សុភាសិត ទី ៨៧


ផ្គរលាន់ឯបូព៌ សូរកណ្តុកអ្នកតាចាស់ស្រុកឱបដៃយំ

កំពឹសឡើងពងលើកំពូលភ្នំ ក្អែកសសម្ងំក្នុងគុម្ភត្រែង

អត្ថាធិប្បាយ­

            ការស្រាវជ្រាវ រកអត្ថន័យពិត របស់សម្លោកខាងលើនេះ បានបញ្ជាក់ឲ្យដឹងពីក្នុង​ចំណោមព្រឹទ្ធា​ចារ្យ​ខ្មែរ ដែលចំណានក្នុងអក្សរសាស្ត្រនិង​វប្បធម៌ជាតិ ដូចតទៅ ៖

             “ផ្គរលាន់ឯបូព៌”មានន័យថាផ្គរលាន់ពីទិសខាងកើត។គឺជាពាក្យពោលសំដៅទៅលើការ​ឃោសនា ដ៏​​​គគ្រឹកគគ្រេង ខ្ចរខ្ចារ កងរំពងដូចផ្គរ ដែលធ្វើឡើង ដោយប្រទេស​កាន់លទ្ធិ​សង្គមនិយម (លទ្ធិកុម្មុយនិស្ត) ។

            ឃោសនាបញ្ចុះបញ្ចូល ដោយប្រើពាក្យតិះដៀលទៅលើបក្សប្រឆាំងបានបំភាន់​មតិ​ប្រជាជន​ឲ្យយល់​ច្រឡំ សជាខ្មៅ ខ្លៅជាប្រាជ្ញ ។ល។ ហើយមនុស្សភាគច្រើន ដែល​មិនមានលទ្ធភាពនិងសមត្ថភាព ដើម្បី​ពិនិត្យ​មើលឲ្យច្បាស់នឹងភ្នែកខ្លួនថា តើលទ្ធិណា​គ្រាន់បើជាងលទ្ធិណាក៏ចាប់ជឿការឃោសនាដែលគេ បាន​ឭ ក្បែរត្រចៀករបស់គេនោះ ថាជា  ” ការពិត ” ។ គេនាំគ្នាជឿថា លទ្ធិសង្គមនិយម គឺជាលទ្ធិល្អតែមួយគត់ ក្រោមការ​ដឹក​នាំរបស់មនុស្សមួយក្រុមដែលជាមេ ដឹកនាំនៃប្រទេសកាន់លទ្ធិនេះ ដូចជា សូវៀត ចិន កូរ៉េ, យួនខាងជើង គុយបា ជាដើម ។ល។

            នេះជាអត្ថន័យ របស់ពាក្យថា ” ផ្គរលាន់ឯបូព៌ សូរកណ្តុក ” ។

            លុះដល់ប្រជាជនភាគច្រើន ចាប់ជឿទៅលើលទ្ធិនេះដោយសារមិនមានការ ប្រៀប​​ធៀប​ផងមិន​មាន​លទ្ធភាព ដើម្បីស្រាវជ្រាវរាវរកការពិតជាក់ស្តែងផងរឿងនេះ បណ្តាលឲ្យ ” អ្នកតាចាស់ស្រុក ឱបដៃយំ! ” ។

            តើអ្នកណាទៅ ដែលហៅថា ” អ្នកតាចាស់ស្រុក ” ? ។ ហេតុអ្វីបានជាគាត់យំ ?

            អ្នកតាចាស់ស្រុកគឺក្រុមមនុស្សមួយចំនួនតូចដែលជាបញ្ញាវ័ន្តជាមនុស្សចាស់មាន ប្រាជ្ញាមាន​ចំណេះ​​មានភ្នែកទិព្វ មើលឃើញរឿងអាថ៌កំបាំង-រឿងបោក ប្រាស់-រឿងមិន ពិត-រឿងនាំមនុស្សទៅ​ចុះ​រណ្តៅនរក រណ្តៅទឹកភ្នែករឿងហីនហោចខ្លោចផ្សាទៅ ថ្ងៃ ក្រោយហើយគាត់មិនដឹងជាធ្វើយ៉ាងណាដើម្បី​ទប់ទឹក ចិត្ត មនុស្សកុំឲ្យជឿ។ទីបំផុត ដោយក្តីអស់សង្ឃឹមគាត់ឱបដៃយំតែម្តងទៅព្រោះដឹងថា មុខជាជួប​ប្រទះ នឹង មហន្តរាយ ទៅថ្ងៃក្រោយហើយ! ។

             ” កំពឹសឡើងពងលើកំពូលភ្នំ ” តើមានន័យដូចម្តេចដែរ?

            កំពឹងសំដៅទៅលើមនុស្ស ដែលខ្វះការចេះដឹងមនុស្សទមិឡមនុស្សឃោរឃៅ ពាល យង់ឃ្នង​ខ្វះ​សីលធម៌ ជាមនុស្សព្រៃ កាចសាហាវ ស្រវឹងអំណាច បាតផ្សារ ។ល។

            មនុស្សប្រភេទខាងលើនេះ បានឡើងទៅពងលើកំពូលភ្នំ បានសេចក្តីថាឡើងទៅ កាន់អំណាច ដឹកនាំប្រទេស ក្នុងឋានៈជារដ្ឋមន្ត្រីជារដ្ឋលេខាធិការ ជានាយកនៃក្រសួង នានា ជាចៅហ្វាយស្រុក ចៅ​ហ្វាយខេត្ត ។ល។ គ្រប់មុខតំណែង ឬក្រសួសទូទៅសុទ្ធ តែក្រុមវាទាំងអស់ ។

            ពាលឡើងកាន់អំណាច មិនខុសគ្នាពី ” ស្វាពាក់ម្កុដ ” នោះទេ ។ មហន្តរាយ សង្គ្រាម អយុត្តិធម៌  ប្រជាជនរងទុក្ខវេទនា ការជិះជាន់ អំពើពុករលួយ អំពើឃោរឃៅ អនាធិបតេយ្យ។ល។ បានរីកដុះ​ដាល​ពេញប្រទេស ។

            ប្រជារាស្ត្រមួយចំនួនធំ​ត្រូវខ្ចាត់ចេញពីមាតុភូមិរបស់ខ្លួន​ទៅរស់នៅពាស ពេញ សកលលោក ហើយ​មនុស្សមួយចំនួនធំទៀត ត្រូវពួកពាលទាំងនោះសម្លាប់ ចោល ។

            រីឯពាក្យថា ក្អែកសសម្ងំក្នុងគុម្ពត្រែង គឺជាពាក្យមួយ មានន័យជ្រៅពិបាក យល់។ អ្នកខ្លះ យល់ថា ជាពាក្យពោលសំដៅលើពពួកមនុស្ស ដែលមាន វិចារណញ្ញាណ ស្គាល់ ខុសត្រូវ គុណទោស ។ល។

            មនុស្សក្រុមនេះ បានមើលឃើញច្បាស់នូវអ្វីៗ ដែលពួកទមិឡបានធ្វើទាំងប៉ុន្មាន នោះ ហើយមិន​សប្បាយចិត្តសោះ តែមិនមានមធ្យោបាយកំចាត់ពួកវាបានក៏នាំគ្នាពួន សម្ងំ“ក្នុងគុម្ពត្រែង” រង់ចាំឱកាស​ហុច​ឲ្យឬ មួយគេចពីមហន្តរាយ ដែលនឹកអាចកើត មានដល់ជីវិតខ្លួន ។

            នេះជារឿង ដែលកើតមាននៅកម្ពុជា នាសតវត្សទី ២០ ហើយប្រហែលជា បន្តទៅ សតវត្សខាងមុខ រហូតដល់ទឹកដី នេះរលាយអស់រលីងនៅក្នុងកណ្តាប់ ប្រទេសជិតខាង ដែលបានព្យាយាមរំលាយ​ប្រទេស​នេះ ជាច្រើនរយឆ្នាំមកហើយ ។

            អត្ថាធិប្បាយនៃសុភាសិតខាងលើនេះ មិនចាត់ទុកថាត្រឹមត្រូវ១០០%នោះទេព្រោះ អ្នកដែល​សរសេរ​​ពាក្យនេះបានប្រើពាក្យឧបមាដែលយើងពិបាក​យល់។ អស់លោកអ្នក អានអាចធ្វើការកែតម្រូវ ប្រសិនបើបាន​យល់​ពាក្យនេះ ​ក្បោះក្បាយជាងនេះទៅទៀត ។ សុំអរគុណ ! ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 16, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: