សុភាសិត ទី ៨២


ចាក់អង្ករ យកអង្កាម

អត្ថាធិប្បាយ

            អង្ករជាធញ្ញជាតិ ដែលយើងយកមកធ្វើបាយសម្រាប់បរិភោគរាល់ថ្ងៃ ។ អង្ករជា វត្ថុមានតម្លៃខ្លាំងណាស់សម្រាប់ជីវិតយើងរាល់គ្នា​ ។ បើគ្មានអង្ករទេប្រហែលជាជីវិត របស់យើង មិនអាចឋិតនៅក្នុងភាពប្រក្រតីបានឡើយ ។

            អង្កាមជាវត្ថុគ្មានតម្លៃទេ បើមានក៏មានបន្តិចបន្តួច មិនអាចរាប់ថាជាវត្ថុចាំបាច់ សម្រាប់ជីវិតបានទេ ។

            ពាក្យខាងលើជាពាក្យនិយាយ របៀបផ្លែផ្កាទៅលើមនុស្សខ្លះ ដែលបោះ បង់ចោល នូវត្ថុសំខាន់ល្អមានតម្លៃខ្ពស់ មានគុណសម្បត្តិច្រើន ។ល។ រួចទៅស្រវាចាប់យកនូវ វត្ថុដែលគ្មានតម្លៃដូចអង្កាមមកជំនួសវិញ ដោយសារការល្ងង់ខ្លៅ ជឿតាមការឃោសនា បោកបញ្ឆោត ឬ ការឆ្ពិតភ្នែកបែបណាម៉្យាងដែលធ្វើឡើង ដើម្បីទាយយកផលកម្រៃ ពីជននោះ ។

ឧទាហរណ៏

            បុរសម្នាក់ឈ្មោះ កុក បានរៀបការជាមួយស្រីម្នាក់ដែលជាស្រីមានចរិយាល្អចេះ រៀបចំទុកដាក់ ថែរក្សាទ្រព្យសម្បត្តិកូនចៅ មិនចេះទាស់ទែងខ្វែងគំនិតជាមួយអ្នកណា ម្នាក់ មិនចេះលេងល្បែងស៊ីសង មិនចេះនិយាយដើមគេ គោរពប្តី គោរពមាតាបិតាទាំង សងខាង, អ្នកផងស្រឡាញ់ចូលចិត្តចង់រាប់អានធ្វើមិត្រ ។

            កន្លងមកយូរបន្តិច កុកបែរទៅស្រឡាញ់ស្រីម្នាក់ដែលចេះតែងខ្លួនឆើតឆាយ ចេះលែបខាយម៉្ញិកម៉្ញក់ ជាស្រីអ្នកលេងខ្លួ ដើរទាក់បុរសដើម្បីប្រាក់ ។ កុកក៏លង់ចិត្ត បន្តិចម្តងៗ ស្រឡាញ់នាងនោះ ដោយសារសម្រស់ ដកចិត្តលែងរួច ដើរចោលប្រពន្ធ ទៅនៅជាមួយនាងឆើតឆាយ ។ លុយកាក់ទាំងប៉ុន្មានបាន ប្រគល់ឲ្យនាងថ្មីទាំងអស់។ នាងនោះ យកលុយទៅលេងល្បែងស៊ីសង ចាយវាយខ្ជះខ្ជាយ ឥតសំចៃសោះ ។ល។

            លទ្ធផលចុងក្រោយ កុក ត្រូវនាងនោះដើរចោលទៅមានប្រុសថ្មីទៀត ដោយសារ គ្មានប្រាក់គ្រប់គ្រាន់ផ្តល់ឲ្យនាង ។

            ការលះបង់របស់ល្អ រួចទៅស្រវាចាប់វត្ថុមួយទៀត ដែលគ្មានគុណសម្បត្តិ ដូចរឿង ខាងលើនេះ គេឲ្យឈ្មោះថា ចាក់អង្ករយកអង្កាម ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 15, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: