សុភាសិត ទី ៨៩


ពេលឈឺ យកដំរីទៅបន់ លុះជម្ងឺស្រន់ ពងមាន់មួយស្តាយ

អត្ថាធិប្បាយ

            នេះជារឿងមួយ បញ្ជាក់ប្រាប់ឲ្យដឹងពីចិត្តថ្លើមមនុស្សមួយចំនួននៅក្នុងពិភព លោកយើងនេះ។ មនុស្សកាលណាមានទុក្ខធំ តែងរត់រកគេជួយ លើកដៃ សំពះ ក្រាប ថ្វាយបង្គំ ប្រណម្យអញ្ជលី សុំឲ្យគេជួយ អស់ប៉ុន្មានក៏សុខចិត្តដែរ ។ បន្ទាប់ពីបានរួចទុក្ខ ទោសហើយ ច្រើន ” ពើងទ្រូង ” ដាក់អ្នកជួយនោះវិញ! ។ យ៉ាងណាមិញ សុភាសិតខាង លើ បញ្ជាក់ពីការពិតនៃជីវិតលោកិយ ដែលមាន ន័យដូចតទៅនេះ ៖

            នៅពេលឈឺ ជាពិសេសពេលឈឺធ្ងន់ មនុស្សតែងទៅបន់ស្រន់ទេព្តា អារក្ស អ្នកតា នូវត្ថុស័ក្តិសិទ្ធ គ្រប់យ៉ាងថាឲ្យតែលោកជួយយ៉ាងណា ឲ្យជាស្រឡះ ខ្ញុំនឹងថ្វាយ“ដំរី” មួយសម្រាប់ជាយានជំនិះជូនលោក! ។

             “ដំរី” គឺតំណាងវត្ថុ យ៉ាងធំ យ៉ាងប្រណិត ផុតលេខ ឥតមានអ្វីធំជាងនេះទៀតទេ។ នេះគឺជា​ពាក្យ សន្យា ដែលគេធ្វើឡើងក្នុងពេលឈឺធ្ងន់ ។

            លុះដល់ជម្ងឺស្រន់ (ធូរស្បើយ) សូម្បីតែ  ” ពងមាន់មួយ ” ក៏គាត់មិនចង់ថ្វាយ ដែរ (ស្តាយ)! ។

            ដោយហេតុនេះ ទើបបុព្វបុរសខ្មែរ បានចែងជាក្បួនមួយសម្រាប់អស់លោក ដែល ធ្វើជា ” គ្រូមើល​ជម្ងឺ ” ដែលគេតែងហៅថា ” គ្រូហ្ម ” នោះយកទៅអនុវត្តដើម្បី ទាញយក ផលកម្រៃ ឲ្យបានងាយស្រួល ។ បើ មិនធ្វើតាមក្បួននេះទេ គ្រួនោះប្រាកដជាបាន ទទួលត្រឹមតែ”ពងមាន់មួយ”ពីអ្នកជម្ងឺដែលខ្លួន​ព្យាបាល​ឲ្យ បាន ជានោះ ។

            ក្បួននេះ មានដូចតទៅនេះ ៖

            មុននឹងចាប់ផ្តើមព្យាបាលជម្ងឺអ្វីមួយ លោកគ្រូត្រូវប្រកាស ឬ បញ្ជាឲ្យគេ រៀបចំ សក្ការៈ ដែលគេហៅ​ថា ” ដង្វាយគ្រូ ” ជាមុនសិន ។ បើគ្មានដង្វាយគ្រូទេ , ការខំប្រឹង ប្រែងទាំងប៉ុន្មាន នឹងក្លាយជា​អសារ​បង់​ពីព្រោះ“ព្រះគ្រូ”  ដែលជាតួព្រលឹង តាមថែរក្សា គ្រូ ជាអ្នកព្យាបាលផ្ទាល់នោះ មករារាំង ឬ ជំទាស់ មិនឲ្យជម្ងឺ ជាសះស្បើយទេ ។ រឿង នេះ មានន័យថា លោកគ្រូដែលជាអ្នកព្យាបាលជម្ងឺតែងមាន “ខ្មោច ឬ ព្រលឹង” មួយ តាមជួយគាត់ គ្រប់ពេលដែលគាត់ព្យាបាលជម្ងឺ ។ គឺព្រលឹងនេះហើយ ដែលគេហៅថា “ព្រះគ្រូ” ។ “ព្រះគ្រូ” ត្រូវការ “ទ្រនឹប” គឺ ដង្វាយ ។ គ្មានទ្រនឹង ព្យាបាលយ៉ាងណា ក៏ មិនជាដែរ ។ នេះគឺជាលក្ខន្តិកៈ ឬ ពិធីការ ដែលអ្នកជម្ងឺត្រូវតែបំពេញ មុននឹងលោកគ្រូ ចាប់ព្យាបាល ។ បើមិនធ្វើ ដូច្នេះទេ លោកគ្រូនោះមុខជាជួប ” ពងមាន់មួយ ស្តាយមិន ខាន! ” ។

 

 

 

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 16, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: