សុភាសិតទី៩៦


យកប្រពន្ធស្រុកឆ្ងាយ ច្រើនបាយដែលរុយ

អត្ថាធិប្បាយ

            សុភាសិតនេះជាពាក្យងាយយល់។តាមទំនៀមខ្មែរ មុននឹងយកស្រីណាម្នាក់មក រៀបការធ្វើជាភរិយា បុរសតែងតែជ្រើសរើសជាបឋមគឺ”ស្រីក្រមុំព្រហ្មចារិយ”ដែលមាន ន័យថា ” ក្រមុំបរិសុទ្ធ ” មិនដែលមានប្រុស​ណាមករួមរ័ក្សទេ ។

            នៅប្រទេសខ្មែរពីដើមមកក្នុងភូមិនិមួយៗគេច្រើនស្គាល់គ្នាទៅវិញទៅមកមិនសូវ ចន្លោះទេ។ មនុស្ស​ណាល្អ មនុស្សណាអាក្រក់ គេស្គាល់មុខទាំងអស់ ។ស្រីណានៅ ក្រមុំ ស្រីណាអស់ភាពក្រមុំ គេច្រើនដឹងទូទៅ ។ ដូច្នេះ កម្លោះអាចជ្រើសរើសយក នារីណាម្នាក់ ដែលរស់នៅក្នុងភូមិជាមួយជា” ផ្កាក្រពុំ ” ពិតៗ មកធ្វើជាភរិយាដោយ មិនខុសបំណងឡើយ ។

            ផ្ទុយទៅវិញបើបុរសណាម្នាក់ ទៅការប្រពន្ធនៅភូមិដទៃ ឆ្ងាយពីភូមិរបស់ខ្លួន បុរសនោះច្រើន” បាយ​ដែលរុយ ” មានន័យថាប្រពន្ធនោះ ធ្លាប់មានគេរួមរ័ក្សរួចទៅ ហើយ ! ។

ព្រោះហេតុអ្វី?

            ពីព្រោះគេមិនអាចធ្វើការស៊ើបពិនិត្យមនុស្សដែលនៅឆ្ងាយពីភូមិរបស់យើងឲ្យ បានដឹងច្បាស់លាស់ ដូចយើងស្គាល់មនុស្សក្នុងភូមិ របស់យើងនោះទេ ។

              នេះជាអត្ថន័យរបស់សុភាសិត” យកប្រពន្ធស្រុកឆ្ងាយ ច្រើនបាយដែលរុយឬ ដែលគេ ” ។

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: