សុភាសិត ទី ៧២


មនុស្សនិងប្រាក់ យក្សនិងសាច់

អត្ថាធិប្បាយ

            ក្នុងលោកនេះ គេមិនងាយរកឃើញមនុស្សដែលប្រកបដោយសច្ចៈ សុចរិតទៀត ត្រង់ មិនបោកប្រាស់ ។ល។ នោះបានឡើយ ។ បើទុកជាមានក៏មានតិចណាស់ ។ បុព្វ បុរសខ្មែរប្រដៅថា ” ត្រង់មិនឈ្នះទ័ល ” ។ ពាក្យមួយទៀត គេតែង និយាយថា ” មាន់ នៅលើជង្រុកស្រូវ រឿងអីមិនចឹកស្រូវ?  ” ។

            មានរឿងដែលទាក់ទងនឹងការខ្ចីលុយកាក់ ទៅវិញទៅមកដោយការទុកចិត្ត ហើយ ថ្ងៃក្រោយមក​ ក៏មានការឈ្លោះប្រកែកគ្នាដោយសារក្បត់ពាក្យសន្យា ។ រឿងនេះបាន កើតមានដល់មនុស្សស្ទើរតែរាល់រូបកម្រអ្នកណាជៀសរួចណាស់ ។

            ដោយហេតុថា ការខ្វះខាតគឺជារឿងរបស់មនុស្សភាគច្រើនហើយភាពអាសន្នតែង កើតមានដល់មនុស្សដោយមិនអាចទាយទុកមុនបានឡើយ ។ ពេលណារឿងទាំងពីរនេះ កើតមាន មនុស្សអាចលះបង់អំពើសុចរិត ដែលគេធ្លាប់​ មានពីដើមមកនោះហើយចាប់ ផ្តើម  ” ដើរខុសផ្លូវ ” ។

            យោលទៅលើការពិសោធន៏ ដូចរៀបរាប់ខាងលើ ទើបគេហ៊ានពោលថា” មនុស្ស និងប្រាក់ ” ។ អ្នកណាក៏ត្រូវការប្រាក់ដែរ ដើម្បីយកទៅបំពេញបំណងរបស់ខ្លួន ។ យើង ជឿថាលោកកុក ជាមនុស្សទៀតត្រង់ ពីព្រោះគាត់គ្មានប្រវត្តិអាក្រក់ម្តងណាទេ ។ យើង យកប្រាក់ទៅផ្ញើទុកជាមួយគាត់ ហើយនៅពេលមួយនោះ ស្រាប់តែមានអាសន្នធំកើត ឡើងនៅក្នុងគ្រួសារគាត់ ។ គឺនៅពេលនេះហើយដែលលោកកុកត្រូវដោះស្រាយបញ្ហា ខ្វះ ខាតជាបន្ទាន់ដើម្បីសង្គ្រោះជីវិតកូនចៅរបស់គាត់ឲ្យរួចមួយគ្រាសិន។ គាត់ត្រូវតែ យកប្រាក់ ដែលគេផ្ញើនោះទៅប្រើការ ។ នេះគ្រាន់តែជាឧទាហរណ៏តូចមួយ ក្នុងរឿង” មនុស្ស និង ប្រាក់ ” ដែលឆក់គ្នាដូចដែក ហើយនិងមេដែក ដូច្នោះឯង ! ។

             ” យក្សនិង សាច់ ” មិនពិបាកយល់ទេ ។ តាមរឿងព្រេងយក្សតែងបរិភោគសាច់ ជាអាហារគ្រប់ពេលវេលា។ ហេតុនេះ សុំកុំយកសាច់ ទៅផ្ញើទុក ជាមួយយក្សឲ្យសោះ ។

            សុភាសិតខាងលើនេះ ជួនកាលគេពោលពង្រីកវែងជាងនេះទៅទៀត , ដូចគេថា :

មនុស្ស និង ប្រាក់

យក្ស និង សាច់

ឆ្កែ និង អាចម៍

អាចារ្យ និង តែ

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: