សុភាសិតទី៩៣


ខ្មែរ គិតតែពីកិន ចិនគិតតែពីកត់

អត្ថាធិប្បាយ

            នេះគឺជាពាក្យស្តីបញ្ជោះ របៀបប្រយោល ដាក់ផ្លែផ្កាទៅលើរឿង ” លក់ដូរដោយ ជឿបណ្តាក់ ” ។

            ខ្មែរយើងភាគច្រើន ដែលរស់នៅស្រុកស្រែចំការ មានជីវភាពទន់ខ្សោយ មានការ ខ្វះខាតច្រើន ។ ការខ្វះខាតគឺជារបាំងខ្ទប់នូវការសិក្សាគ្រប់បែប យ៉ាង។មនុស្សដែលមិន ធ្លាប់ចូលសាលារៀនកាលនៅវ័យ​ក្មេង ភាគច្រើនតែងគ្របដណ្តប់ដោយអវិជ្ជាហើយ ច្រើនក្លាយជាឈ្នាន់ សម្រាប់មនុស្សមួយពួកទៀត ដែលមានគោលបំណងធ្វើជាមហា សេដ្ឋី បឺតជញ្ជក់យកញើសឈាម ពីក្រុមមនុស្សអវិជ្ជាទាំងនោះដោយទឹកចិត្តលោភលន់ ឥតត្រាប្រណី ។ មានមនុស្សមួយចំនួនតូច ដែលមិន ធ្លាប់ចូលសាលាសោះ តែមាន ប្រាជ្ញាវាងវៃ ជាងអ្នកដែលមានសញ្ញាប័ត្រ ក៏មានដែរ ។

            ពីដើម នៅតាមស្រែចំការស្រុកខ្មែរ ក្នុងមួយភូមិៗ តែងមានតៀមចិនមួយ ដែលខ្មែរ យើងហៅ ” ហាងលក់ចាប់ហួយ ” ដែលមានលក់ តែ  ស្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច ទឹកខ្មេះ ប្រេងកាត ខ្លាញ់ជ្រូក ក្តាមប្រៃ ប៊ីចេង ទៀន ធូប សៀង ។ល។ ជាវត្ថុដែលខ្មែរ ត្រូវការរាល់ថ្ងៃ ។

            ខ្មែរតែងទៅទិញដូរហូរហែ នៅតៀមនោះ ។ ភាគច្រើនគ្មានប្រាក់បងថ្លៃភ្លាមៗទេ គេប្រើរបៀប ” ទិញជឿឬបណ្តាក់ ” ។ ចិនយល់ព្រមព្រោះសាសន៍ខ្មែរ មិនចេះបោក ប្រាសទេ កាលណាមានប្រាក់ គេតែងយកទៅសងចិនភ្លាម ។

            ការជឿបណ្តាក់នេះ កើតមានម្តងហើយម្តងទៀត ស្ទើរតែរាល់ថ្ងៃដោយសារការ ខ្វះខាត ដោះស្រាយមិនរួច ។ ចិនកត់ទុកក្នុងបញ្ជីរបស់គេគ្រប់ពេលបុលទាំងអស់ ។ ឯខ្មែរដែលជាអ្នក ” ទិញជឿ ” ភាគច្រើនឥតមានបញ្ជីសម្រាប់កត់ឲ្យដឹងថាតើជឿបុល គេអស់ប៉ុន្មានហើយ ព្រោះមិនចេះសរសេរផង​ ហើយជឿទុកចិត្តទៅលើចិនផង! មិន បានដឹងថា” មនុស្សនិងប្រាក់យក្សនិងសាច់” នោះសោះឡើយ! ” ។ ត្រង់ចំណុចនេះ ឯងហើយដែលគេហៅថា ខ្មែរគិតតែពីកិន ” មានន័យថាគិតតែពីបុលជឿរហូតដល់ បំណុលនោះគរទៅជាភ្នំ ។ លុះដល់ពេលបោកបែនស្រូវនៅស្រែចិនដែលជាម្ចាស់ បំណុល យកបាវការុង ទៅកើបយកស្រូវដើម្បីផាត់បំណុលរបស់គេ ។ ជួនកាល ស្រូវ ទាំងអស់នោះ សងបំណុលមិនរួចផង ទុកសងដល់ឆ្នាំក្រោយទៀត! ។

            នេះឯង រឿង ” ខ្មែរ គិតតែពីកិន ចិនគិតតែពីកត់ ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: