សុភាសិត ទី ៨១


                                  គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ

អត្ថាធិប្បាយ

             ធម្មតាសត្វគោ ដែលមានដំបៅនៅលើខ្នង តែងមានការព្រួយជានិច្ច ខ្លាច ក្រែង មានសត្វនានាហើរមកទុំ រួចចោះស៊ីដំបៅនោះឲ្យឈឺផ្សា។ ចិត្តចំបែង គិតរឿងនេះគ្រប់ ពេលវេលាឲ្យតែមានក្អែកណាមួយហើរកាត់ពីលើ វាគិតថាក្អែកនោះមុខជាមក ចោះ ដំបៅនោះហើយ ។ ពេលនោះ វាចាប់រំសាយកន្ទុយភ្លាម ។ រំសាយកន្ទុយ មានន័យ ថាវាលា កន្ទុយ ត្រៀមខ្លួនចាំវាយប្រហារក្អែកឬមួយត្រៀមខ្លួនចាំរត់ឲ្យផុតពីក្អែក ។ នេះគ្រាន់តែជាពាក្យឧបកមា ប្រៀបប្រដូចរឿងនេះទៅនឹងរឿងមនុស្ស អាក្រក់ដែលបាន ប្រព្រឹត្តបទទុច្ចរិតណាមួយ ដូចជា លួចប្លន់ កាប់សម្លាប់ ឆបោកធ្វើឧក្រិដ្ឋកម្មបំពាន ច្បាប់ រដ្ឋ ហើយជាមនុស្ស ” មានខ្លួន ” (មានដំបៅ) ត្រូវអាជ្ញាធរកំពុងតាមដានរកចាប់ខ្លួន ។ មនុស្សដែលមាន “ដំបៅ” បែបនេះ កាលណាមានអាជ្ញាធរមកក្បែរ តែងញាប់ញ័រ ភ័យ ភិត គិតថាគេមករកចាប់ខ្លួន ប្រែទឹកមុខស្លេកស្លាំង រកផ្លូវរត់គេចមួយរំពេច។ តាមពិត ពួកអាជ្ញាធរនោះ គេមកទីនោះ ក្នុងរឿងផ្សេងសោះ! មិនមែន មកតាមចាប់គាត់ឯណា? ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 15, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: