សុភាសិត ទី ៧១


គគីរនិងទឹក ផ្ចឹកនិងដី

អត្ថាធិប្បាយ

            នេះគឺជាពាក្យបណ្តាំ ឬជាតម្រាទាក់ទងទៅនឹង ” សំណង់ ” គ្រឿងឈើ។គគីរជា ឈើម៉្យាង ដែលខ្មែរយើងច្រើនដាំធ្វើជារបងជុំវិញវត្ត។ឈើនេះដុះត្រង់ភ្លឹងទៅលើ ហើយមានអាយុរាប់រយឆ្នាំ ទើបអាចយក មកប្រើការបាន ។​ គេច្រើនធ្វើទូកពីឈើនេះ ពីព្រោះវាធន់នឹងទឹកមិនងាយពុករលួយទេ ។

            ដោយហេតុនេះហើយ ទើបបុព្វបុរសតាក់តែងជាតម្រានេះឡើងថា  ” គគីរនឹងទឹក ” មានន័យថាបើចង់ធ្វើអ្វីមួយដែលត្រូវនៅជាប់ទឹក​ (ដូចទូកជាដើម) គួរគប្បីប្រើដើមគគីរ ។

            ផ្ចឹកនឹងដី ផ្ចឹ ជាឈ្មោះឈើមួយប្រភេទ រឹងមិនងាយពុកផុយទេទោះបីយកទៅកប់ ក្នុងដី យូរប៉ុន្មានក៏ដោយ ។ ខ្មែរពីដើមយកឈើនេះមកធ្វើសសរផ្ទះ ពីព្រោះត្រូវកប់ចូល ទៅក្នុងដីយ៉ាងជ្រៅ ។ ដោយហេតុនេះ ទើបមានពាក្យបណ្តាថា ” ផ្ចឹកនឹងដី ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: