សុភាសិតទី៧៩


សម្តីជាឯក លេខជាទោ

អត្ថាធិប្បាយ

            ពាក្យថា ” ជាឯក ” មានន័យថា ” ជាលេខមួយ ” ។  ” ជាទោ ” មានន័យថា ” ជាលេខ ពីរ ” ។

            សម្តីជាឯកបានសេចក្តីថាសម្តីឬវាចាដែលមនុស្សម្នាក់ៗនិយាយស្តីទៅកាន់អ្នកឯ ទៀត គឺជារបស់មួយសំខាន់បំផុតជាងអ្វីៗទាំងអស់ ។ ដោយសារសម្តី ដែលចេញពីមាត់ យើងទៅចូលត្រចៀកអ្នកឯទៀត គេអាចដឹងបានថា” តើយើងជាមនុស្សប្រភេទណា? ចេះដឹង? ល្ងង់ខ្លៅ? សុភាពរាបសារ? ព្រហើន កោងកាច? មានពូជ? ឥតពូជ? ជាអ្នកមាន? អ្នកក្រ?

            រឿងមួយទៀត ដោយសារសម្តីនេះហើយ ដែលនាំឲ្យអ្នកផងចូលចិត្តស្រឡាញ់ រាប់អាន ចង់យកជាមិត្ររៀងទៅ ។ នៅក្នុងសាស្ត្រាច្បាប់ស្រីនៅក្នុងវគ្គមួយនោះបាន ប្រដៅកូនស្រីថា :

 ” ឃើញញាតិឆ្ងាយជិត

ហៅឡើងឆីស្លា

ទោះមានមិនមានក្តីណា

ពាក្យផ្អែមចរចាទើបគេស្រឡាញ់»។

            ដូច្នេះ ភាសាឬវាចាដែលយើងនិយាយទៅកាន់អ្នកដទៃនេះ ត្រូវបានគេចាត់ថ្នាក់ ” លេខមួយ ” ហេតុអ្វី បានជាដូច្នេះ?

            ដោយហេតុថានៅគ្រាជួបគ្នាជាលើកដំបូង គេមិនអាចដឹងថាតើយើងជាមនុស្ស បែបណានោះទេ ។ អ្វីដែលគេចាប់ចិត្តទៅលើយើងគឺ ” សម្តី ” នេះឯង ។ សម្តីផ្អែមពិរោះ ហៅគេឲ្យត្រូវទៅតាមអាយុ (មីង ពូ អុំ តាយាយ។ល។) គឺជាតន្ត្រីយ៏ទាក់ទាញគេឲ្យចង់ ជួប ចង់និយាយរក ចង់រាប់អាន យកជាមិត្រឬមួយត្រូវគេ គោតសរសើរមិនដាច់ពីមាត់ថា ជាមនុស្សមានពូជអំបូរ ។

លេខជាទោ :

            ពាក្យថា ” លេខ ” ក្នុងទីនេះ គឺសំដៅទៅលើចំណេះវិជ្ជានានា ដែលយើងចេះដូច ជាអក្សរសាស្ត្រ និងសាស្ត្រវិជ្ជាផ្សេងៗទៀត ។ តាមធម្មតាគ្មានអ្នកណាអាចដឹងបានថា យើងមានចំណេះវិជ្ជាទាំងនេះទេ​ ។ បើយើងជាអ្នកចេះដឹងតែមានវាចាមិនពិរោះកាន់អ្នក ផង វាចានោះ អាចបង្អន់ចំណេះយើងឲ្យចុះទាបរហូតដល់ថ្នាក់គេមើលលែងឃើញ​ក៏ មាន ។

            អ្នកចេះ ឬអ្នកមានចំណេះខ្ពង់ខ្ពស់មិនគួរពើងទ្រូងដាក់អ្នកល្ងង់ ឬអ្នកដែលចេះ តិចជាងខ្លួននោះទេ ព្រោះវាមិនបានជួយអ្វីឲ្យលើសពី “សំអប់” នោះឡើង ។

            បើមានចំណេះ ហើយថែមមានវាចាពិរោះទៀតនោះ ទោះជាមានបេះដូង ជាផ្លែល្វាខ្លះក៏ដោយក៏អាចទទួលការស្រឡាញ់ពីអ្នកផងមិនលែង ។ ឯសម្តីនាំឲ្យអ្នកផងមិនសប្បាយគឺដូចជា៖

–       សម្តីមើលងាយគេ

–       សម្តីដៀមដាម បញ្ឆិតបញ្ឆៀងដាក់គេ

–       សម្តីផ្លែផ្កា

–       សម្តីទ្រគោះ គំរោះគំរើយ

–       ។ល។

             ជនណាដែលចូលចិត្តប្រើភាសាមួយខាងលើនេះ ជននោះអាចនឹងបានទទួលទុក្ខ ដែលនឹងធ្លាក់មកលើខ្លួនដោយសារតែកម្មរបស់ខ្លួននោះឯង ។

ហេតុនេះ ទើបបុរាណាចារ្យចែងសុភាសិតជាពាក្យខ្លីងាយចាំថា : ” អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត ” ។

            មានពាក្យបុរាណមួយទៀតសំរាប់កាលៈទេសៈ ដ៏លំបាកដូចនៅក្នុងសម័យគ្រប់ គ្រងរបស់“ប៉ុល ពត” ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ជាដើមជាសម័យដែលគេស្វែងរកមុខ អ្នកចេះដឹងដើម្បីយកទៅកំទេចចោលពេលបែបនេះ លោកប្រដៅថាមនុស្សម្នាក់ៗ ត្រូវដាំ “ដើមគ” ដែលមានន័យថា ” កុំនិយាយអ្វីទាំងអស់ត្រូវធ្វើគ ធ្វើថ្លង់ទើបរួចខ្លួន “។ជាមួយ គ្នានឹងពាក្យប្រដៅខាងលើនេះ មានពាក្យមួយទៀត ជាពាក្យព្រមានក្នុងន័យឧបមា ថាៈ ” ត្រីកំភ្លាញងាប់ព្រោះ មាត់ ” ។ បើនិយាយឲ្យត្រង់គេចង់បញ្ចាក់ថាប្រយ័ត្នងាប់ដូចត្រីកំ ភ្លាញ! ។

          ហេតុនេះ សុំអ្នកអានទាំងឡាយជួយផ្សព្វផ្សាយផងថាពីព្រោះតែអណ្តាតនេះហើយ ដែលនាំឲ្យយើងបានសុខឬ ឲ្យបានទុក្ខ រឿងមិនគួរនិយាយសុំកុំនិយាយ! ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 6, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: