សុភាសិត ទី ៦៨


អង្កាមបាចច្រាសខ្យល់ តែងមកដល់អ្នកបាចវិញ

អត្ថាធិប្បាយ

            នៅទីនេះ ” អង្កាម ” គឺពោលសំដៅទៅលើអំពើអាក្រក់ណាមួយទោះជាកាយកម្មក្តី វចីកម្មក្តី ដែលជនណាម្នាក់បានធ្វើទៅលើជនម្នាក់ទៀត ដែលតាមពិតជាមនុស្សឥត​មាន​កំហុសអ្វីសោះជាមួយខ្លួន ។

            ឧបមាថា បុរសឈ្មោះ ក មានចិត្តស្អប់បុរសម្នាក់ទៀតឈ្មោះខ ។គាត់បានប្រឌិត​រឿង និយាយដើមមួលបង្កាត់ឈ្មោះ ខ ដើម្បីឲ្យអ្នកផងជួយស្អប់ជាមួយខ្លួន ។ តាមពិត​ឈ្មោះ ខ ជាមនុស្សល្អសោះ ឥតមានកំហុសអ្វីជាមួយឈ្មោះ ក នោះសោះឡើយ ។

            ដំណើរបែបនេះ គេហៅថា “បាចអង្កាមច្រាសខ្យល់ ” ។ ខ្យល់មុខជាផាត់​អង្កាម​នោះ ឲ្យធ្លាក់ស្រោចមកលើក្បាលអ្នកបាចវិញ ពេលណាមួយដ៏ឆាប់ មិនខាន ! ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: