សុភាសិត ទី ៨៤


បើមាតាហីនជាតិកើតបុត្រា បុត្រនោះមានវាចាភាសាទាប

បើបិតាហីនជាតិទុព្វលភាព បុត្រនោះទន់ទាបទាំងពីរផ្លូវ

ទាំងភាសា ចរិយា ក៏ហ្មងសៅ តាមគន្លងម៉ែឪផ្លូវដូចគ្នា

អត្ថាធិប្បាយ    

            ពាក្យថាហីនជាតិ មានន័យថាពូជពង្សអន់ ខ្វះប្រាជ្ញា ឥតវិជ្ជាល្ងង់ខ្លៅ ។ល។

            កូនដែលកើតពីមាតាបែបនេះ ច្រើនទន់ខ្សោយខាងភាសា មានន័យថា មិនចេះ ប្រើភាសាសមរម្យ ទៅកាន់អ្នកឯទៀត ហានិយាយពេលណាធ្វើឲ្យគេ ខ្នាញ់ អាក់អន់ ចិត្តដោយសារភាសាមិនពិរោះ ទៅរកគេ ។

            មាតា លោកចាត់ទុកជាគ្រូលេខមួយខាងបង្រៀនកូនឲ្យចេះនិយាយសមរម្យ ទៅកាន់អ្នកឯទៀត ទៅតាម​ប្រពៃណីរបស់ជាតិខ្លួន។បើមាតាល្ងង់ តើបានអ្វីយក ទៅ បង្រៀន? ម៉្លោះហើយ កូននោះត្រូវតែ​ចេះ​ដោយ​ខ្លួនវា ជាភាសាមួយដែលអ្នកផងមិន សូវចូលចិត្ត ។

            ប្រសិនបិតារបស់ក្មេងនោះ ជាមនុស្សទុព្វលភាព(ក្រ) ហើយល្ងង់ កូនរបស់បិតា បែបនេះ ច្រើន​ក្លាយ​ជាមនុស្សអន់ទាំងពីរផ្លូវ ភាសាក៏អន់ ចរិយា (សណ្តាប់ធ្នាប់) ក៏អន់ ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 15, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: