សុភាសិត ទី ៦៦


សូវឲ្យស្តួច កុំឲ្យដាច់

អត្ថាធិប្បាយ

            នេះជាពាក្យប្រដៅក្នុងរឿង” ចំណាយប្រាក់និង​ធនធាន” ដែលយើងគួរយល់​ឲ្យ​ច្បាស់ ។

            ដូចយើងរាល់រូប បានដឹងហើយថាក្នុងលោកនេះ គ្មានអ្វីទៀតទាត់ទេ។ អ្នកក្រ​អាច​ក្លាយទៅជាអ្នកមាន ហើយអ្នកមានអាចធ្លាក់ខ្លួនទៅជាអ្នកក្រវិញ ។ មនុស្សសុចរិត​អាច​ក្លាយ​ទៅជាទុច្ចរិត ហើយអ្នកទុច្ចរិត អាចក្លាយទៅជាអ្នកជា ។ល។

            កាលៈទេសៈ សង្គ្រាម  វិបត្តិគ្រួសារ ភយន្តរាយធម្មជាតិ ។ល។ អាចនាំឲ្យមានការ​ប្រែប្រួល ទៅលើជីវភាពមនុស្ស ។

            ​​​គ្មានអ្នកណាម្នាក់អាចដឹងបានជាមុនថាតើនឹងមានហេតុការណ៏អ្វីកើតមាននៅ​ថ្ងៃ​ស្អែក​នោះទេ ។

            យោលទៅតាមដំណើរពិតខាងលើ បុព្វបុរសយើងបានរំលឹកថា​” សូវឲ្យស្តួច​កុំឲ្យ​ដាច់ ” 

             ” ស្តួច ” មានន័យថាតូចទៅៗឬថាតិចទៅៗជាលំដាប់ ។ ឯ ” ដាច់ ” គឺរលីងគ្មាន​សល់​អ្វីសោះ ។ យ៉ាងណាមិញ ឧបមាថាអង្កររបស់យើងកាន់តែតិចទៅៗហើយមិន​យូរ​ប៉ុន្មានមុខជាអស់រលីងមិនខាន ។ តើគួរធ្វើយ៉ាងណា?​

            ​យើងគួរកាត់បន្ថយតាមរបៀបដែលអាចធ្វើទៅបានដើម្បីពន្យារការអត់ឃ្លានឲ្យ​នៅឆ្ងា​យបន្តិចពីយើងគឺថាធ្វើយ៉ាងណាឲ្យយើងបានរស់យូរបន្តិចទៅមុខទៀតដើម្បីជា​ឱកាសរកច្រកចេញពីបញ្ហាខ្វះខាត នេះ ។ វិធីកាត់បន្ថយ គឺដូចជា៖

–       ផ្លាស់ពីបាយទៅជាបបរ

–       ផ្លាស់ពីចាយ១០ ដុល្លា ទៅជា ៥ , ៣ , ២ , ១ ដុល្លា

–       ។ល។

            នេះគ្រាន់តែជាឧទាហរណ៏មួយក្នុងពាក្យថា  ” សូវឲ្យស្តួច ” ។ បើមិនធ្វើយ៉ាងនេះ​ទេ គេនឹងជួបវិបត្តិដ៏ធំ ចូលមកដល់ជាបន្ទាន់ គឺ  ” ដាច់ ” ដែលមាន ន័យថា : អស់រលីង ដាច់ពោះស្លាប់យ៉ាងវេទនា ។

About SOTHEA YON

Siem Reap Province, Cambodia Education: BA: Public Administration MA: Buddhist studies Like: Humanitirian work Research Tel: +85516401645 Email: sesimereap@gmail.com https://www.facebook.com/sothea.yon

Posted on ខែកក្កដា 5, 2011, in សុភាសិតខ្មែរ. Bookmark the permalink. បញ្ចេញមតិ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: