សុភាសិតទី១០០


                                         ឈាមស្រែក ស្បែកហៅ

អត្ថាធិប្បាយ

            ព្រះពុទ្ធសមណគោត្តម ទូន្មានថាៈ ” បាបកម្មទាំងឡាយដែលជនណាម្នាក់ បាន ធ្វើតែងដើរតាមជននោះ គ្រប់ពេលវេលា វិស័យដូចស្រមោលដែលអន្ទោលតាមប្រាណ ដូច្នោះឯង ” ។

            ខ្ញុំបានជួបតាម្នាក់ (សុំលាក់ឈ្មោះទុក) ដែលមានចំណាស់ ៧០ ប្លាយ ។ ស្ទើរតែ គ្រប់ពេលដែលគាត់និយាយលេងជាមួយគេឯង គាត់តែងអួតអាងពីថ្វីដៃរបស់គាត់កាល គាត់នៅពីកម្លោះ ។

            គាត់និយាយពីរឿងសម្លាប់មនុស្សជាច្រើននាក់ ដែលជាសត្រូវរបស់គាត់ ដោយ កាប់ក្បាលនឹងកាំបិតតាំងតោ ឈាមហូរសស្រាក់ ៗ ស្លាប់ដោយវេទនា។ ឃាតកម្មខ្លះ ទៀត ធ្វើឡើងដោយវានឹងដំបងដ៏ធ្ងន់ចំកញ្ចឹងក ដួលត្មោលឥតមានស្រែកមួយវ៉ាស ណាសោះ ។ គាត់គួរតែលាក់រឿងឃាដកម្មនេះឲ្យជិតកុំឲ្យអ្នកណាដឹងឮព្រោះវាអាជា ខ្សែដំណឹងទៅដល់អាជ្ញាធរមកចាប់ខ្លួនយកទៅកាត់សេចក្តីតាមច្បាប់។ប៉ុន្តែ” ឈាម ” របស់គាត់ចេះតែបណ្តាលឲ្យគាត់ នៅមិនស្ងៀមហើយក៏ស្រែកប្រាប់គេឯងឲ្យដឹងឮនូវអ្វីៗ ដែលគាត់បានប្រព្រឹត្តកាលពីអតីតកាល។ ដំណឹងនេះវាអាចលេចឮទៅដល់គ្រួសារនៃ ជនរងគ្រោះនាំឲ្យមានការសងឈាម នៅថ្ងៃណាមួយមិនខាន ។

            ត្រង់ចំណុចនេះឯង ដែលគេហៅថា ” ឈាមស្រែក ” គឺស្រែកហៅឲ្យអ្នកផងដឹង (លាក់លែងជិត) ។

            នៅពេលដែលមានការសងសឹកកើតឡើង ឬនៅពេលដែលអាជ្ញាធរចាប់ខ្លួនយក ទៅធ្វើទោស គេហៅថា ” ស្បែកហៅ ” ដែលមានន័យថា ហៅគេឲ្យមកសងសឹក ឬចាប់ ទៅធ្វើទោសតាមច្បាប់ ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 21, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: