សុភាសិត ទី ៦៧


ទំពាំងស្នងឬស្សី

អត្ថាធិប្បាយ

            ពាក្យនេះ ពោលសំដៅទៅលើរឿងគ្រួសារនិងរឿងប្រទេសជាតិ ។ “ស្នង” មានន័យ​ថា​តំណាងបន្ត ។ គេចង់និយាយថា ដើមឫស្សីចាស់ៗ ដែលគេត្រូវកាប់យកទៅប្រើការ​អស់​ទៅ មិនផុតពូជទេ ព្រោះមានកូនឫស្សី(ទំពាំង)ដុះចេញពីគល់មកជំនួសដើមចាស់ ។

            មនុស្សយើងក៏មិនខុសពីឬស្សីដែរ កូនចៅគឺជាតំណាង ម៉ែឪដែលស្លាប់បាត់​ទៅ​ហើយនោះ ។

            ដើម្បីឲ្យអ្នកតំណាងមានសមត្ថភាពក្នុងកិច្ចការពារកិត្តិយស វង្សត្រកូល និងទ្រព្យ​សម្បត្តិ​ឲ្យគង់វង់យូរអង្វែងតទៅអនាគត ម៉ែ​ឪត្រូវតែបង្ហាត់កូនឲ្យស្គាល់ច្បាស់នូវអ្វីដែល​គេហៅថា ល្អអាក្រក់ ខុសត្រូវ ចំរើន-វិនាស សុចរិតទុ​ច្ចរិត ។ល។

            ប្រទេសជាតិក៏ដូចគ្នា : ក្មេងដែលកើតមកគឺជាទំពាំងដែលត្រូវបន្តពូជ សាសន៍​យើង​ឲ្យ​នៅជាធរមានដូចសាសន៍ឯទៀត ទាំងអស់ក្នុងលោក កុំឲ្យរលាយបាត់ឈ្មោះ​បាត់​សម្លេង ដោយសារការរុករានទន្ទ្រានទី ប្លន់យកទឹក​ដីរបស់យើងទៅឲ្យគ្នាគេ​សាសន៍គេ ។

            អាចនឹងការពារកេរ្តិ៍មរតក វប្បធម៌និងបូរណភាពនៃទឹកដីរបស់​យើងទៅបាន​លុះ​ត្រាតែកូនចៅយើង បានទទួលការអប់រំ ការបង្រៀនពីរៀមច្បងឬមេដឹកនាំរបស់ជាតិឲ្យ​ក្មេងៗ យល់ឲ្យច្បាស់នូវកលល្បិចរបស់ខ្មាំង នូវវិធីការពារជាតិនូវកម្លាំងសាមគ្គីនូវឥទ្ធិ ពលនៃអំពើពុករលួយ ដែលជាមេរោគមានសមត្ថភាពអាចធ្វើឲ្យជាតិរលាយបន្តិចម្តងៗ រហូតដល់សូន្យតែម្តង ។

            អារ្យប្រទេសមានសហរដ្ឋជាដើមគេប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអប់រំកូនចៅរបស់ គេកុំឲ្យល្ងង់ខ្លៅ ព្រោះគេយល់ច្បាស់ថាបើពលរដ្ឋល្ងង់សត្រូវនឹងចូលមកដល់ទ្វាររបស់ គេរួចជាន់កគេមិនខាន ។

            ​ខ្មែរយើងក៏មានពាក្យព្រមានប្រាប់ឲ្យយល់ពីគ្រោះថ្នាក់ដែលកើតមានពី​សភាព​ល្ងង់​ខ្លៅនេះដែរ ដូចជាគេតែងពោលថា” ភាពល្ងង់ខ្លៅជាគ្រោះថ្នាក់ ពោះប្រទេសជាតិ ” ។

            ដូច្នេះ បើចង់ឲ្យទំពាំង ” ស្នង ” ឫស្សីទៅបានលុះត្រាតែធ្វើយ៉ាងណាឲ្យទំពាំងនោះ រឹងប៉ឹង​​ មិនរលំដោយសារខ្យល់បក់ មិនរលួយគល់ មិនរលើងឬស ដោយប្រើវិធីស្រោច​ទឹក​ដាក់​ជីរ​ថែទាំយ៉ាងម៉ត់ចត់ ទើបទំពាំងដុះបានល្អ មិនបាត់ បង់ពូជ ឫស្សី ! ។

 

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: