សុភាសិតទី១១១


កុំទុកចិត្តមេឃ កុំទុកចិត្តម្តាយ

បើគេថាកូនមានសាហាយ

កុំជេរម្តាយអ្នកស្រុក

អត្ថាធិប្បាយ

នេះជាសុភាសិតមួយយ៉ាងប្រណិត ដែលយើងម្នាក់ៗ គួរយល់ឲ្យច្បាស់ ដើម្បីការ ពារខ្លួន ឲ្យឋិត​នៅ​ក្នុងភាពប្រក្រតី ជាដរាបតទៅ , ផុតការបោកប្រាស គ្រប់យ៉ាង ។

កំហុសភាគច្រើន របស់មនុស្សយើង កើតមកពីការជឿទុកចិត្ត គេឆាប់ពេក។ មនុស្សស្ទើរតែគ្រប់រូប ត្រូវ​ជនពាលបោកប្រាស ព្រោះតែ ” ឆាប់ជឿ ” គេពេក ។ មនុស្ស ខូច មានឧបាយកលច្រើនជាងមនុស្សល្អ ព្រោះថា​មនុស្សខូច ដេកគិត អង្គុយគិត ពី ស្នៀតថ្មី ដើម្បីបោក ។ មនុស្សល្អ មិនមានពេលគិតរឿង ដើរបោក ប្រាស់គេឯង ដូច្នេះ ឡើយ ។

ហេតុអ្វីបានជាសុភាសិតនេះ ហាមយើងថា ” កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ ” ? តើ មេឃធ្វើអ្វី​អាក្រក់​ចំពោះយើង? ។

ការពិត , លោកចង់និយាយពីការប្រែប្រួលរបស់មេឃ ដែលជួនកាលមាន ពពក  ភ្លៀង ចុះអ័ព្ទ  រាំង ខ្យល់ព្យុះ។ល។កើតមានភ្លាមៗដោយមិនអាចដឹងជា មុនគ្រប់ពេល បានទេ។ យើងត្រូវតែប្រុង​ប្រៀប​ត្រៀមខ្លួន ចាំតទល់ជាមួយ បញ្ហាណាមួយ (ភ្លៀង  ខ្យល់ព្យុះ) ដែលនឹងអាចកើតមានឡើង  កុំជឿថា  ” មិនជាការអ្វីទេ ”  ដូច្នេះឲ្យសោះ។ការប្រយ័ត្ន ចាត់ទុកជាអំពើមួយជួយឲ្យយើង អាចគេចផុតពីមហន្តរាយ ដែលតែងកើត​មាន​ជារឿយៗ ដល់មនុស្សលោក ។ ព្រះពុទ្ធបានទូន្មានថា ” ជាមនុស្សត្រូវតែមាន ការ ប្រុងប្រយ័ត្ន គ្រប់ឥរិយាបថ ទាំង ៤ (ដេក-ដើរ-ឈរ-អង្គុយ) ទើបអាយុវែង” ។

” បើគេថា កូនមានសហាយ កុំជេរម្តាយអ្នកស្រុក ” ពាក្យនេះមានន័យ យ៉ាងណា? ។

ភាគច្រើន  ដោយសារការមហាញឹកនៅក្នុងអាជីវកម្មរាល់ថ្ងៃ  មាតាបិតា មិនអាច តាមដានឲ្យដឹងថា កូន​របស់ខ្លួនដើរតាមគន្លងច្បាប់ ឬគន្លងប្រពៃណី ដូចក្មេងធម្មតា ឬ មួយទៅលបលួចមាន  ” សហាយស្មន់ ” នោះ​បានឡើយ ។ ការលួច លាក់រួម ស្នេហ៍ ជា មួយគូស្នេហ៍ (ប្រុស ឬ ស្រី) អាចគេចផុតពីភ្នែក មាតាបិតា ប៉ុន្តែ​មិនអាច លាក់ជិតពី ភ្នែក អ្នកស្រុកបានឡើយ ។ ព្រោះហេតុអ្វី? ព្រោះភ្នែកអ្នក ស្រុក គឺជា” ភ្នែកម្នាស់” មាន​ចំនួន រយ​ ពាន់ភ្នែក  តើគេចទៅខាងណាទើបផុត? ។

ដោយហេតុនេះ បើជនណាម្នាក់ នាំយកដំណឹងអាក្រក់បែបណាម៉្យាងពីកូន របស់យើង មកប្រាប់​យើងគួរចាត់ទុកថាដំណឹងនោះ ជាដំណឹងល្អ សម្រាប់យើង តាមដានជាបន្ទាប់ តើជារឿងពិតមែន ឬ មិន​មែន? មិនគួរច្រឡោតខឹង ជេរប្រទេច មនុស្សដែលជាអ្នកប្រាប់នោះទេ ។ ជាការល្អ យើងគួរថ្លែង​អំណរ​គុណ​គេដោយ ស្មោះអស់ពីពោះ ព្រោះថា បើគេមិនមកប្រាប់យើងទេ តើយើងអាចតាមដាន ដើម្បី ជួយកូនឲ្យ​ដើរ​ផ្លូវ​ ត្រូវឡើងវិញឲ្យទាន់ពេលបានដែរឬទេ?

ផលអាក្រក់ ព្រោះខឹងៈ

មានមនុស្សមួយចំនួន ចាប់ច្រឡោតខឹង រួចជេរគេឯង នៅពេលដែលគេ ប្រាប់ថាៈ “កូនមាន​សហាយ ” ដោយប្រកាន់ជឿថា កូនខ្លួនមិនធ្វើអាក្រក់របៀប នោះទេ ព្រោះត្រ កូលពូជពង្សរបស់ខ្លួន ជាត្រកូលខ្ពស់ មានការអប់រំត្រឹមត្រូវខុសពីអ្នកឯទៀត!។ជាងនេះ ទៅទៀត គាត់ចោទប្រកាន់ថា ពាក្យដែលអ្នកនោះ និយាយ គឺជាការមួលបង្កាត់-បង្ខូចកូន របស់គាត់ទទេៗ ។ល។ ហើយកំហែងថា នឹងប្តឹងរឿងបង្កាច់នេះ ឲ្យតុលាការរក​ខុសត្រូវ ឲ្យ!

គួរចងចាំថា កំហុស​ និង​ វិបត្តិ តែងកើតមានដល់មនុស្សលោករាល់រូប និង រាល់ត្រ កូល ទោះបីជា​ត្រកូល​ខ្ពស់ ឬ ទាបថ្នាក់ណាក៏ដោយ ។ ក្នុងគ្រួសារមួយ ដែលមាន កូន ចាប់ពីម្នាក់ឡើងទៅ មិនមែនសុទ្ធតែ  ” ប្រកបដោយធម៌ ឬ បានមក ដោយធម៌ ” ទាំង អស់ នោះទេ ។ ដោយហោចណាស់​ ក៏មានកូនមួយនោះ ធ្វើឲ្យ​មាតាបិតា ” ចំបែង ” ខ្លះមិនខាន ។ ដូច្នេះ  បើកូនធ្វើខុស រហូតដល់ថ្នាក់ជាប់គុក ឬ បាត់បង់ជីវិត វាមិនមែន​ជា​កំហុសរ​បស់ មាតា-បិតាទាំងស្រុងនោះទេ -វាមិនមែន ជារឿងបាក់មុខបាក់មាត់ ដល់វង្សត្រកូលនោះទេ ព្រោះនៅក្នុងលោកនេះ តើមាន មាតាបិតា ប៉ុន្មាននាក់ ដែលមិនចង់ឃើញកូន ឡើងឋានៈ ជា ” អភិជន ” ?

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 25, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: