សុភាសិតទី៧៧


                                      វ័ល្លិតែងវារឡើងឈើណា ដែលនៅក្បែរ

អត្ថាធិប្បាយ

            នេះជាពាក្យឧបមា ប្រៀបប្រដូចមនុស្សរាល់រូបទៅនឹង” វ័ល្លិ ” ។ យ៉ាងណាមិញ មនុស្សយើងដែលនៅជិតគ្នា អាចក្លាយជាមិត្រឬសត្រូវ អាចចាប់ចិត្តស្រឡាញ់រួចរៀប ការជាមួយគ្នា អាចនិយាយដើមគ្នាឬមួយបង្អាប់ តិះដៀលគ្នា ។ល។

            ដោយហេតុនេះ គួរយល់ថាធម្មតាវ័ល្លិមិនដែលវារឡើងឈើណាដែលនៅឆ្ងាយពី ខ្លួនវានោះទេ ។ មនុស្សដែលនាំរឿងរ៉ាវទុក្ខព្រួយកង្វល់មកដល់យើង ភាគច្រើនគឺនៅក្នុង ពពួកមនុស្សដែលស្គាល់យើងច្បាស់ ហើយជួនកាលជាមិត្ររបស់យើងទៀតផង។ មនុស្សដែលនៅឆ្ងាយពីយើងហើយមិនស្គាល់រូបយើងប្រហែលជាមិនមកខ្ចីលុយ យើងទេ ! ។  

             កំលោះនិងក្រមុំដែលនៅឆ្ងាយពីគ្នាមិនដែលស្គាល់គ្នាប្រាកដជាមិនអាចចងមេត្រី ភាព ជាមួយគ្នាបានទេ ហេតុនេះ បើផ្ទះណាមានកូនក្រមុំគួរប្រយ័ត្ន” ឆ្មាបា” ដែលនៅជិត ខាង កុំខ្វល់ពីអាឈ្មោល ដែលនៅឆ្ងាយដាច់ស្រយាល។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 6, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: