សុភាសិតទី១១៣


                                                        ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក

              ” ពុត ” សំដៅទៅលើចរិត មារយាទអាកប្បករិយា ឫកពា របស់ មនុស្សម្នាក់ៗ ដែលខុសៗគ្នា ។          

        កំណើតបានប៉ាន់ចរិកមនុស្សឲ្យមានភាពផ្សេងគ្នាទាំងសម្តីទាំងចរិយា​ទាំងអាកប្ប កិរិយាហើយនិងចិត្តថ្លើម ។ មនុស្សខ្លះ ចូលចិត្តរបៀបរៀបរយ ស្អាត សន្តាប់ធ្នាប់ ។ មនុស្សខ្លះទៀត មិនមានចរិតខាងលើនេះទេ ។ អ្នកខ្លះ ចូលចិត្តនិយាយច្រើន អួតក្អេង​ក្អាង ដូចក្អាត់ ហើយខ្លះទៀត ជាមនុស្សស្ងាត់ស្ងៀម ចាំតែស្តាប់គេនិយាយ ។ ខ្លះចូល​ចិត្តស្រី ហើយខ្លះទៀត ចូលចិត្តស្រា ល្បែងភ្នាល់ ។ ចំណូលចិត្តជា​រឿងមួយ​ដែល​ជាប់​មកពីកំណើតផ្សំចាមួយឥទ្ធិពលដែលមាននៅជុំវិញមនុស្សនោះ ។ អ្វីៗ ដែលយើង​និយាយប្រាប់ឲ្យអ្នកឯទៀតស្តាប់ ហើយធ្វើតាមគឺជារឿង”ងាយស្រួល”។ មហាលំបាក គឺ​ការ​អនុវត្តន៏ នូវក្បួនច្បាប់ទាំងឡាយ ដែលគេ និយាយប្រាប់នោះ ។ លោកគ្រូ មាន​មុខ​នាទី អប់រំសិស្សឲ្យក្លាយជាពលរដ្ឋចេះដឹង ថ្លៃថ្នូរ ស្គាល់ខុសត្រូវ ស្គាល់គុណទោស ។ ប៉ុន្តែមានលោកគ្រូខ្លះ ជាមនុស្សប្រមឹក ជាមនុស្សមិនព្រមសងលុយដែលគាត់ជំពាក់គេ ជាមនុស្សខោមិនខោ អាវមិនអាវ ជាមនុស្សចែប៉ប្រែជាមនុស្សមិនប្រកាន់សច្ចៈ ហើយ​ជា​មនុស្ស អួទីនួ ។ល។ ទោះបីយ៉ាងណា គាត់ជាមនុស្សម្នាក់ ដែលពោរពេញទៅ​ដោយ​តំរិះ​វិជ្ជា ពិតប្រាកដ អ្វីៗ ដែលគាត់បង្រៀនសិស្សគឺជា ” សាច់វិជ្ជា ” ។ នៅក្នុងលក្ខណៈ ដូច​ពោល​មកនេះ សុភាសិតខ្មែរ បានប្រាប់យើង ឲ្យធ្វើ យ៉ាងនេះ ៖ – ចរិតរបស់គាត់ (ផឹក​ស្រា ស្រវឹងឡូឡា ) គឺជារឿងផ្ទាល់ខ្លួនគាត់ យើងមិនត្រូវ​យកតម្រាប់ទេ​ហើយយើងមិន​អាចកែរចរិតនេះបានទេ – ច្បាប់ ឬ អ្វីៗ ដែលគាត់បានបង្រៀនយើង គឺជាខ្លឹមសារ ដែលយើងត្រូវតែ រៀនពីគាត់ យកមកទុកក្នុងខ្លួនសម្រាប់​ប្រើការជាប្រយោជន៏​ចំពោះ​ជីវិតរបស់យើង ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 25, 2011, in សុភាសិតខ្មែរ. Bookmark the permalink. មតិ​មួយ​.

  1. Pingback: 80reansot

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: