សុភាសិត ទី ៩០


ទឹកបាក់ទៅទាប លាភបាក់ទៅសិរី

អត្ថាធិប្បាយ

            ទឹកបាក់ទៅទាប មានន័យថាទឹកតែងហូរទៅកន្លែងណាដែលទាប ។ នេះគ្រាន់តែ ជាពាក្យឧបមា ប្រៀបប្រដូចរឿងនេះ ទៅនឹងជីវិតរបស់មនុស្សរាល់រូបដែល តែងតែមាន ការ “ឡើងនិងចុះ” គ្រប់ពេលវេលា ។

            តាមក្បួនហោរាសាស្ត្រ នៅឆ្នាំខ្លះ ឬ ខែខ្លះយើងធ្វើអ្វីៗ ចេះតែខុសទាំងអស់ ស៊យ ទាំងអស់ ។ នៅ ឆ្នាំខ្លះទៀត ឬ ខែខ្លះទៀត វាហាក់ដូចជាមានភាពងាយ ស្រួល ចំពោះ ជីវិតរបស់យើង ។ យើងធ្វើ​ការ​បាន​ផលល្អ បានចំណេញ សប្បាយក្នុងគ្រួសារ មានប្រាក់ ចាយ សុខភាពល្អ។ហេតុអ្វីបានជាមានការ ប្រែ ប្រួល ចុះឡើងយ៉ាងនេះ? គ្មានអ្នកណា អាចដោះស្រាយសំណួរនេះបានទេ ក្រៅពីយកពាក្យមួយម៉ាត់​មកសំអាង ” សិរី ឬ រាសី ” ។

            ពេលណាយើង ” លិច ” គេថា រាសីចុះ ឬ យីអ៊ុនដាក់ ។

            ពេលណាយើង ” ងើប ” គេថារាសីឡើង ឬ យីអ៊ុនឡើង ។

តើ ” សិរី ” នេះជាអ្វីទៅ?

            តាមវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួន ណាត រាសីមានន័យថា ” លំអ មានលំអ ស្រស់បស់ រម ទម្យ ចំរើន ” ។ គេច្រើននិយាយថាមនុស្សមានរាសី កំពុងឡើងរាសី  អាប់រាសី ឡើងរាសី ។ល។

            ហេតុនេះ នៅពេលមួដែលកងចក្រជីវិតវិលទៅដល់ចំណុចមួយ ជួបប្រទះនឹងការ រីកចំរើនមានលាភ មានជ័យគេនិយាយថា”លាភបាក់ទៅសិរី”គឺថា នៅពេលមួយនោះវា បណ្តាលឲ្យយើងមានលាភ មានជ័យផ្សំ​នឹងការ​ខំ ប្រឹងប្រែងរបស់យើងផង ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 16, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: