សុភាសិត ទី ៧០


ចិត្តជាតទេវទត្ត មាត់ជាទេវតា

អត្ថាធិប្បាយ

             ” ទេវទត្ត ” ជាឈ្មោះភិក្ខុមួយរូបនាសម័យពុទ្ធកាលត្រូវជាព្រះអនុជអយ្យិកាមួយ (ប្អូនជីដូនមួយ) នឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរ មាតារបស់ព្រះអង្គ) ។

            រឿងសង្ខេបរបស់ភិក្ខុទេវទត្ត មានដូចតទៅនេះ ៖

            ទេវទត្តនេះ លុះបួសរួចបានយូរបន្តិចមក ក៏តាំងចិត្តជាសត្រូវជាមួយនឹងព្រះពុទ្ធ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ខ្លួន ។ បានព្យាយាមរកវិធីដើម្បីសម្លាប់ព្រះពុទ្ធ ប៉ុន្តែ មិនបានសម្រេចដូចបំណង ។ ថ្ងៃក្រោយមកព្រះធរណី ក៏ស្រូបយក ភិក្ខុនេះបាត់ទៅ ។

            មនុស្សណាដែលមានសម្តីសំដៅពិរោះល្អ គួរចង់ស្តាប់ គួរឲ្យស្រឡាញ់ គួររាប់អាន ប៉ុន្តែចិត្តថ្លើមរបស់គាត់វិញ ពោរពេញទៅដោយជាតិពុល​មនុស្ស បែបនេះ គេឲ្យនាមថា ” ចិត្តជាំទេវទត្ត មាតជាទេវតា  ” ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: