អាចទទួល​បានសេចក្តីសុខក្សេមក្សាន្តតិច ឬ ច្រើនដែរ ។ តែអ្វីដែលយើង​ប្រព្រឹត្តគឺ​គង់តែរត់​មករកយើងវិញជាធម្មតា អ្នកព្យាយាមគង់បានសម្រេច ,អ្នកស្គាល់កាល គងង់បាន​ប្រសើរ , អ្នកមិនស្គាល់ចំនេះគង់ទោរទន់ក្នុងភាពក្រលំបាក , អនមិនស្ឡាល់​សីលធម៌​រស់នៅក៏គង់តែនឹងជួបវិបត្តិជាបន្តបន្ទាប់ , អនកដែលមិនមានសតិភ្ញាក់រលឹក ដាស់​តឿនស្មារតីខ្លួនឱ្យដើរក្នុងផ្លូវត្រូវគង់ជួបវិនាអន្តរាយក្នុងេជីវិត ។បុគ្គលដែលទទួល​វិនាស ឬ វិបិត្តមួយតែងអសកម្មផ្នែកស្មារតី នេះ ជាប្រការមួយនំា​ឱ្យមានការធ្វេសប្រហែស ឱ្យកកើតជារឿងថ្មីមួយផ្ទុកពីលើជាបន្តបន្ទាប់ ។សេចក្តីធវេសប្រហែស អាចបង្ករឿងដែលមិនគួរកើតឱ្យកើតជាវិបិត្តដ៏ធំមួយបាយយ៉ាងងាយ បើមនុស្សនោះ ធ្វើការប្រងើយកន្តើយមិនដោះស្រាយវានោះ​។ អ្នកប្រព្រឹត្តល្អ​គង់​បាន​​ផល​ល្អនាពេលណាមួយដែលអាចឱ្យផលវិញបានជាប្រាកដក្តីអាក្រក់​ក៏ដូច្នេះ​ដែរ ។ អ្វីៗ គឺកើតមកពិកម្មរបស់បុគ្គលជាអនកសាងទុកដោយខ្លួនឯង ។ យីអ៊ុន ឬ រាសី វាគ្រាន់តែជាពាក្យហៅសំគាល់ ដេឡមនុស្សស្គាល់ថា វាប្រសើរ ឬ មិនប្រសើរប៉ណ្ណោះ តែអ្វីដែលជាការពោតនោះតើ សង្គម ខ្លួនយើង យ៉ាងណា នេះគ្រាន់តែជាគំនិតរបស់ខ្ញុំតែប៉ុណ្ណោះ បើខុស ឬ ត្រូវសូមជួយកែសម្រួលផង ។ប្រិយមិត្ត ,

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: