សុភាសិត ទី ៨៥


​​​​​                            រីនឹងចេះឯង ដូចអ្នកវង្វេងកណ្តាលអធ្វា ពុំនោះដូចខ្វាក់

តែម្នាក់អាត្មា ចរចេញយាត្រាឥតអ្នកដឹកដៃ

អត្ថាធិប្បាយ

            នេះជាតម្រាមួយដែលបុព្វបុរសយើង បានចែងទុកជាក្បួនសម្រាប់ដឹកនាំ កូនចៅ ជំនាន់ក្រោយ ក្នុង កិច្ច​ការទូទៅ ។

            បុព្វបុរសខ្មែរ ប្រហែលជាមានការពិសោធន៏បែបណាម៉្យាងក្នុងជីវិតរបស់គាត់ ទើប គាត់​សរសេរ​ទុក​ពាក្យខាងលើនេះ ជាបន្ទាត់សម្រាប់យើងរាល់គ្នា ។

            លោកចង់និយាយថាមនុស្សដែល“ចេះឯង” គឺចេះគ្មានគ្រូវាមិនខុសពីមនុស្ស ដែលដើរ​វង្វេង​ក្នុង​ព្រៃ​នោះទេ ។ អ្នកចេះឯង គឺចេះដោយសារគំនិតផ្ទាល់របស់ខ្លួន ឥត មានគ្រូដឹកនាំវាមិនខុសពីមនុស្សខ្វាក់ ដែល ដើរតែម្នាក់ឯងគ្មានអ្នក ដឹកដៃនោះទេ ។

            ព្រោះហេតុអ្វី បានជាយើង ត្រូវមានគ្រូ? តើគ្រូ មានមុខនាទីសំខាន់យ៉ាងណាទៅ?

            ដើម្បីឲ្យងាយយល់ ឧបមាថានៅក្នុងផ្ទះមួយដែលមានកូនតូចៗ ៣-៤ នាក់រស់នៅ ជាមួយម្តាយ ដែលមិនដេលអប់រំប្រៀនប្រដៅអ្វីទាំងអស់ ។ តើកូនទាំងនោះនឹងចេះដឹង បែបណាទៅ?

­            កូនទាំងនោះ មុខជា “ចេះឯង”! ។ តើចេះឯង យ៉ាងណាទៅ?

–       ភាសារបស់វា ខុសពីភាសាដែលយើងនិយាយរាល់ថ្ងៃ (ពិបាកស្តាប់ ពិបាកយល់)

–       ចរិយា សណ្តាប់ធ្នាប់របស់វា ខុសពីចរិយា សណ្តាប់ធ្នាប់របស់មនុស្សធម្មតា យើង មាន​ការ​លំបាក​ច្រើន ក្នុងការរស់នៅជាមួយពួកវា ដែល មានសណ្តាប់ធ្នាប់ដូចស្វា ឬ ដូចជ្រូក ។

            ការចេះឯង មិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ។ប៉ុន្តែ ការចេះឯងនេះ ដោយភាគ​ច្រើនមិន​អាចយក​មកអនុវត្តក្នុងសង្គមមនុស្សទូទៅបានឡើយ។ ព្រោះហេតុអ្វី? ព្រោះ ចរិយាក្តី ឧបករណ៍ផ្សេងៗ ដែលគេបង្កើត​សម្រាប់ប្រើការនៅក្នុង លោកនេះក្តី គេខិត ខំធ្វើយ៉ាងណា ឲ្យមានឯកភាពជាការងាយស្រួល ក្នុងការ អនុវត្ត ជាមួយគ្នា ។

 

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 16, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: