សុភាសិតទី៩៥


ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី

អត្ថាធិប្បាយ

            នៅរដូវវស្សាក្នុងប្រទេសកម្ពុជា ទឹកទន្លេមេគង្គតែងជន់ជោរហួសមាត់ច្រាំង ហូរ លិចតំបន់ទំនាបនានា ដែលឋិតនៅតាមដងទន្លេទាំងសងខាង ។ គឺពេលនេះហើយ ដែលគេតែងហៅ ” ទឹកឡើង ” ។

            សត្វស្រមោច និងសត្វល្អិតៗ ជាច្រើនទៀតដែលរស់នៅក្នុងដីក៏នាំគ្នាវារឡើង លើដើមឈើ ដែលនៅក្បែរខ្លួនដើម្បីគេចពីការលិចលង់ ។ ប៉ុន្តែមានសត្វ ស្រមោលមួយ ចំនួនធំ ដែលមិនអាចគេចខ្លួន ឲ្យទាន់ពេលវេលាក៏អណ្តែតតាមទឹក ដែលហូរគ្រឿនៗ នាំ យកទៅ ។ ពេលនោះ ហ្វូងមច្ឆា(ត្រី) ក៏នាំគ្នាប្រចឹក ស្រមោច ទាំងនោះ ធ្វើជាអាហារ យ៉ាងសប្បាយ ។

            នេះគឺជាអត្ថន័យរបស់ពាក្យថា ” ទឹកឡើង ត្រីស៊ីស្រមោច​​” ។

            រវាង ៣ ខែ បន្ទាប់មក រដូវវស្សាក៏ផុតទឹកក៏ចាប់” ហោច “(ស្រក)សន្សឹមៗ បន្សល់ នូវថ្លុកតូចៗ ពាសពេញដែលមានត្រីនៅក្នុងនោះ។មិនយូរប៉ុន្មានថ្លុកទាំងនោះ ក៏ចាប់រីង បន្តបន្តាប់គ្នាតាមលំដាប់តូចធំបណ្តាលឲ្យត្រីស្លាប់អស់ ។ ស្រមោចទាំងឡាយ នាំគ្នា ចោមរោម ស៊ីត្រីទាំងនោះ យ៉ាងរីកយា ។

            នេះជាអត្ថន័យ ” ទឹកហោច ស្រមោចស៊ីត្រី ” ។

            រឿងស្រមោច និង ត្រី គ្រាន់ជាពាក្យឧបមាជាមួយនឹងរឿងមនុស្ស ដែលមានគំនុំ នឹងគ្នា ដោយសារបុព្វហេតុអ្វីមួយ។ ឧបមាៈ មនុស្សខ្លះអាងខ្លួនមានទ្រព្យ សម្បត្តិច្រើន ឬ មានបុណ្យស័ក្តធំក៏កាន់ឫកពាក្រអឺត មើលងាយគេឯង ប្រើបុណ្យ ស័ក្តិ ជិះជាន់សង្កត់ សង្កិនគ្នា ធ្វើបាបឲ្យគេខ្លបខ្លាច មិនត្រូវតាមគន្លងមនុស្សធម៌ សោះ ។ អំពើបែបនេះ បង្កើតនូវគំនុំឬដុំភ្លើងមួយ ដែលសម្ងំនៅក្នុងបេះដូងគេ (ត្រីស៊ីសម្រមោច) ។

            គួរយើងចាំថាអ្វីៗ ទាំងអស់(មាស ប្រាក់ បុណ្យស័ក្តិ ជារបស់អនិច្ចា កើតឡើង ហើយ វិនាសបាត់ទៅវិញ គ្មានអ្វីដែលឋិតថេររហូតនោះទេ ។ ថ្ងៃនេះ អ្នកធ្វើស្តេច ថ្ងៃ ស្អែកអ្នកអាចក្លាយទៅជាអ្វីមួយដែលគ្មានអំណាចអ្វីសោះ ។ ថ្ងៃនេះ អ្នកជាមហាសេដ្ឋី ថ្ងៃស្អែក អ្នកអាចក្លាយទៅជាមនុស្សទុគ៌ត ។ ពេលទឹកហោច ស្រមោចស៊ីត្រី។ ស្រមោច គឺ ក្រុមមនុស្សអង្កាច់អង្កោច ឬ មនុស្សកណ្តុរកន្លាត ។ កុំមើលងាយពួកនេះ ថាជាមនុស្ស ” ពស់ព្រលិត ” ឲ្យសោះព្រោះឱកាសល្អ សម្រាប់ពួកគេ អាចនឹងកើតមាននៅគ្រាទឹក ហោច ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: