សុភាសិតទី៩២


គេបបួលកុំខាន ឃើញគេបានកុំទៅ

អត្ថាធិប្បាយ

            គេចង់និយាយថា នៅក្នុងកិច្ចការប្រកបអាជីវកម្មរាល់ថ្ងៃ ប្រសិនបើមាន មិត្រភក្តិ ណាម្នាក់ មកបបួលយើងទៅធ្វើមុខរបរ ឬ ទៅរកស៊ីនៅទីណាមួយ ដែល មានទំនាក់ ទំនងគួរឲ្យសង្ឃឹម គេគួរតែយល់ព្រម ទៅសាកល្បងមើល ក្រែងមានជោគជ័យ ព្រោះថា គ្រប់កិច្ចការទាំងអស់ដែលយើងធ្វើយើងមិនអាចដឹងជាក់លាក់ ជាមនុស្ស​ថាខាតឬ ចំណេញទេ ។ បើយើងនៅស្ងៀមមិនព្រមប្រថុយធ្វើអ្វីមួយសោះ ជំហានរបស់យើងឋិន នៅដដែលដូចរាល់ថ្ងៃ ។ បើយើងចាប់ធ្វើអ្វីមួយដោយហោចណាស់ក៏អាចបានកើតមួយ ជំហានទៅមុខដែរ ឬ មួយ ” ខាត ” ។

            ពេលគេមកបបួល យើងប្រកែកមិនព្រមទៅជាមួយគេ។ លុះឃើញគេបានទទួល លទ្ធផលល្អ ក៏តាំងស្ទុះស្ទាចង់ចូលជាមួយគេដែរ។ ចរិតបែបនេះត្រូវក្បួនខ្មែរព្រមានថា” មិនល្អ ” ហើយហាមថា ” កុំទៅ! ” ព្រោះវាហួសពេលទៅហើយផង ហើយបញ្ជាក់ឲ្យគេ យល់ថា យើងជាមនុស្ស ” កំសាក ” ខ្វះការផ្សងព្រេងគិតតែរឿងចំណេញ ខ្វះសហការ ជាមួយមិត្រភ័ក្តិ ខ្វះសាមគ្គីរួមរស់ជាមួយ គេឯង ជាមនុស្សដែលគេមិនអាចដើរជាមួយ បានឡើយ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: