សុភាសិត ទី ៧៦


​​​​​​​​​​​​                  ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាយកភ្លើងដុតគល់

អត្ថាធិប្បាយ

             បុព្វបុរសរបស់ខ្មែរយើងនៅពេលខ្លះបានចងក្រងជាពាក្យដែលមានន័យផ្ទុយពីការ ពិតដូចជាសុភាសិតខាងលើនេះ ជាដើម ។

             ” ចង់ចេះឲ្យសម្លាប់អាចារ្យ ” គឺជាដំបូន្មាន សម្រាប់អ្នករៀនសូត្រគ្រប់ វិជ្ជាការ ។ អ្នករៀនកាលណាបើមិនយល់ត្រង់ចំណុចណាមួយ ត្រូវតែ “សម្លាប់” អាចារ្យ ឬគ្រូដែល ជាអ្នកបង្រៀនខ្លួននោះ ។ ” សម្លាប់ ” ក្នុងទីនេះគឺ “សួរដេញដោល  កុំនៅស្ងៀមឲ្យគាត់ ពន្យល់ម្តងហើយម្តងទៀត លុះត្រាតែបានយល់ច្បាស់ សឹមឈប់សួរ ” ។នេះគឺជាតម្រា មួយដែលអាចផ្តល់ផលដ៏ស័ក្តិសិទ្ធិចំពោះអ្នករៀនសូត្រដែលចង់ចេះចង់ដឹងពិតប្រាកដ ។

             ” ចង់បានផ្លែផ្កា យកភ្លើងដុតគល់ ” គឺជាដំបូន្មានសម្រាប់អ្នកដាំដំណាំគ្រប់យ៉ាង ដូចជាចេក ដូង ដំឡូង ស្វាយ ។ល។ ដំណាំទាំងនេះ ត្រូវការទឹកជាចាំបាត់ ដើម្បីរស់ និងលូតលាស់ចេញផ្លែផ្កា ទៅតាមធម្មជាតិរបស់វា ។ ប៉ុន្តែបុព្វបុរសខ្មែរមិននិយាយឲ្យ ចំតែម្តងទេគឺគាត់និយាយផ្ទុយ:ទឹកទៅជាភ្លើងវិញ ។ ប្រហែលជាគាត់ចង់ធ្វើឲ្យយើង ឆ្ងល់ហើយយកមកពិចារណារកខុសត្រូវ ដោយខ្លួនឯងក៏មិនដឹង! ” ។

            ពាក្យខាងលើនេះ បាននាំឲ្យជនខ្លះភាន់ច្រឡំ យល់ថាជាពាក្យត្រង់ ” មិនផ្ទុយ ” ហើយអនុវត្តទ្រឹស្តីនេះ ដោយយកចំបើងឬ ស្លឹកឈើទៅគរជុំវិញគល់ ឈើរួចដុតឲ្យភ្លើង ឆេះរោលខ្លោចគល់ ឡើងខ្មៅគ្រប់គល់ទាំងអស់ ។ ខ្ញុំបានឃើញ ការអនុវត្តន៏នេះ នៅ តាមស្រែចំការធ្វើឡើងដោយកសិករខ្លះ យោលទៅតាមតម្រា “ចង់បានផ្លែយកភ្លើងដុត គល់” ។ តើការធ្វើបែបនេះ ត្រឹមត្រូវឬ មិនត្រឹមត្រូវ ស្រេចលើយោបល់អ្នកអានទៅចុះ ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 6, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: