សុភាសិតទី៩៤


ស្រឡាញ់ពេញប្រាស ស្អប់ជំពប់លើ

អត្ថាធិប្បាយ            

            មនុស្សយើងតែងជួបប្រទះនូវអ្វីៗដែលយើងមិនចូលចិត្តមិនស្រឡាញ់មិនចង់ ឃើញមិនចង់ឮ។ល។

            ឧទាហរណ៍ៈ បើស្អប់មនុស្សកំណាញ់ វាច្រើនជួបប្រទះមនុស្សប្រភេទនេះមករស់ នៅជាមួយ ។ បើស្អប់ “ក្រ” វាមុខជាគេចមិនផុតពីក្រ នេះទេ ។ ពាក្យខ្មែរមួយទៀត គេ ច្រើននិយាយថា “ស្អប់អាចម៍ដើរជាន់អាចម៍ !  ” ។

            តែបើយើងស្រឡាញ់អ្វីមួយយ៉ាងខ្លាំង ឧទាហរណ៍ៈ កូនស្រីម្នាក់ឬ កូនប្រុសម្នាក់ ដែលប្រកបដោយគុណសម្បត្តិគ្រប់យ៉ាង វាច្រើនតែមានអកុសលអ្វីមួយ មកធ្វើឲ្យយើង បែកពីកូននោះរហូត។ ចំណែកកូន ដែលគេហៅថា” អវជាត បុត្រ “ឬ” កូនអកតញ្ញូ ” នោះ វិញ វាមិនព្រមទៅណាសោះ វានៅតាមធ្វើបាប មាតាបិតាគ្រប់ជំហានជើង ! ។

            នេះឯង ដែលខ្មែរយើងតែងទំលាក់កំហុសនេះ ទៅលើ ” កម្មផល ” ព្រោះ មិនដឹងថាហេតុអ្វីបានជាយ៉ាងនេះ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: